ខេត្តតាកែវ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ មីនា ២០១៤ នៅភូមិធ្នង់រលើង ឃុំលាយបូណ៌ ស្រុកត្រាំកក់ ខណៈជនសង្ស័យចូលលួចម៉ូតូក្នុងផ្ទះគេ ត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានប្រគល់ឱ្យប៉ូលិស។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះថោង ហាន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានចូលលួចម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងC៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ១D៨៣៩៧ ភ្នំពេញជារបស់ ឈ្មោះសាន វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិខាងលើ ។
ប្រភពបន្តថា ខណៈជនសង្ស័យកំពុងអូសម៉ូតូចេញពីក្នុងផ្ទះត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាព័ទ្ធចាប់បានប្រគល់ឱ្យប៉ូលិសតែម្តង។ សូមបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់គុកចំនួន២ដងមកហើយពីបទលួច លុះពេលចេញមកវិញមិនរាងចាលលួចម៉ូតូគេទៀត ត្រូវប៉ូលិសបញ្ជូនចូលគុកវិញ៕
ចែករំលែកព័តមាននេះ