ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​រួច​ ទៅ​សម្រាន្ត​វិញ​ ធ្លាក់​ពីលើគ្រែ​​ដាច់សរសៃ​ឈាម​​ស្លាប់​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយ​កើតឡើង បន្ទាប់​ពី​មាន​ស្រ្តីចំណាស់ម្នាក់​ធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗ កាល​ពី​​​វេលា​ម៉ោង​៥ ​និង​១០នាទីទៀបភ្លឺថ្ងៃទី១១ មីនា ​២០១៤ នេះ ស្ថិត​​នៅក្នុង​ភូមិអង្គ ឃុំពពេល ស្រុកបរិ​បូរណ៍ ខេត្តកំពង់ឆ្នាំង ដែល​គេ​សង្ស័យ​ថា ​​ដាច់​សរ​សៃ​ឈាម ព្រោះ​គាត់​ធ្លាប់​មាន​ជំងឺ​លើសឈាម ។

ប្រភព​ឱ្យ​ដឹងថា​ ស្រ្តីរង​គ្រោះឈ្មោះ​សួន សុភាព អាយុ៦៤ឆ្នាំ មានទីលំនៅក្នុង​ខេត្តតាកែវ បច្ចុប្បន្ន​​ជួល​ផ្ទះ​ក្នុងភូមិ​-​ឃុំកើតហេតុ​ខាង​លើ ។ ប្រភព​បានបន្តថា នៅ​មុនពេល​កើតហេតុ នៅ​វេលាម៉ោង​៤ទៀប​ភ្លឺ អ្នកភូមិបាន​ឃើញស្រ្តីរងគ្រោះ​ដើរហាត់ប្រាណតែម្នាក់​ឯង​មុខ​ផ្ទះដូចធម្មតា ។ ស្រាប់តែនៅវេលាម៉ោង៥ និង១០នាទីទៀបភ្លឺ គេបានឃើញគាត់ដេកស្លាប់ផ្ទាល់ដី​ក្បែរគ្រែក្នុងផ្ទះ​តែម្តង​មិនដឹងថា មានរឿង​អ្វីដែ៤រ ​ហើយ​ត្រូវ​បាន​រាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋានជួយពិនិត្យ​តែម្តង ។

​សពស្រ្តីរងគ្រោះ​ត្រូវបានសមត្ថកិច្ចប្រគល់​ជូនក្រុមគ្រួសារ និងអ្នកស្រុកក្នុងភូមិបាននាំរៃប្រាក់ជួយ​ចាត់ចែង​ធ្វើបុណ្យ​​​តាម​ប្រពៃណី៕