ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​តា​សី​សាមគ្គី​ផ្ដល់​ឱកាស​ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មក​ពីថៃ​ចំនួន​១០០​នាក់

1 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សហគមន៍​តា​សី​សាមគ្គី គឺជា​សហគមន៍​ធំ​មួយ​ដែល​ធ្វើការ​លើ​ការងារ​កសិកម្ម​ដាំ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជា​ខ្លា​ង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ លោក…

ខេត្តព្រៃវែង ៖ សហគមន៍​តា​សី​សាមគ្គី គឺជា​សហគមន៍​ធំ​មួយ​ដែល​ធ្វើការ​លើ​ការងារ​កសិកម្ម​ដាំ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជា​ខ្លា​ង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

លោក ចៀង សុ​ផាត គ្រូ​បច្ចេកទេស​ប្រចាំ​សហគមន៍​តា​សី​សាមគ្គី​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​យើង​រាប់រយ​ពាន់​នាក់ ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បង្ខំចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​ប្រឈម​នឹង​បញ្ហា​បាត់បង់​ការងារ​ធ្វើ ។

ដើម្បី​រួមចំណែក​ជួយ​ដោះស្រាយ​បញ្ហា​នេះ សហគមន៍​តា​សី​សាមគ្គី​បាន​សម្រេចចិត្ត​ផ្ដល់​ឱកាស​ការងារ​ជូន​បងប្អូន​ពលករ​ខ្មែរ​ទាំងនោះ​ចំនួន​១០០​នាក់ ដោយ​មិន​គិត​ពី​កម្រិតវប្បធម៌ ហើយ​សហគមន៍​មាន​ផ្ដល់​ជូន​ទាំង​កន្លែង​ស្នាក់​នៅ និង​អាហារ​ហូប​ចុក​សមរម្យ ដោយឡែក​ប្រាក់ខែ​គឺ​ផ្ដល់​ជូន​ចាប់ពី​150​ដុល្លារ​រហូត​ដល់​500​ដុល្លារ​ទៅ​តាម​សមត្ថភាព​ជាក់ស្ដែង ហើយ​សម្រាប់​អ្នក​ដែល​ធ្វើការ​បាន​ល្អ ក៏​មាន​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ថែម​ទៀត​ផង ។

លោកគ្រូ ចៀង សុ​ផាត បាទ​បញ្ជាក់​ថា ធ្វើការ​នៅ​ក្នុង​សហគមន៍​តា​សី​សាមគ្គី មាន​ថ្ងៃ​ឈប់​សម្រាក​ត្រឹមត្រូវ ហើយ​អ្នក​ដែល​មិន​ចេះ​អ្វី​សោះ​ក៏​អាច​ធ្វើ​បាន ព្រោះ​សហគមន៍​មាន​គ្រូ​បច្ចេកទេស​ចាំ​ជួយ​បង្រៀន សម្រាប់​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ អាច​មក​ទំនាក់ទំនង​ដាក់​ពាក្យ​ចូល​ធ្វើការ​បាន​នៅ​សហគមន៍​ផ្ទាល់ ឬ​តាម​រយៈ​ទូរ​សព្ទ​លេខ 012761624 និង​លេខ 089661099​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​ពលករ​ចំណាកស្រុក​សរុប​ចំនួន​24809​នាក់ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​25 មិថុនា ២០២៥ នេះ ពលករ​ដែល​ចាក​ចេញពី​ប្រទេស​ថៃ​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​សរុប​មាន​ចំនួន​1829​នាក់ និង​នៅ​សល់​ចំនួន​22,958​នាក់​ទៀត មិន​ទាន់ត្រឡប់​មក​វិញ​ទេ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