ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង​រថយន្ត​នៅ​«ពេញ​ចិត្ត» ជ​ន​មិន​ស្គាល់​មុខ​បន្លំយក​ទៅ​បាត់ ម្ចាស់​រថយន្ត​ឆោឡោក​ណ្តាល​ថ្ងៃ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖​​​ ​​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿងម៉ាក​​តូយ៉ូតា​​​កាម​រី​ហាយ​ប្រ៊ីដ​​​​ ស៊េរី​​ឆ្នាំ​​​២០០៧ ​​ពណ៌ទឹក​​​មាស ​​ពាក់​ស្លាក​​លេខ​ន.ប​​​​​១៦៣៧​ ដែលមាន​ម្ចាស់​​​ឈ្មោះ​ជា​ ដែន ភេ​ទ​ប្រុស​ អាយុ​​​៣១​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុង​ស​ង្កាត់​អូ​ឡាំ​ពិក​ ​បាន​បាត់​​នៅ​ពេល​ដែល​​បើក​​​យក​មក​លាង​​​នៅ​​​​កន្លែង​​​លាង​​រថយន្ត​ពេញ​ចិត្ត​​ ។ ​បន្ទាប់​ពី​បាន​​ប្រគល់សោ​ឱ្យ​ទៅ​ខាង​​​​កន្លែង​លាង​​​​​​​​បើក​រថយន្ត​​យក​ទៅ​លាង​​​​​រួច​​ហើយ​​

​​រាជធានី​ភ្នំពេញ​​ ៖​​​ ​​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿងម៉ាក​​តូយ៉ូតា​​​កាម​រី​ហាយ​ប្រ៊ីដ​​​​ ស៊េរី​​ឆ្នាំ​​​២០០៧ ​​ពណ៌ទឹក​​​មាស ​​ពាក់​ស្លាក​​លេខ​ន.ប​​​​​១៦៣៧​ ដែលមាន​ម្ចាស់​​​ឈ្មោះ​ជា​ ដែន ភេ​ទ​ប្រុស​ អាយុ​​​៣១​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុង​ស​ង្កាត់​អូ​ឡាំ​ពិក​ ​បាន​បាត់​​នៅ​ពេល​ដែល​​បើក​​​យក​មក​លាង​​​នៅ​​​​កន្លែង​​​លាង​​រថយន្ត​ពេញ​ចិត្ត​​ ។ ​បន្ទាប់​ពី​បាន​​ប្រគល់សោ​ឱ្យ​ទៅ​ខាង​​​​កន្លែង​លាង​​​​​​​​បើក​រថយន្ត​​យក​ទៅ​លាង​​​​​រួច​​ហើយ​​ម្ចាស់​ក៏​​​នាំ​គ្នា​ដើរ​ទៅម៉ាស្សា​​បាត់​​​ទៅ ។ ករណី​​​​បាត់​រថយន្ត​​នេះ​បាន​​ធ្វើ​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​កាល​ពីវេលាម៉ោង​​​៣​និង​​​៤០នាទី​​​​រសៀល​​ថ្ងៃទី​​៩ ​​មីនា ​នៅក្នុង​​កន្លែង​​​លាង​រថយន្ត​​​​​​យី​ហោ​​«​ ពេញ​ចិត្ត​​»​ស្ថិត​នៅ​​​តាម​បណ្ដោយ​​​​ផ្លូវ​លេខ​​១៧៣ ​ក្នុង​សង្កាត់​ទួលស្វាយ​ព្រៃ​​​​ទី​​១ ខណ្ឌ​ចំការមន  ។ គេមិន​ដឹង​ថា រថយន្ត​​​ពាក់​ស្លា​ក​លេខ​​​​ន.​ប​​​នោះ​​​ ជា​រថយន្ត​របស់​​ក្រសួង​​មហា​ផ្ទៃ​​ឬ​រថយន្ត​​​ផ្ទាល់​ខ្លួន​បែប​ណា​នោះទេ ។

