ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជធូបមូស​ក្នុងផ្ទះចោល​ បង្ក​ជា​អគ្គិភ័​យ​ឆាបឆេះផ្ទះ​អស់២ខ្នង​

11 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ផ្ទះ​២ខ្នង​សាងសង់អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ត្រូវបានអគ្គិភ័យ​លេប​ត្របាក់់​ និង​ទ្រព្យសម្បត្តិផ្សេងៗ​ជា​ច្រើន​ទៀត​ឆេះ​ហ្មត់គ្មានសល់ កាលពីវេលាម៉ោង១២ និង៣០នាទីព្រឹកថ្ងៃទី១១ មីនា ២០១៤ ​ស្ថិត​ក្នុង​ភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

តាមប្រភព​ពីស្រ្តីដែលជា​ម្ចាស់់ផ្ទះ​ឈ្មោះ​កែវ សំអន អាយុ៦៥ឆ្នាំ ជាស្រ្តីមេម៉ាយ​ រស់់នៅភូមិ-ឃុំ​ខាងលើ​បានរៀបរាប់់ថា​ មុនពេល​កើត​ហេតុ កូនៗនិងចៅបានចាក​ចេញពីផ្ទះទៅ​ធ្វើចម្ការស្រែ​អស់ពីផ្ទះ​​រយៈ​ពេល​មួយខែមកហើយ នៅសល់តែរូបគាត់់​ជាអ្នក​ចាំផ្ទះ លុះ​ពេល​កើតហេតុ ​រូបគាត់់មិនបាន​នៅផ្ទះទេ ជាប់រវល់ទៅទិញថ្នាំពេទ្យ​នៅផ្សារអន្លង់​វែង​ ហើយបាន​ចាក់​សោផ្ទះ​ចោល​ ​។

ចំណែក​អ្នកភូមិ​បានឱ្យ​ដឹងថា ភ្លើងដែលឆាប​ឆេះនោះ​ផ្តើមចេញ​ពីដំបូងនៅក្នុងផ្ទះ ​ដោយម្ចាស់​មិននៅ​ ហើយអ្នកភូមិ​បាននាំគ្នា​រត់់ទៅ​ជួយ​ពន្លត់ភ្លើងតែជួយមិនបាន​ ​ពេលម្ចាស់់ផ្ទះត្រឡប់មកវិញ​ វាហួសពេលបាត់ទៅហើយ ។ គួរ​បញ្ជាក់ថា ស្ត្រី​ម្ចាស់​ផ្ទះ​បានអុជធូប​មូស​ចោល​នៅក្នុង​ផ្ទះ ដែលជាហេតុបង្កឱ្យមានភ្លើងឆេះ​តែម្តង ។​

បន្ទាប់​កើតហេតុរួច ត្រូវបាន​ព្រះសង្ឃ​ជួយ​ជាថវិកា​១លានរៀល និងអង្ករ​៥០​គីឡូក្រាម​ជូនដល់ស្ត្រីរងគ្រោះ​ ។