សាលារៀន2ទៀតទទួលបានបាល់ចំនួន40ពីOne World Futbol Project
11 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូចែកចាយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Unite Auto Trading Co., LTD. ក្លិបភ្នំពេញក្រោន អង្គការ Salt Academy និងអង្គការ Asia injury Prevention បានសហការគ្នាក្នុងការចែកបាល់ដែលមានគុណភាពល្អបំផុតរបស់ One World Futbol Project ចំនួន៥.៨០០ដល់ក្មេងៗក្នុងប្រទេសកម្ពុជាចំនួន២០.០០០នាក់ តាមរយៈសាលាបឋមសិក្សា អនុវិទ្យាល័យ សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ ។

ជាក់ស្តែង កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០១៤ នៅទីលានបាល់ទាត់3g ក្រុមហ៊ុនខាងលើបានធ្វើពិធីផ្តល់បាល់ចំនួន៤០ដល់សាលាចំនួន២នៅរាជធានីភ្នំពេញបន្តទៀតរួមមាន សាលាបឋមសិក្សាដូនពេញ និងសាលាបឋមសិក្សាកុលាបទី១ ក្រោមវត្តមានចូលរួមពីលោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា, លោក សេម ជាប្រធានអង្គការ Salt និងជាគ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន លោក ណម តុង អគ្គនាយកក្រុមហ៊ុន Unite Auto Trading Co.,LTD លោក ណម ហាវ នាយកក្រុមហ៊ុន Unite Auto Trading Co.,LTD ព្រមទាំងលោកគ្រូដែលមកពីសាលាទាំង២ និងកីឡាករក្មេងៗជាច្រើននាក់ ។ លោក ណម តុង មានប្រសាសន៍ថា ការរួមបញ្ចូលគ្នារវាងបាល់ទាត់ និងកម្មវិធីផ្សព្វផ្សាយ ពីសុវត្ថិភាពធ្វើដំណើរ គឺពិតជាគំនិតល្អគ្មាន ពីរសម្រាប់កម្មវិធីនេះ ។ ក្នុងនោះក្រុមហ៊ុន Chevrolet និង One World Futbol បានផ្តល់ឱកាសដ៏ល្អមួយនេះមកឱ្យយើងទាំងអស់គ្នា អាចបង្កើតភាពស្និទ្ធស្នាលជាមួយក្មេងៗ ចូលជិតពួកគេដើម្បីពន្យល់ណែនាំពីគុណប្រយោជន៍ ភាពទំនួលខុសត្រូវក្នុងពេលធ្វើដំណើរ មិនតែប៉ុណ្ណោះក៏ឱ្យពួកគេយល់ពីអត្ថប្រយោជន៍របស់កីឡាចំពោះសុខភាពផងដែរ ។
ចែករំលែកព័តមាននេះ