ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​អោប​សព​ឪពុក​ទាល់​តែ​ស្អុយ​ ដេក​ជិត​លែង​បាន​ទើប​ដឹង​

11 ឆ្នាំ មុន

ខេត្តកំពត ៖ គួរ​ឱ្យ​អាណោច​អាធ័ម ​​​​និង​សង្វេគ​​​បំផុត​ចំពោះ​ក្មេង​ប្រុស​​អាយុ​៤​ឆ្នាំ​ម្នាក់ ​​​ដែល​រស់​នៅ​ជាមួយ​ឪពុក​​​ជា​បុរស​​ពោះ​ម៉ាយ​​ ដោយសារ​​តែ​ម្តាយ​បាន​​ឈឺ​ស្លាប់​​​កាល​ពី​ឆ្នាំ​២០១៣ ​កន្លង​មក​​ទើប​តែ​បាន​​មួយ​ឆ្នាំ ​។

ខេត្តកំពត ៖ គួរ​ឱ្យ​អាណោច​អាធ័ម ​​​​និង​សង្វេគ​​​បំផុត​ចំពោះ​ក្មេង​ប្រុស​​អាយុ​៤​ឆ្នាំ​ម្នាក់ ​​​ដែល​រស់​នៅ​ជាមួយ​ឪពុក​​​ជា​បុរស​​ពោះ​ម៉ាយ​​ ដោយសារ​​តែ​ម្តាយ​បាន​​ឈឺ​ស្លាប់​​​កាល​ពី​ឆ្នាំ​២០១៣ ​កន្លង​មក​​ទើប​តែ​បាន​​មួយ​ឆ្នាំ ​។

​​ការ​​រស់​នៅ​​​ជាមួយ​​ឪ​ពុក​​ដែល​​មាន​ជំងឺ​ប្រចាំ​កាយ​​​ផង ​ពេលនេះ​ឪពុក​​ដេក​ស្លាប់​​នៅ​លើ​​គ្រែ​មួយ​ក្រោម​ផ្ទះ ​ជា​​កន្លែង​ដែល​ឪពុក​និង​​កូន​ប្រុស​តូច​​ធ្លាប់​ដេក​​​ជា​ប្រចាំ ​។ ​កុមារាតូច​ជាកូន​ពុំ​បាន​ដឹង​ថា ​ឪពុក​​របស់ខ្លួនស្លាប់​​​​តាំង​ពី​​កាល​ណា​​​មក​នោះ​ទេ ​ពី​ព្រោះ​​តាំងពី​​បង​ប្រុស​ម្នាក់​រៀប​ការ​ប្រពន្ធ​​ហើយ ​កុមារា​រូប​នេះ​ មិនដែល​​បាន​ហូប​បាយ​នៅ​ផ្ទះ​ជា​មួយ​ឪពុក​ទេ ​គឺ​ទៅដើ​រ​លេង​ជា​មួយ​ក្មេង​ប្រុស​​តូច​ប៉ុន​គ្នា​​នៅ​ជិត​​ខាង ​រួច​ហូប​បាយ​​ជា​មួយកូន​គេ​​​ អ្នក​​ជិត​ខាង​រហូត​ លុះ​ពេល​​ល្ងាច​​ទើបចូល​ដេកក្នុងមុង​​​ជាមួយ​ឪពុក​ ។ ​

នៅ​ល្ងាច​ថ្ងៃ​ទី​១០ ​មីនា ​​ក៏​មាន​ការភ្ញាក់​ផ្អើល​​បាន​កើត​ឡើង ​ក្រោយ​ពី​​​កូន​​ប្រុស​​ដេក​ឱប​ខ្មោច​​ឪពុក​មិន​បាន​ដោយសារ​​ធុំ​ក្លិន​​ស្អុយ​ពេក ទើប​​ទៅ​ប្រាប់​ក្មេង​ៗ​​ដែល​រត់​លេង​​ជា​មួយគ្នា​ព្រម​ទាំងសុំ​គេ​ដេក​ជា​មួយ​​ផង ​ដោយ​ខ្លួន​ដេក​ជា​មួយ​​ឪពុក​​លែង​បាន​​ ព្រោះ​​ឪពុក​ដេក​អត់​​​ព្រម​ងើប​​ ហើយ​ក្លិន​គាត់​​ធុំ​​ស្អុយ​ទៀត ​។ ​

ក្រោយ​ពី​ឮ​ក្មេង​ប្រុស​នេះ ​និយាយ​​​ប្រាប់​​បែប​នេះ​កុមារ​ផ្សេង​ទៀត ​ដែល​រត់​​លេង​ជា​មួយ​គ្នា​ក៏​យក​រឿង​​នេះទៅ​ប្រាប់​​ដល់​ឪពុក​ម្តាយ​​របស់គេ​ ​ទើប​ឪពុក​ម្តាយ​​​របស់​កុមារ​​ទាំង​នោះ​​​មក​ពិនិត្យ​​ដល់​ផ្ទះ ​​ទើប​ដឹងថា​បុរស​​ឈ្មោះ​​ម៉ាប់ ​អាយុ​ជាង​៥០​ឆ្នាំ ​​​ដែល​ជា​ឪពុក​​របស់​កុមារានេះ​​មិន​ដឹង​​ស្លាប់តាំង​ពី​ថ្ងៃណា​​​មក​ទេ ​​​សព​បាន​​ហើម និងធុំ​ក្លិន​​ទៅ​ហើយ ​ក៏​អ្នក​ខ្លះ​ទូរស័ព្ទ​​ប្រាប់​សមត្ថកិច្ច​​​ឱ្យ​មក​ពិនិត្យ​​​សព​ទាំង​យប់ ។ ​

​​លំ​នៅ​ឋាន​កន្លែង​​កើត​​ហេតុ ​​ស្ថិត​នៅ​ចំណុច​​​​លើ​ចង្កេះ​​ភ្នំ​ទឹក​​ឈូ ជាប់​ផ្លូវ​ឡើង​ទៅ​វត្ត​​គិរី​ទឹក​ជប់​ ស្ថិត​​ក្នុងភូមិ​​ ស្នំ​ប្រាប់​ពីរ​ ឃុំ​ម៉ាក​ប្រាង្គ ​ស្រុក​​ទឹក​​ឈូ ។