ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​វាយ​ប្រហារ​នៅ​យេម៉ែន​ស្លាប់​មេ​អាល់​កៃដា​2​នាក់​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ខាង​សន្តិ​សុខ​ម្នាក់​របស់​យេម៉ែន​ គូស​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​មួយ​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​ បាន​សម្លាប់​ប្រមុខ​អាល់​កៃដា​មូល​ដ្ឋាន​២​នាក់​ ក្នុង​ខេត្ត​ម៉ារីប​ ភាគ​កណ្តាល​យេម៉ែន​ កាល​ពី​យប់​ថ្ងៃ​ទី​១០​ មីនា​ ។​

អ្នក​ទទួល​ខុស​ត្រូវ​ខេត្ត​រូប​នេះ​បន្ត​ថា​ ការ​វាយ​ប្រហារ​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​នា​យប់​នោះ​ សំដៅ​លើ​រថយន្ត​១គ្រឿង​ ដែល​ដឹក​បណ្តា​ប្រមុខ​តំបន់​របស់​ក្រុម​អាល់​កៃដា​ទាំង​២​នាក់​នោះ​ នៅ​តំបន់​វ៉ាឌី​ អាវីដា​ ខេត្ត​ម៉ារីប។​ រថយន្ត​នោះ​រង​ការ​បំផ្លាញ​ ហើយ​ឆេះ​ដោយ​សារ​គ្រាប់​មីសុីល​៣​គ្រាប់​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នេះ ៕​