ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូដកម្មនៅថ្ងៃស្អែក៖ សហជីព​និង​សម្ព័ន្ឋសហជីពខ្វែងគំនិតគ្នា ​ខ្លះប្រកាន់ជំហរ​ធ្វើដដែល ​ខ្លះសម្រេចលើកពេលទៅធ្វើ​នៅក្រោយចូលឆ្នាំខ្មែរ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ក្រុមសហជីព​និងសម្ព័ន្ឋសហជីពចំនួន៨ ​បានសម្រេចលើក​ពេលធ្វើកូដកម្ម​ដែលតាមគម្រោងនឹងធ្វើនៅថ្ងៃស្អែក​​ ទៅធ្វើនៅក្រោយចូលឆ្នាំខ្មែរវិញ​ ដោយសារតែ​មានសំណូមពរ​ពីក្រុម​កម្មករ​មួយចំនួន​បារម្ភពីការបាត់បង់បា្រក់ឈ្នួល​សម្រាប់ពិធី​បុណ្យចូលឆ្នាំខ្មែរ ។

ការសម្រេច​លើកពេលធ្វើកូដកម្មនេះ​ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំមួយ​នាព្រឹកថ្ងៃទី១១ ​មីនា​ ២០១៤ ​។ នេះបើយោងតាមលោក ​អាត់ ធន់ ​ប្រធានសម្ព័ន្ឋសហជីព​ប្រជាធិបតេយ្យ​កម្មករកាត់ដេរកម្ពុជា( CCAWDU) ​ដែលបា្រប់កោះសន្តិភាព​តាមទូរស័ព្ទ​នៅរសៀលថ្ងៃអង្គារនេះ ។

យ៉ាងណាក៏ដោយ​បើតាមលោក ប៉ាវ ស៊ីណា ​ប្រធានសម្ព័ន្ឋ​សហជីពចលនា​កម្មករបានបា្រប់ប្រព័ន្ឋផ្សព្វផ្សាយ​ក្នុងស្រុកឲ្យដឹងថា ​នៅថ្ងៃទី១២ មីនា ​ស្អែកនេះ​ សម្ព័ន្ឋសហជីពមួយ​និងសមាគមមួយ​​នៅតែ​ប្រកាន់ជំហរ​ធ្វើកូដកម្មដដែល ។

បើតាមលោក​ ប៉ាវ ស៊ីណា ​សម្ព័ន្ឋសហជីព​និងសមាគម​ដែលរក្សាជំហរក្នុង​ការធ្វើកូដកម្មនៅថ្ងៃស្អែកនេះ ​មានសម្ព័ន្ឋសហជីពជាតិ ​ដឹកនំាដោយលោកស្រី ​យ៉ាង សោភ័ណ្ឌ​ និង​ សមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែលដឹកនំាដោយ លោក រ៉ុង ឈុន ។

លោក ប៉ាវ ស៊ីណា ​បានបញ្ជាក់ទៀតថា កា​រធ្វើកូដកម្មនឹងចាប់ផ្តើមពីថ្ងៃទី១៧​ ដល់ថ្ងៃទី២១ ​មេសា ២០១៤  ​ដើម្បីទាមទារ​ឲ្យមានការដោះលែង​មនុស្សចំនួន២១នាក់ ​និង ​អោយមានការចរចាពីបា្រក់​ឈ្នួល​កម្មករឡើងវិញ ៕