ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ប្រគល់​ម៉ូតូ​ឱ្យ​ម្ចាស់​ដើម​វិញ​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​រឹប​អូស​បាន​ពី​ក្រុម​ចោរ​នៅស្រុក​ឯក​ភ្នំ

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្រោយ​ពី​បង្ក្រាប​​ក្រុម​​ចោរ​ហារយ ដែល​ដកហូត​ម៉ូតូ​ចាស់ៗ​បាន​ជាង​១០គ្រឿង​ កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុង​ស្រុក​ឯក​ភ្នំ សមត្ថ​កិច្ច​នៃស្នងការ​ដ្ឋាន​ខេត្ត បាន​សម្រេច​ប្រគល់​ម៉ូតូ​ទាំង​នោះ​មួយ​ចំនួន​ជូន​ម្ចាស់​ដើម​វិញ ជាបណ្តើរៗ​ហើយ ក្រោយ​ពី​ម្ចាស់​មក​​ដាក់​ពាក្យ​​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១១ មីនា នេះ ទៅ​តាម​គោល​ការណ៍​របស់​លោក​ស្នង​ការខេត្ត និង​

ខេត្ត​បាត់​ដំបង ៖ ក្រោយ​ពី​បង្ក្រាប​​ក្រុម​​ចោរ​ហារយ ដែល​ដកហូត​ម៉ូតូ​ចាស់ៗ​បាន​ជាង​១០គ្រឿង​ កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុង​ស្រុក​ឯក​ភ្នំ សមត្ថ​កិច្ច​នៃស្នងការ​ដ្ឋាន​ខេត្ត បាន​សម្រេច​ប្រគល់​ម៉ូតូ​ទាំង​នោះ​មួយ​ចំនួន​ជូន​ម្ចាស់​ដើម​វិញ ជាបណ្តើរៗ​ហើយ ក្រោយ​ពី​ម្ចាស់​មក​​ដាក់​ពាក្យ​​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១១ មីនា នេះ ទៅ​តាម​គោល​ការណ៍​របស់​លោក​ស្នង​ការខេត្ត និង​តំណាង​អយ្យ​ការ ។

នាយ​រង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​លោក​ម៉េង លៀង បាន​ឱ្យ​ដឹង​ថា បើ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១១ មីនា នេះ ម្ចាស់​ម៉ូតូ​ដែល​បាត់​បាន​មក​ទទួល​យក​ម៉ូតូ​របស់​ខ្លួន​វិញ​ចំនួន​៥​នាក់​ហើយ ។ លោក​បញ្ជាក់​ថា តាម​គោល​ការណ៍​របស់​​លោក​ស្នង​ការ​ខេត្ត​ និង​លោក​ព្រះ​រាជ​​អាជ្ញា​ គឺ​ម៉ូតូ​ចាស់ៗ​ទាំង​១៤​គ្រឿង ​ដែលដក​ហូត​បាន​ពី​ក្រុម​ចោរ​នោះ នឹង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ បើ​​ម្ចាស់​ម៉ូតូ​ទាំង​នេះ​មាន​ឯក​សារ​​បញ្ជាក់​គ្រប់​គ្រាន់ ។ បើ​តាម​ការ​បំភ្លឺ​របស់​ម្ចាស់​ម៉ូតូ គឺ​ក្រុម​ចោរ​ហារយ​បាន​លួច​យក​ម៉ូតូ​ទាំង​នេះ ក្នុង​ហេតុ​​ផល​ផ្សេងៗ​គ្នា ។ លោកម៉េង លៀង ប្រាប់​ថា ម៉ូតូ​ខ្លះ​បាត់​ពេល​យប់ គ្រា​ដែល​ទុក​ក្រោម​ផ្ទះ ឬ​នៅក្បែរ​ផ្លូវសាធារណៈ និង​ខ្លះ​ទៀត​បាត់​ពេល​ទៅ​បង់​សំណាញ់ ខ្លះ​ទៅ​មើល​ស្រែ និង​ខ្លះពេល​ម្ចាស់​ឡើង​ត្នោត ។ល។

នៅពេល​មក​ទទួល​យក​ម៉ូតូ​ពី​ស្នងការដ្ឋាន​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា បុរស​ឈ្មោះ​ស៊ុន ប៊ុន​ហ៊ត អាយុ​២៩​ឆ្នាំ នៅ​ឃុំ​ឈើ​ទាល ស្រុក​បាណន់ ក៏​បាន​និយាយ​ដែរ​ថា ម៉ូតូ​កូរ៉េ​កញ្ចាស់​​របស់​គាត់​បាន​បាត់​​នៅ​រសៀល​ថ្ងៃ​ទី​៧ មីនា ពេល​គាត់​ជិះ​ទៅ​ទុក​ក្បែរ​ដំបូក រួច​ទៅ​ឈរ​មើល​គេ​ឈូស​ឆាយ​ភ្លឺ​ស្រែ ។ ដោយ​ឡែក​លោក​ខេង ឈឿង អាយុ​៥៧​ឆ្នាំ ប្រាប់​ថា ម៉ូតូ​កញ្ចាស់​របស់​គាត់​ក៏​បាត់​នៅ​យប់​ថ្ងៃ​ទី​៦ មីនា ​នេះដែរ គ្រា​ដែលគាត់​ទុក​ក្បែរ​គ្រែ​ក្រោម​ផ្ទះ ហើយ​ដេក​លក់ ។