ឆ្នាំនេះ! ប្រមូលផលប៉ិកួៈ ទទួលផលក្នុង១ហិកតាលក់បានជិត៣០លានរៀល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករប្រមូលផលដំណាំប៉ិកួៈឆ្នាំនេះទទួលផលក្នុង១ហិកតាបានជិត៣០លានរៀលនៅជើងភ្នំកងវ៉ា ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រជាកសិករប្រាប់ថា ដំណាំប៉ិកួៈមាន២ប្រភេទមាន១ប្រភេទដាំរយៈពេល៣ខែទទួលផលនិង៤ខែទទួលផលតែប្រជាកសិករដែលពេញនិយមដាំប៉ិគក់រយៈពេល៤ខែទទួលផលដែលលក់ស្រួលនិងមានម៉ូយមកទិញនាំចេញទៅលក់តាមបណ្តាខេត្តមួយចំនួនដែលយកទៅធ្វើម្ហូបការ សម្លរការី ឬលក់នៅតាមសាលារៀន។
ប្រជាកសិករបានបញ្ជាក់ថា៖នៅជើងភ្នំកងវ៉ាផ្នែកខាងត្បូងភ្នំគឺមានប្រជាកសិករដាំដំណាំប៉ិកួៈមានប្រមាណជិត៥០ហិកតា ហើយឆ្នាំនេះដំណាំប៉ិគក់ដាំស្រួលព្រោះមានភ្លៀងធ្លាក់ដើមដៃដែលដុះល្អនិងទទួលផលដែលប្រជាកសិករកំពុងប្រមូលផលជាបណ្តើរៗហើយក្នុង១ហិកតាអាចទទួលផលលក់បានប្រមាណជិត៣០លានរៀល ហើយឈ្មួញមកទិញដល់ចំការ។
ប្រជាកសិករបានបញ្ជាក់ថា៖ដំណាំប៉ិកួៈនៅតំបន់នេះប្រជាកសិករដាំមួយរដូវ២លើកដែលទិញគ្រាប់ពូជន៍ពីស្រុកស្អាង ខេត្តកណ្តាល គ្រាប់ពូជន៍ដាំលើផ្ទៃដីកន្លៈហិកតាស្មើ៣រ៉ៃដាំអស់គ្រាប់ពូជន៍ជាង២០គីឡូក្រាមហើយពេលដែលត្រូលមើលថៃស្មៅនិងកាត់ត្រួយក្រោយពេលដាំរហូតដល់ប្រមូលផលកាត់ត្រួយជិត១០ដងទើបបានប្រមូលផលដែលជួលកម្មករម្នាក់ក្នុង១ថ្ងៃ៣ម៉ឺនរៀល ហើយពេលប្រមូលផលត្រូវជួលកម្មករដកដំណាំប៉ិគក់ក្នុងរោងប្រវែង១០០ម៉ែត្រតំលៃ១៥.០០០រៀល៕














ចែករំលែកព័តមាននេះ