តាមបណ្តាញព័ត៌មានបរទេសមួយផ្សាយថា ការលក់រថយន្តថ្មីប្រភេទធុនស្រាល នៅសហរដ្ឋអាមេរិក ក្នុងខែកុម្ភៈ កន្លងមកនេះ មានលំនឹងក្នុងចំនួនចុះបញ្ជី១.១៩៣.៨៧២គ្រឿង ដែលបាននាំមកនូវអត្រាលក់សរុបពីមុនរហូតមកដល់បច្ចុប្បន្នមានចំនួន២.២០៦.៤៥៤គ្រឿង ធ្លាក់ចុះ១% ធៀបនឹងឆ្នាំ២០១៣ ។
ក្រុមអ្នកជំនាញមានក្តីរំពឹងចំពោះកំណើនដ៏ប្រសើរនៅក្នុងខែនេះ ដូច្នេះភាពស្ងប់ស្ងាត់ គឺជាសញ្ញាដ៏អាក្រក់ចំពោះការសម្រាកនៅក្នុងនិទាឃរដូវនេះ ទៅតាមប្រពៃណីនៅក្នុងទីផ្សារសហរដ្ឋអាមេរិកប្រចាំឆ្នាំ ។ ចំណែកអ្នកមានហាងឆេងខ្ពស់៣យីហោ ក៏ចុះខ្សោយផងដែរ តួយ៉ាងដូចជា Ford ធ្លាក់ចុះ៧%, Chevrolet ធ្លាក់ចុះ៣% និង Toyota ធ្លាក់ចុះ៦% ដោយឡែក Nissan មានអត្រាលក់ខ្លាំងបំផុតជាមួយនឹងបរិមាណដែលលក់បាន១០៥.៦៣២គ្រឿង កើនឡើងដ៏អស្ចារ្យ១៧% ពីមួយឆ្នាំទៅមួយ ឆ្នាំ ។ ជាងនេះទៅទៀត គួរកត់សម្គាល់ផងដែរលើយីហោ Jeep ដែលមានកំណើនដ៏ច្រើនលើសលុបប្រមាណជា៤៧% ធៀបនឹងឆ្នាំ២០១៣ រីឯ Subaru កើន២៤%, Ram កើន២៨%, Buick កើន១៩%, Lincoln កើន៣៦% និង Maserati កើនឡើងដ៏អស្ចារ្យបំផុតប្រមាណជា៤២៦% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងបរិមាណលក់បាន៨៣៧គ្រឿង ។
ចំពោះម៉ូដែលជាប្រពៃណី Ford F-Series កើន៣% និង Chevrolet Silverado ធ្លាក់ចុះ១២% ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ Nissan Altima គឺជារថយន្តទេសចរណ៍ដែលមានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិក ប្រចាំខែកុម្ភៈ ។
ខាងក្រោមនេះគឺជាបញ្ជីរាយនាមរថយន្តដែលលក់ដាច់ជាងគេបំផុតក្នុងខែកុម្ភៈ នៅសហរដ្ឋអាមេរិក ៖
១-Ford F-Series លក់បាន៥៥.៨៨២គ្រឿង, ២-Chevrolet Silverado លក់បាន៣៦.៥៨៤គ្រឿង, ៣-Nissan Altima លក់បាន៣០.៨៤៩គ្រឿង, ៤-Dodge Ram លក់បាន២៩.៣០៣គ្រឿង, ៥-Toyota Camry លក់បាន២៨.៩៩៨គ្រឿង, ៦-Toyota Corrolla លក់បាន២៥.២៩៩គ្រឿង, ៧-Ford Fusion លក់បាន២៣.៨៩៨គ្រឿង, ៨-Honda Accord លក់បាន២៣.៧១២គ្រឿង, ៩-Ford Escape លក់បាន២៣.១៤៥គ្រឿង, ១០-Chevrolet Cruze លក់បាន២១.៨៣៦គ្រឿង, ១១-Chevrolet Equinox លក់បាន២១.៥៨៧គ្រឿង, ១២-Honda Civic លក់បាន២១.៥៧៥គ្រឿង, ១៣-Honda CR-V លក់បាន២០.៧៥៩គ្រឿង, ១៤-Chevrolet Malibu លក់បាន១៧.៤៤៨គ្រឿង, ១៥-Nissan Rogue លក់បាន១៧.១៩៧គ្រឿង,១៦-Toyota RAV4 លក់បាន១៦.៤៥១គ្រឿង, ១៧-Hyundai Elantra លក់បាន១៦.៣៩៣គ្រឿង, ១៨-Ford Focus លក់បាន១៥.៩២៦គ្រឿង, ១៩-GMC Sierra លក់បាន១៤.២៣២គ្រឿង និង២០-Ford Explorer លក់បាន១៣.៩២៤គ្រឿង ៕
ចែករំលែកព័តមាននេះ