ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេដឺរ័រ និង​មូ​រ៉េ​​ឈាន​ចូលជុំទី4​ ខណៈ​នាង​សារ៉ា​​ប៉ូ​វ៉ា​ ហាល​​អាវ​

11 ឆ្នាំ មុន

កីឡាករ​លំ​ដាប់​កំពូល​​ពិ​ភព​លោក​ រ៉ូ​ជើ ហ្វេដឺរ័រ​ និង​អ៊ែន​ឌី មូ​រ៉េ​​​​ បាន​ឆ្លងចូលដល់​​ជុំ​ទី​៤​ ក្នុង​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ BNP Paribas Open​ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា ​សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​​ ទី​១០ ខែ​​​មីនាម្សិល​មិញ ​​។
ហ្វេដឺរ័រ​​ បាន​យក​ឈ្នះ​​កីឡាកររុស្ស៊ី​​ Dmitry​ Tusurnov ក្នុង​លទ្ធផល​៧-៦និង៧-៦​ កែ​លម្អ​បាន​​នូវ​ឯតទគ្គកម្ម​ប្រកួត​ក្នុង​ឆ្នាំ​ថ្មី​របស់​

កីឡាករ​លំ​ដាប់​កំពូល​​ពិ​ភព​លោក​ រ៉ូ​ជើ ហ្វេដឺរ័រ​ និង​អ៊ែន​ឌី មូ​រ៉េ​​​​ បាន​ឆ្លងចូលដល់​​ជុំ​ទី​៤​ ក្នុង​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ BNP Paribas Open​ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា ​សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​​ ទី​១០ ខែ​​​មីនាម្សិល​មិញ ​​។
ហ្វេដឺរ័រ​​ បាន​យក​ឈ្នះ​​កីឡាកររុស្ស៊ី​​ Dmitry​ Tusurnov ក្នុង​លទ្ធផល​៧-៦និង៧-៦​ កែ​លម្អ​បាន​​នូវ​ឯតទគ្គកម្ម​ប្រកួត​ក្នុង​ឆ្នាំ​ថ្មី​របស់​ខ្លួន ដែល​បាន​ចុះ​ស្រ​អាប់​កាល​ឆ្នាំ​កន្លង​ទៅ ​។ ឆ្នាំ​ទៅ​មិញ កីឡាករ​ស្វ៊ីស​រូប​នេះ​យក​ឈ្នះ​ពាន​ជើង​ឯក​បាន​តែ​មួយ​លើក​ប៉ុណ្ណោះ​ ។