តាម​សម្ដី​​​​​​ម្ចាស់​រថយន្ត​​​​ដែល​បាត់​​បាន​ប្រាប់​ថា ពួកគាត់​​មាន​គ្នា​​២នាក់​​បានយក​រថយន្ត​មក​ចូល​លាង​​​នៅ​កន្លែង​​លាង​រថយន្ត​​​​​​ខាង​លើ​​កាល​ពី​វេលា​ម៉ោង​​​​៣​រសៀល​និង​​បាន​ប្រគល់​​សោ​ឱ្យ​កម្មករ​​លាង​រថយន្ត​​​​​​​ផង​ដែរ​ រួច​ហើយក៏នាំ​គ្នា​ដើរ​ទៅ​ម៉ាស្សា​​​បាត​ជើង​​​​ដែលនៅ​ក្បែរ​នោះ​ ។ ​​លុះ​ប្រហែល​​ជា​​​៤០នាទី​​​ក្រោយមក​​គ្នា​របស់​គាត់​ម្នាក់​បានចេញ​មក​មុន​​ហើយ​សួរ​​​ពី​រថយន្ត​​ដែល​លាង​រួច​រាល់​​​​ឬ​នៅ​​​ ?​ក៏​ត្រូវ​បាន​​​​​​អ្នក​ដែល​យក​សោ​ប្រាប់​ថា រថយន្ត​លាង​រួច​​​ហើយ​និ​ង​ត្រូវបាន​គ្នា​របស់​លោក​យក​ទៅ​​បាត់​ហើយ ។

នៅពេល​​​ឮថា​ មាន​អ្នក​មក​យក​រថយន្ត​​​ទៅ​បាត់​ហើយ​​​ក៏កើត​មាន​ការ​ភ្ញាក់​ផ្អើល​​​​​ឆោឡោ​​ឡើង​ និង​​​បាន​ប្ដឹ​ង​ទៅ​នគរបាល​មូល​ដ្ឋាន​​ឱ្យ​​ជួយ​រក​ភ្លាម​​​ៗ​ផង​ដែរ ។​

​បន្ទាប់​ពីមានការ​​ឆោ​ឡោ​​បាត់​រថយន្ត​នៅ​កន្លែងលាង​រថយន្ត​​​​នោះទាំង​​ម្ចាស់​រថយន្ត​និង​ម្ចាស់​​​​​កន្លែង​លាង​​​​ត្រូវ​បាន​​​​​​នគរ​បាល​​ហៅ​ទៅ​​​សាកសួរ​​និង​ធ្វើកំណត់ហេតុ​​ផង​ដែរ ​​និងមិន​ដឹង​ថា មានការ​ដោះស្រាយបែបណា​​​នោះទេ ។​ ​​​​​កន្លែង​​​​​​លាង​រថយន្ត​​​​​យី​ហោ​«​ពេញ​ចិត្ត​»​​​​​ត្រូវបាន​អ្នក​មាន​រថយន្ត​​​​យក​ទៅលាង​​នៅ​ទីនោះ​​​សរសើរ​ថា​ លាង​ស្អាត​​គួរ​ឱ្យ​ទុក​ចិត្ត​​​ទាំង​​​​​​​​​​​​​​​​​​ជើង​ក្រោម​​​ទាំង​ក្នុង​រថយន្ត ​ទោះបីថ្លៃបន្តិច​ក្ដី​​​និង​​មិន​នឹកស្មាន​ថា​​​​​មាន​ការ​​ឆក​ល្វែង​​បែប​នោះ​​ទេ ។ ចំណែក​​​រថយន្ត​ដែល​​​បាត់​​នោះ​ពាក់​ស្លាក​លេខ​​ន.ប​​ របស់​អង្គ​ភាព​​ក្រសួង​មហាផ្ទៃ​ បើ​ជា​​​​ស្លាក​លេខ​​​ត្រឹម​ត្រូវ​របស់​ក្រសួង​​នឹង​អាច​មានសង្ឃឹម​​ខ្លះ ​​តែ​បើ​ជា​ស្លាក​លេ​ខ​ប្រើ​បែប​​សេះ​ហោះ​ទេ​នោះ​​ប្រហែល​ជា​​​​​​រក​មិន​ឃើញ​​​ឡើយ​ ។​​ ចំពោះ​​ចោរ​ដែល​បន្លំ​​យក​រថយន្ត​​​នេះ​​​មិន​ដឹង​ថា​ ​បាន​តាម​ដាន​ម្ចាស់​រថយន្ត​នេះ​តាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីពេលណាមក​ទេ​​ ទើប​ទីបំផុត​​​​បន្លំ​យក​រថយន្ត​​​បាន ។ មិន​អាច​ស្វែង​រក​​ការ​បំ​ភ្លឺ​ណា​មួយ​ពីម្ចាស់​រថយន្ត​​​និងម្ចាស់​​កន្លែង​លាង​រថយន្ត​​​​​នោះ​​​​បាន​​ទេ​នា​រសៀល​ថ្ងៃទី​​​៩ មីនា ​នោះ​​៕​