ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​នារី​​បម្រើ​ការ​នៅកាស៊ីណូ​ម្នាក់​ ពាក់ព័ន្ធ​នាំ​យកថ្នាំញៀន​ទៅ​​ឱ្យ​សង្សារ​នៅពន្ធនាគារ​​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នារី​ម្នាក់​ដែលគេ​​ស្គាល់ថា ជាអ្នកបម្រើការ​ផ្នែក​ចែក​បៀ​នៅ​កាស៊ី​ណូមួយ កាលពី​ថ្ងៃ​ទី​១១​មីនា ​២០១៤ ត្រូវបាន​សាលាដំ​បូងរាជធានី​ភ្នំពេញ សម្រេចឃុំខ្លួនជា​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នាំយក​ថ្នាំញៀន​ទៅឱ្យ​សង្សារនៅ​ពន្ធនា​គារព្រៃស ។

ប្រភពបានឱ្យ​ដឹងថា នារីរូបនោះ​ឈ្មោះ​ផែង សុខ​ធីតា អាយុ​២៣ឆ្នាំ ស្នាក់នៅផ្ទះជួល​ក្នុងសង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ ​។

បានជា​​សាលាដំបូង​​រាជធានីភ្នំពេញ សម្រេចឃុំខ្លួននារីរូប​នោះ កាលពីថ្ងៃទី១០ មិនា ២០១៤ នាង​ផែង សុខធីតា ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​នក្រសួងមហាផ្ទៃ​ធ្វើការឃាត់ខ្លួន ខណៈ​កំពុងធ្វើដំណើរតាម​ដងផ្លូវ ក្នុងរាជធា​នីភ្នំពេញ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ចៅ​ក្រមស៊ើបសួរ ។