ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សង​ព្រេង​លើដី​ក្រុងទី​បំផុត​ក្លាយ​ជាអ្នក​ទោស​មិន​ដឹង​ខ្លួន មេរៀន​ជីវិត​ជាក់ស្តែង​ដែល​នារី​ទូទៅ​គប្បី​ប្រុង​ប្រយ័ត្ន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​កំណើត​ បន្ទាប់​ពី​មាន​ការ​លែង​លះ​ជាមួយ​ប្តី​ហើយ​ចូល​មក​រាជ​ធានី​ភ្នំពេញ​ និង​ដោយ​សារ​តែ​គ្មាន​មុខ​របរ​ពិត​ប្រាកដ​នោះ​ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​នេះ​ក្លាយ​ជា​ស្ត្រី​​រក​សីុ​បម្រើ​ផ្លូវ​ភេទ​នៅ​លើ​ដី​ក្រុង​ ប៉ុន្តែ​អ្វី​ដែល​ជា​អកុសល​ ស្ត្រី​ម្នាក់​នេះ​បាន​ជួប​ជាមួយ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ រួម​ទាំង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ថែម​ទៀត​​ផង ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​កំណើត​ បន្ទាប់​ពី​មាន​ការ​លែង​លះ​ជាមួយ​ប្តី​ហើយ​ចូល​មក​រាជ​ធានី​ភ្នំពេញ​ និង​ដោយ​សារ​តែ​គ្មាន​មុខ​របរ​ពិត​ប្រាកដ​នោះ​ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​នេះ​ក្លាយ​ជា​ស្ត្រី​​រក​សីុ​បម្រើ​ផ្លូវ​ភេទ​នៅ​លើ​ដី​ក្រុង​ ប៉ុន្តែ​អ្វី​ដែល​ជា​អកុសល​ ស្ត្រី​ម្នាក់​នេះ​បាន​ជួប​ជាមួយ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ រួម​ទាំង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ថែម​ទៀត​​ផង ។

ទី​បំផុត​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​នេះ​រង​គ្រោះ​ដោយ​ថ្នាំ​ញៀន​ ដោយ​សារ​ប្រុស​ស្នេហ៍​បង្ខំ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា ហើយ​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ មីនា នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ។

នៅ​ក្នុង​បន្ទប់​សាក​សួរ​របស់​ប៉ូលិស​ នាង​ កែវ​ ស្រី​ល័ក្ខ អាយុ​២៦​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​ បាន​រៀប​រាប់​ទាំង​មុខ​មាត់​ស្លេក​ស្លាំង​ និង​ស្រក់​ទឹក​ភ្នែក​ថា ក្រោយ​ពី​លែង​លះ​ជាមួយ​ប្តី​នៅ​ឯ​ស្រុក​កំណើត​គឺ​បាន​បន្សល់​ទុក​កូន​ស្រី​មួយ​​មាន​អាយុ​៨​ឆ្នាំ​ ហើយ​និង​បាន​ផ្ញើ​កូន​ស្រី​នៅ​ជាមួយ​ម្តាយ​ ។ បន្ទាប់​មក​នាង​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។

ស្ត្រី​រូប​នេះ​បន្ត​ថា មក​ដល់​រាជ​ធានី​ភ្នំពេញ​ ដំបូង​នាង​បាន​ធ្វើ​ជា​កម្ម​ការិនី​រោង​ចក្រ​​មួយ​នៅ​ម្តុំ​ផ្លូវ​វេង​ស្រេង​​អស់​ជា​ច្រើន​ខែ​ ប៉ុន្តែ​ដោយ​សារ​តែ​ប្រាក់​កម្រៃ​ជា​កម្ម​ការិនី​មិន​សូវ​ជា​គ្រប់​គ្រាន់​ ណាមួយ​មិត្ត​ភក្តិ​ម្នាក់​បាន​អូស​ទាញ​នាង​ថា ទៅ​រក​ស៊ី​​ជាមួយ​គេ​អាច​រក​លុយ​បាន​ដោយ​ងាយ​ស្រួល​នោះ​ ទើប​នាង​ទៅ​ជាមួយ​ ។ ទី​បំផុត​គឺ​ទៅ​រក​ស៊ីបោយ​ដៃ​បម្រើ​ផ្លូវ​ភេទ​នៅ​តាម​សួន​ច្បារ​ម្តុំ​មុខ​រ៉ា​ (សួន​ច្បារ​ផ្សារ​ចាស់​) តែ​ម្តង ។

ស្ត្រី​ដែល​ខក​ខ្លួន​បាន​ស្រក់​ទឹក​ភ្នែក​ និង​និយាយ​ទាំង​អួល​ដើម​ក​ថា ក្នុង​រយៈ​ពេល​មួយ​ខែ​មក​នេះ​ នាង​បាន​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ ល័ក្ខ​ យក​នាង​ទៅ​ដេក​ជាមួយ​ដោយ​មួយ​យប់​ឱ្យ​តម្លៃ​២០​ដុល្លារ​ ជា​រៀង​រាល់​ថ្ងៃ​ ។ ប៉ុន្តែ​ពេល​ដេក​នៅ​ជាមួយ​គ្នា​យូរ​ៗទៅ​ក៏​ក្លាយ​ជា​គូ​សង្សា​រ​នឹង​គ្នា​ក៏​បាន​ជួល​បន្ទប់​នៅ​ជាមួយ​គ្នា​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ នេះ​តែ​ម្តង​ ។

ប៉ុន្តែ​អ្វី​ដែល​នាង​នឹក​ស្មាន​មិន​ដល់​ ស្រាប់​តែ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មីនា ប៉ូលិស​បាន​ចុះ​ទៅ​ចាប់​នាង​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ដោយ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ថ្នាំ​ញៀន​ទៅ​វិញ​ ។ ជាមួយ​គ្នា​នោះ​ប្រុស​ស្នេហ៍​របស់​នាង​ បាន​រត់​គេច​ខ្លួន​ភ្លាម​ៗ​ពេល​ដែល​ប៉ូលិស​ចុះ​ទៅ​ដល់​ ។
នាង​បាន​បញ្ជាក់​ទៀត​ថា ពេល​រស់​នៅ​ជាមួយ​បុរស​គូ​ស្នេហ៍​ឈ្មោះ​​ល័ក្ខនេះ​ តែង​តែ​បង្ខំ​នាង​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជាមួយ​គេ​ជា​រៀង​រាល់​ថ្ងៃ​ថែម​ទៀត​ ។ ប៉ូលិស​កំពុង​តែ​សាក​សួរ​នាង និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ។

នេះ​ជា​ជីវិត​ពិត​របស់​ស្ត្រី​ម្នាក់​ដែល​ដើរ​ខុស​ផ្លូវ​ទាំង​ស្រុង​ បន្ទាប់​ពី​ការ​លែង​លះ​ប្តី​នៅ​​ឯ​ស្រុក​កំណើត​ ។ សូម​ឱ្យ​ជីវិត​នារី​ខ្មែរ​ឯ​ទៀត​ៗ​កុំ​ជួប​រឿង​រ៉ាវ​បែប​នេះ​ ៕