ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ ៖ ឱកាស​ការងារ​ចំនួន ៨៣ ៩៣៨​កន្លែង​ថែម​ទៀត កំពុង​រង់ចាំ​បងប្អូន​អតីតពលករ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ឱកាស​ការងារ​នៅ​សល់​ជាង ៨​ម៉ឺន​កន្លែង​ថែម​ទៀត សម្រាប់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ កាលពី​យប់​ថ្ងៃ​ទី​…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ឱកាស​ការងារ​នៅ​សល់​ជាង ៨​ម៉ឺន​កន្លែង​ថែម​ទៀត សម្រាប់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។

កាលពី​យប់​ថ្ងៃ​ទី​ ៥ ខែធ្នូ ឆ្នាំ ​២០២៥ ក្រសួង​ការងារ បានឱ្យ​ដឹង​ថា ឱកាស​ការងារ​ចំនួន ៨៣ ៩៣៨​កន្លែង នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំង​ ២៥ កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​បងប្អូន​អតីត​ពលករ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ឱកាស​ការងារ​ទាំងនោះ ស្ថិត​នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ ។ ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ និង​បងប្អូន​អតីត​ពលករ អាច​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ ។

បើ​តាម​ក្រសួង​ការងារ ដដែល គិត​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ ​២០២៥​ នេះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ បាន​ទទួល​ការងារ​ធ្វើ​តាម​រយៈ​យន្ដការ​របស់​ក្រសួង​មាន​ចំនួន​ជាង ២៩​ម៉ឺន​នាក់​ ។ ចំណែកឯ​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន ជាដើម​ ៕ អត្ថបទសហការ