ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​​ភាព​គូ​​ប្រកួត​ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​​ភ្នំពេញ​​នៅ​រេញ ​CTN ថ្ងៃ​​ស្អែក​

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រា​បៀរ​ភ្នំពេញ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៣ មីនា​​ ស្អែក​នេះ​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៥ ហើយ។​ កីឡាករ​ដែល​ជា​បេក្ខ​ភាព​ឡើងប្រកួត​នៅ​ថ្ងៃ​នោះ​មាន​ ទឹម សុជាតិ​ មក​ពីក្លិប​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ត្រូវ​ជួប​ជា​មួយ​ កែវ​ សុផានិត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ចំណែក​ឯ​ គឿម សុវណ្ណ​ឌឿត​ មក​ពីក្លិប​​មោង​ឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ជា​មួយ​ អាន មុន្នី​ មក​ពីក្លិប​​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ ។​

ក្នុង​ចំណោម​កីឡាករ​ទាំង​៤​រូប​នេះ​មាន​៣​រូប​កំពុងតែ​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា គឺ​ ទឹម​ សុជាតិ, កែវ​ សុផានិត​ និង​គឿម​ សុវណ្ណ​ឌឿត​ ចំណែក​ឯ អាន មុន្នី​ ដែល​មិន​ទាន់​ស្គាល់​ឈ្នះ​មួយ​ប្រកួត​សោះ​នោះ​ គឺ​មិ​នអាច​ប្រៀប​​ផ្ទឹម​ជា​មួយ​ពួក​គេបាន​ឡើយ​ ។​ ទឹម សុជាតិ​ និង កែវ សុផានិត​ ប្រកួត​បាន​២​លើក​ម្នាក់​រួច​មកហើយ​ ក្នុង​នោះ​ឈ្នះ​ម្តង និង​ចាញ់​ម្តង​ មាន​៤​ពិន្ទុ​ដូច​គ្នា ។​ ជួប​គ្នា​លើក​នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​ចង់​ឈ្នះ​រៀង​ខ្លួន​ដើម្បី​​បង្កើន​ក្រេ​ឌីត​ ពោល​គឺពិន្ទុ​​តែ​ម្តង​ តែ​គេ​មិ​នដឹង​ថា​ជ័យ​ជម្នះ​នឹង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​​កីឡាករ​រូប​ណា​ឡើយ​ ទាល់​តែ​ឆ្លង​កាត់​ការ​ប្រកួត​សិន​ ទើប​អាច​ដឹង​បាន​ ។ ​ម្យ៉ាង​វិញ​ទៀត​ ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នាពី​មុន​មក​ផង​ ទើបគេ​ពិបាក​វាយ​តម្លៃ​ពី​លទ្ធ​ផល​ចុង​ក្រោយ​ខ្លាំងណាស់ ។​ គូ​​នេះ​សុទ្ធ​តែ​ធ្លាប់​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​ គឿម សុវណ្ណ​ឌឿត​ ដូចគ្នា​ ដូច្នេះ​បើ​សិន​ជា​ធ្វើ​ការ​ប្រៀប​ធៀប​​ទៅ​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​អាច​ស៊ី​សង​គ្នា​បាន ។ តាម​ការ​សង្កេត​​ អ្នក​ទាំង​ពីរ​មិនសូវពូកែ​ស្នៀត​កែង និង​ជង្គង់​ដូចគ្នា​ បុ៉ន្តែ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​ ទឹម សុជាតិ​ មាន​ភាព​រហ័ស​រហួន​ជាង​ គ្រាន់​តែចិត្ត​របស់​គេ​រាង​តូច​ មិ​នសូវសឿង​ដូច​ជា​ កែវ សុផានិត​ ។ សម្រាប់​ទស្សនៈ​អ្នក​ធ្លាប់​តាម​ដាន​ការ​ប្រកួត​ភាគ​ច្រើន​ផ្តល់​​ការ​ជឿ​ជាក់​លើ​ពួក​គេ​៥០​ភាគ​រយ​ម្នាក់​ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​ការប្រកួតជាក់​ស្តែង​បុ៉ណ្ណោះ ។​

គឿម​ សុវណ្ណ​ឌឿត​ ជួប​ អាន មុន្នី​ ​លើក​នេះ​ បើ​ទោះ​ជា​គេ​មាន​ពិន្ទុ​ខ្ពស់​ជាង​មែន តែ​គេ​មិន​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​-ឈ្នះ​នោះ​ឡើយ ​ព្រោះ​ចរិត​របស់​គេ​មិ​នសូវ​ចេះ​មើល​ស្រាល​លើ​គូ​ប្រកួត​ទេ ។​ គឿម សុវណ្ណ​ឌឿត​ ប្រកួត​បាន​២​លើក​ ឈ្នះ​ទាំង​២​លើក​ មាន​៦​ពិន្ទុ​ លើក​នេះ​បើ​​សិន​គេ​ឈ្នះ​ទៀត​នឹង​អាច​ក្លាយ​ជាអ្នក​ដែល​មាន​​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​តារាង​ជា​បណ្តោះ​អាសន្ន ។​ ចំណែក​ឯ អាន មុន្នី វិញ​ មើល​ទៅ​ដូច​ជា​ពិបាក​ខ្លាំងណាស់​ប្រកួតបាន​២​លើក​ ចាញ់​ទាំង​២​លើក​ មាន​តែ​២​ពិន្ទុ​បុ៉ណ្ណោះ​ ហើយ​សម្រាប់​ការ​មក​ជួប​ គឿម សុវណ្ណ​ឌឿត​ លើក​នេះ​ទៀត​នោះ ក៏​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ដែរ ព្រោះ​បើ​ប្រៀប​ធៀប​ទៅ​លើ​ល្បិច​ប្រយុទ្ធ​ និង​កម្លាំង​ គឺ​ចាញ់​​ប្រៀប​​​គូ​ប្រកួត​​ដាច់តែ​ម្តង​ ៕​