យ៉ាង​ណា​ក៏​ដោយ ឆ្នាំ​ថ្មី​នេះ​ ការ​ប្រ​កួត​របស់​គេ​ហាក់​បាន​ល្អ​ជាង​ឆ្នាំ​មុន​។ ជាក់​ស្តែង​ សប្តាហ៍​កន្លង​ទៅ គេ​បាន​យក​ឈ្នះ​ពាន​នៅ​ក្រុង​ឌូ​បៃ​ បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​ ស៊ែប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ ។ នៅ​ក្រប​ខ័ណ្ឌធំ Australian Open​ វិញ​ អតីត​កីឡាករ​លំដាប់​ទី​១​ ពិភព​លោក​រូប​នេះ​បានផ្តួល​កីឡាករ​បា​រាំង Jo-Wilfried Tsonga និង​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ ប៉ុន្តែ​ចាញ់​ក្រោម​ថ្វី​ដៃ​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វាអែល ណា​ដាល់ ។ គេ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​មាន​អា​រម្មណ៍​ខុស​ប្លែក​នៅ​ឆ្នាំ​នេះ ។ ខ្ញុំ​គិត​ថា ពេល​នេះ​ខ្ញុំ​ហាក់កំពុង​ស្ថិត​ក្នុង​ទី​តាំង​មួយ​ត្រឹម​ត្រូវ ។ ទោះ​បី​ជា​ឈ្នះ​៦​ប្រ​កួត​លើ​៦​ប្រ​កួត​ក្តី តែ​ខ្ញុំ​នៅ​តែ​រក្សា​​ភាព​ស្ងប់​ស្ងាត់ ។នោះ​ជា​អ្វី​ដែល​នាំ​ឱ្យ​ខ្ញុំ​មាន​​ទំ​នុក​ចិត្ត»។
ចំណែក​មូ​រ៉េ​ បាន​យក​ឈ្នះ​កីឡាករ​ឆែក Jiri Vesely ក្នុង​លទ្ធផល​៦-៧​, ៦-៤​ និង​៦-៤ ។ នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​មូ​រ៉េ​ ជួប​ប្រកួត​ជា​មួយ​ Vesely​ ដែល​មាន​វ័យ​ទើប​២០​ឆ្នាំ ។ អំ​ឡុង​ការ​ប្រ​កួត​ដែល​ប្រើ​ពេល​អស់​ជិត​៣​ម៉ោង កីឡាករ​ទាំង​២​នាក់​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស unfored errors ដល់​ទៅ​៩៩លើក ក្នុង​នោះ​មូ​រ៉េ​គឺ​មាន​ចំនួន៤៧​លើក ។ មូ​រ៉េ​ បាន​ថ្លែង​ថា ៖ «វា​ជា​ការ​ប្រ​កួត​ដែល​យើង​ទាំង​២នាក់​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ ទោះ​ជា​យ៉ាង​ណា ខ្ញុំមិន​គិត​ថា កម្រិត​នៃ​ការ​លេង​របស់​យើង​ទាំង​២នាក់​ខ្ពស់​ប្រ​ហាក់​ប្រហែល​​គ្នានោះ​ទេ។

ផ្ទុយ​ពី​ ហ្វេដឺរ័រ​ និង​មូ​រ៉េ នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ ដែល​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រ​កួត​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​លំ​ដាប់​ទី​៧៩​ ពិភព​លោក​សញ្ជាតិ​អុី​តា​លី Camila Giorgi ក្នុង​លទ្ធផល៦-៣, ៤-៦​និង​៧-៥ ។ នៅ​ក្នុង​ការ​ប្រ​កួត​ សារ៉ា​ប៉ូ​វ៉ា​ បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស unforced errors ដល់​ទៅ​៥៨​លើក​ខណៈ​នាង Giorgi មាន​តែ​៤៨​លើក ។ បើ​គិត​ពី​ការ​ប្រ​កួត​នៅ​ក្របខ័ណ្ឌធំ Wimbledon ឆ្នាំ​ទៅ​មិញ​ នេះ​ជា​លើក​ទី​១​ ហើយ​ដែល​កីឡាការិនី​រុស្ស៊ី​រូប​នេះ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​នៅ​ក្រៅ​ចំ​ណាត់​ថ្នាក់កំពូល​ទាំង​៣០​ក្នុង​លោក ។  ទោះ​ជា​យ៉ាង​ណា សារ៉ា​ប៉ូ​វ៉ា​ ហាក់​ដូច​ជា​មិន​អស់​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​បរា​ជ័យ​លើក​នេះ ។

សម្រាប់​នាង Giorgi វិញ វា​ជា​លើក​ទី​១​ហើយ​ដែល​នាង​មាន​សំ​ណាង​យក​ឈ្នះ​កីឡា​ការិនី​លំ​ដាប់កំពូល​ដូចជា សារ៉ា​ប៉ូ​វ៉ា ។ ចំណែក​​ឯ​​លទ្ធផលប្រកួត​ឯកត្ត​ជន​ផ្នែក​នារីផ្សេង​ទៀត​​មាន​ដូចជា កីឡាការិនី​លំ​ដាប់​ទី​២ ពិភព​លោក​លី​ណាបំ​បាក់​កីឡាការិនី​ឆែក Karolina Pliskova​ ក្នុង​លទ្ធផល៦-៣ ​និង​៦-៤។ ប្រវត្តិ​ប្រ​កួត​នៅ​ទី​នេះ​កន្លង​មក​ជា​ពិ​សេស​ គឺ​៦​លើក​ចុង​ក្រោយ​ លី​ណា​ មិន​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​នោះ​ទេ ៕