ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​សហគមន៏​បូរីកីឡា៧នាក់ ដាក់ពាក្យប្តឹងអភិបាល​ អភិបាលរងខណ្ឌ៧មករា ​និងប្រធានសន្តិសុខខណ្ឌ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ប្រជាពលរដ្ឋចំនួន០៧នាក់​ រស់នៅសហគមន៏បូរីកីឡា​ នៅព្រឹកថ្ងៃទី១១ ​មីនា ២០១៤​ បានយកពាក្យបណ្តឹង​ទៅដាក់នៅសាលា​ដំបូងរាជធានីភ្នំពេញ​ ដោយប្តឹងលោក ​សោម សុវណ្ណ អភិបាលខណ្ឌ៧មករា​ លោក លឹម សុភា​ អភិបាលរងខណ្ឌ៧មករា ​និង លោក បា្រក់ ហាក់​ ប្រធានសន្តិសុខ​ខណ្ឌ៧មករា​ ពីបទប្រើអំពើហិង្សា​វាយដំបង្ករបួសស្នាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ នៅក្នុងការយកពាក្យបណ្តឹង​ទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ​នាព្រឹកថ្ងៃអង្គារនេះដែរ ​ក៏មានវត្តមានលោកស្រី​ យ៉ោម បុបា្ផ ,   ទេព វណ្ណី ​ដែលគេស្គាល់ថា​ជាអ្នកតស៊ូទាមទារសិទ្ឋិដីធ្លីនិងលំនៅដ្ឋាន ​ព្រះសង្ឃនិងប្រជាពលរដ្ឋ​ប្រមាណ៣០នាក់និងអង្គ​ បានទៅចូលរួមឃ្លាំមើល​សកម្មភាពនៃការដាក់ពាក្យ​បណ្តឹងរបស់​ប្រជាពលរដ្ឋ     ៧នាក់ ​ប្រឆាំង​នឹងអភិបាល​ អភិបាលរងខណ្ឌ​ និង ប្រធានសន្តិសុខ​ខណ្ឌ៧មករានេះដែរ ។

នៅព្រឹកថ្ងៃទី១១ ​មីនានេះដែរ ​កោះសនិ្តភាពមិនទាន់អាចទាក់ទង​ភ្លាមៗបាននៅឡើយទេ​ពីលោកអភិបាលខណ្ឌ ​អភិបាលរងខណ្ឌ ​និង ​លោកប្រធានសន្តិសុខខណ្ឌ៧មករា ​ដើម្បីសុំអត្ថាធិប្បាយ​ជុំវិញកា​រ​ចោទប្រកាន់ និងការដាក់ពាក្យបណ្តឹង​របស់ប្រជាពលរដ្ឋ​៧នាក់ខាងលើនេះ ៕