ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ប្រាំង​រាប់រយ​ហិចតា​នៅ​ឃុំគោក​បាល្លង័្គកំពុង​ប្រ​ឈម​និង​ការ​ខ្វះ​ខាត​ទឹក​ដី​ស្រែ​មួយ​ចំនួន​ប្រេះ​ក្រហែង​ស្រូវ​ប្រាំង​ចេញ​មិន​រួច​ងាប់​ជា​បណ្តើរៗ​ហើយ

10 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ ស្រូវ​ប្រាំង​​រាប់​រយ​ហិច​តា​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​គោក​បា​ល្លង្គស្រុក​មង្គល​បូរី​កំពុង​ជួប​​ប្រទះ​ការ​ខ្វះ​ខាត​ទឹក​ហើយ​ដី​ស្រែ​មួយ​ចំនួន​កំពុង​ប្រេះ​ក្រ​ហែង​និង​ស្រូវ​ប្រាំង​ចេញ​មិន​រួច​ដែល​ប្រឈម​ទៅ​និង​ការ​ងាប់​បណ្តើរៗ​។​ប្រ​ជា​ពល​រដ្ឋ​​មាន​កា​រ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​សំ​ណូម​ពរ​ទៅ​មន្រ្តី​ជំនាញ​ឱ្យ​ជួយ​អ​ន្តរា​គមន៏​ផង​។

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ ស្រូវ​ប្រាំង​​រាប់​រយ​ហិច​តា​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​គោក​បា​ល្លង្គ័ស្រុក​មង្គល​បូរី​កំពុង​ជួប​​ប្រទះ​ការ​ខ្វះ​ខាត​ទឹក​ហើយ​ដី​ស្រែ​មួយ​ចំនួន​កំពុង​ប្រេះ​ក្រ​ហែង​និង​ស្រូវ​ប្រាំង​ចេញ​មិន​រួច​ដែល​ប្រឈម​ទៅ​និង​ការ​ងាប់​ជា​បណ្តើរៗ​​។​ប្រ​ជា​ពល​រដ្ឋ​​មាន​កា​រ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​សំ​ណូម​ពរ​ទៅ​មន្រ្តី​ជំនាញ​ឱ្យ​ជួយ​អ​ន្តរា​គមន៏​ផង​។

ប្រ​ជា​កសិករ​បាន​ប្រាប់ឱ្យ​ដឹង​ថា​នៅ​ក្នុង​ចំ​ណោម​៣​ឃុំ​ដែល​កំ​ពុង​អត់​មាន​ទឹក​បញ្ចូល​ក្នុង​ស្រួវ​ប្រាំងគឺ​មាន​ឃុំ​តែ​ពីរ​ទេ​គឺ​ឃុំ​ស្រះ​រាំង​និង​ឃុំ​តាឡុំ​ដែល​អា​ជ្ញាធម៌​ខេត្ត​បន្ទាយ​មាន​ជ័យ​ជួយ​អន្តរា​គមន៏​បាន​ដោយ​បូម​ទឹក​ពី​ស្ទឹង​ពោធិ៍ពីរ​ដើម​ចំណែក​ឯ​ឃុំ​គោក​បាល្លង្គ័​វិញ​គឺ​អាជ្ញា​ធម៌​មិន​អាច​ជួយ​អន្តរាគមន៏​បាន​ពី​ព្រោះ​​ទឹក​ចូល​មិន​ដល់​ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​ក្នុង​ឃុំ​មួយ​នេះ​កាន់​តែ​ព្រួ​បារម្ភ​អំពី​ស្រូវ​ប្រាំង​របស់​ពួកគាត់​រាប់រយ​ហិចតា​ចាប់​ផ្តើម​ងាប់​ជា​បណ្តើៗ​​ហើយដោយ​សារ​គ្មាន​ទឹក​។

លោក​ប៉ាង​ វណ្ណា​សេដ្ឋ​ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឱ្យ​ដឹង​ថា​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ស្រូវ​ប្រាំង​សរុប​បាន១២,៣៩៨​ហិចតា​ដែល​ផែន​ការ​ដាំ​ដុះ​ចំនួន​៦,៧០០​ហិចតា​លើស​ផែន​ការ​ដាំ​ដុះ​ចំនួន​១៨,៥០៤​ហិចតា​ដោយ​ឡែក​នៅ​ក្នុង​ស្រុក​មង្គល​បូរី​មាន​ចំនួន​៦,៩៨២​ហិចតា​មាន​០៣​ឃុំ​កំពុង​ខ្វះ​ខាត​ទឹក​​មាន​៣២០០​ហិចតា​។

លោក​បាន​បន្តទៀត​ថា​ក្រោយ​ពេល​ដែលអាជ្ញាធម៌​និងមន្ទីរ​ជំនាញបាន​​អន្តរាគមន៏ដោយ​ជួយ​​បូមទឹ​ក​ដាក់​ស្រូវ​ប្រាំង​ទាំង​នោះ​បាន​តែ​ឃុំ​ពីរ​ទេ​ក្នុង​ចំណោម​ឃុំទាំងបី​​ដោយ​បូម​ទឹក​ពីរ​ស្ទឹង​ពោធិ៍​ពីរដើម​ដាក់​បញ្ចូល​រី​ឯឃុំ​គោក​បាល្ល័ង្គ​កម្រិត​បទឹក​ទៅ​មិន​ដល់​ប៉ុន្តែ​ស្រូវ​មួយ​ចំនួន​បាន​ចេញ​ខ្លះ​ហើយ​និង​មួយ​ចំនួន​កំពុង​ច្រូត​កាត់​បណ្តើរៗ​ហើយ​ដែរ​។​ប៉ុន្តែស្រូវ​ដែល​គ្មាន​ទឹក​ក៏​កំពុង​ព្រ​ឈម​និង​ការ​ខូច​ខាត​មួយ​ចំនួន​ដែរ​។​