ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យបំផ្លាញ​តូបអ្នកលក់ដូរនៅផ្សារកអណ្តើក​អស់ចំនួន១២ ​គិតជាលុយរាប់ម៉ឺនដុល្លារ

11 ឆ្នាំ មុន

ខេត្តព្រៃវែង៖​ តូបអ្នកលក់ដូរថ្នំាពេទ្យ​ គ្រឿងសំអាង​ ស្បែកជើង​ និង សម្លៀកបំពាក់ចំនួន១២ ​នៅផ្សារកអណ្តើក​ ស្ថិតក្នុងភូមិកំពង់បា្រសាទ​ ឃុំកំពង់បា្រសាទ ​ស្រុកកំពង់ត្របែក ​បានត្រូវអគ្គិភ័យបំផ្លាញ​ទំាងស្រុង ​កាលពីម៉ោង១២និង៣០នាទីរំលង​អធ្រាត្រឈានចូលថ្ងៃទី១១​ មីនា​ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា ​អគ្គិភ័យនេះ​បណ្តាលមកពីទុស្សេខ្សែភ្កើង​ចេញមកពីតូបលក់​ស្បែកជើង ហើយបានរាលដាលដល់តូបដទៃទៀត ។

សេចក្តីរាយការណ៏​បានឲ្យដឹងទៀតថា​ ក្នុងហេតុការណ៏​បង្កឲ្យមានការភ្ញាក់ផ្អើល​​ពេញភូមិនេះ​ ពុំមានរថយន្តពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ចេញអន្តរាគមន៏នោះទេ ​ទោះបីជាមាន​ប្រជាពលរដ្ឋ​បានហៅទូរស័ព្ទហើយក្តី ។

យ៉ាងណាក៏ដោយ​​អគ្គិភ័យនេះ​បានរលត់ទៅវិញនៅ​ប្រមាណ២ម៉ោងក្រោយមក​ បន្ទាប់ពីប្រជាពលរដ្ឋ​បាននំាគ្នាជួយបាញ់​ទឹក និងដងទឹកជះនោះរួចមក ។

ជាមួយគ្នានោះដែរ​ ប្រជាពលរដ្ឋក៏បានសំណូមពរ​​ឲ្យអាជ្ញាធរ​រៀបចំសណ្តាប់ធ្នាប់ផ្សារ​កអណ្តើកនេះឡើងវិញ ​ព្រោះកុំថាឡើងរថយន្ត​ សូម្បីតែម៉ូតូក៏ពិបាកជិះចេញចូល​ដែរ​ ដោយសារ​តែផ្លូវតូចចង្អៀត​​ និង​ការ​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ ។

សេចក្តីរាយការណ៏បានបន្តថា​ សរុបការខូចខាត​ក្នុងហេតុការណ៏កើត​មានអគ្គិភ័យខាងលើនេះគិតជាបា្រក់រាប់ម៉ឺនដុល្លារ ៕