ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្រ.មា.ន​អាមេរិក​ថា​កុំ​រំ​ខាន​សមយុទ្ធ​យោធា​របស់​ខ្លួន,​ប្រយ័ត្ន​លែង​គួរ​សម

4 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ កង​ទ័ពជើង​ទឹក​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​បាន​ចេញ​សេចក្ដី​ព្រមាន​​​ត្រង់​ៗ​​ទៅ​​អាមេរិក​ដែល​មាន​នាវា​ចម្បាំង​​ឈប់​សំ​ចត​នៅ​​ដែន​សមុទ្រ​របស់​អ៊ីរ៉ង់​ភាគ​ខាង​ត្បូង​។ អ៊ីរ៉ង់​​ប្រាប់​អាមេរិក​ថា​ត្រូវ​រក្សា​គំលាត​ឱ្យ​ឆ្ងាយ​បន្តិច​នៅ​ពេលកង​ទ័ព​អ៊ីរ៉ង់​កំពុង​ធ្វើ​សមយុទ្ធ​យោធា​។ អ៊ីរ៉ង់​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នៅ​ឈូង​សមុទ្រ​ពែក្ស​, ច្រក​សមុទ្រ​ហ័រ​មូស (Hormuz) និង​សមុទ្រ​អូម៉ង់​ (Oman)​។ អ៊ីរ៉ង់​ចង់​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ និង​​បង្ហាញ​អំពី​​សមត្ថ​ភាព​ក្នុង​ការ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​។…

ទី​ក្រុង​តេ​អេរ៉ង់៖ កង​ទ័ពជើង​ទឹក​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​បាន​ចេញ​សេចក្ដី​ព្រមាន​​​ត្រង់​ៗ​​ទៅ​​អាមេរិក​ដែល​មាន​នាវា​ចម្បាំង​​ឈប់​សំ​ចត​នៅ​​ដែន​សមុទ្រ​របស់​អ៊ីរ៉ង់​ភាគ​ខាង​ត្បូង​។ អ៊ីរ៉ង់​​ប្រាប់​អាមេរិក​ថា​ត្រូវ​រក្សា​គំលាត​ឱ្យ​ឆ្ងាយ​បន្តិច​នៅ​ពេលកង​ទ័ព​អ៊ីរ៉ង់​កំពុង​ធ្វើ​សមយុទ្ធ​យោធា​។ អ៊ីរ៉ង់​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នៅ​ឈូង​សមុទ្រ​ពែក្ស​, ច្រក​សមុទ្រ​ហ័រ​មូស (Hormuz) និង​សមុទ្រ​អូម៉ង់​ (Oman)​។ អ៊ីរ៉ង់​ចង់​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ និង​​បង្ហាញ​អំពី​​សមត្ថ​ភាព​ក្នុង​ការ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​។

មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ថា​ការ​ចេញ​សេចក្ដី​ព្រមាន​នេះ​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​កើត​មាន​ទង្វើ​បង្ក​ហេតុ ឬ​ការ​គំរាម​កំហែង​ចំពោះ​ដែន​សមុទ្រ​អធិបតេយ្យ​របស់​ខ្លួន​។ ការ​ព្រមាន​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​រយៈ​ពេល​១២​ថ្ងៃ​កាល​ពី​ខែ​មិថុនា​រវាង​អ៊ីរ៉ង់ និង​អ៊ី​ស្រា​អែល​។ កាល​នោះ អាមេរិក​ក៏​ចូល​រួម​ជា​មួយ​អ៊ីស្រា​អែល​វាយ​ប្រហារ​ទីតាំង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​។

អ៊ីរ៉ង់​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​។ ​ភាព​តាន​តឹង​កាន់​តែ​ឡើង​កម្ដៅ​បន្ថែម​ពី​លើ​ការ​ជាប់គាំង​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​, អាមេរិក​ក៏​បង្កើន​វត្ត​មាន​យោធា​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​តំបន់​ និង​ប្រទាំង​ប្រទើស​គ្នា​ជា​ច្រើន​​លើក​ច្រើន​សា​នៅ​ឈូង​សមុទ្រ​ពែក្ស​។​

ការ​ដែល​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ហ៊ាន​ព្រមាន​អាមេរិក​ធ្ងន់​ៗ​ដល់​ថ្នាក់​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ទី​ក្រុង​តេ​អេរ៉ង់​​ឥឡូវ​នេះ​មិន​ដូច​ពី​មុន​ទេ​។ អ៊ីរ៉ង់​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ការ​ពារ​ដែន​សមុទ្រ​របស់​ខ្លួន​មិន​ឱ្យ​បរទេស​ឈ្លាន​ពាន​បាន​ឡើយ​។ អ៊ីរ៉ង់​ថែម​ទាំង​ចូល​គ្រប់​គ្រង​តំបន់​ច្រក​របៀង​ដែន​សមុទ្រ​ជា​យុទ្ធ​សាស្ត្រ​។ សភាព​ការណ៍​នេះ​ប៉ះ​ពាល់​ពិភព​លោក​ទាំង​មូល​ព្រោះ​ឈូង​សមុទ្រ​ពែក្ស និង​ច្រក​សមុទ្រ​ហ័រ​មូស​មានសារៈ​សំខាន់​ខ្លាំង​។ ទី​នេះ​មាន​ចំណែក​២០%​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ទូទាំង​ពិភព​លោក។ មាន​ន័យ​ថា​បើ​សិន​សភាព​ការណ៍​​​ឡើង​កម្ដៅ ពេល​នោះ​ទី​ផ្សារ​ផ្គត់​ផ្គង់​ថាម​ពល​​នឹងមាន​បញ្ហា​រអាក់​រអួល​ ហើយ​នឹង​បង្ក​អស្ថិរ​ភាព​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​នៅ​​អឺរ៉ុប អាស៊ី និង​ទី​កន្លែង​ដទៃ​ទៀត​។​

សមយុទ្ធ​យោធា​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា​សាហ៊ីត​ មហា​មេត ណាហ្សេ​រី (Shahid Mohammad Nazeri) ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍។ នៅ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នេះ​ ​អង្គ​ភាព​ទ័ព​ជើង​ទឹក​អ៊ីរ៉ង់​បាន​ចេញ​សេចក្ដី​ព្រមាន​​​ត្រង់​ៗ​​ទៅ​នាវា​ចម្បាំង​អាមេរិក​ដែល​បោះ​មូល​ដ្ឋាន​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​នោះ​។ អ៊ីរ៉ង់​ព្រមាន​ថា​បើ​សិន​អាមេរិក​នៅ​សុខ​ៗ​បញ្ជូន​នាវា​ទាំង​នោះ​មក​រំខាន​សមយុទ្ធ​របស់​ខ្លួន​ ពេល​នោះ​អ៊ីរ៉ង់​លែង​គួរ​សម​ត​ទៅ​ទៀត​ហើយ​។

​នៅ​ក្នុង​សមយុទ្ធ​យោធា​នេះ អ៊ីរ៉ង់​​បង្ហាញ​ប្រព័ន្ធ​អាវុធ​ការ​ពារ​ និង​អាវុធ​វាយ​លុក​ដែល​ប្រើ​ប្រាស់​បច្ចេក​​វិទ្យា​ទំនើប​ចុង​ក្រោយ​បំពាក់​សុទ្ធ​តែ​បញ្ញា​សិប្ប​និម្មិត​អេ​អាយ (AI)​។ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ថា​សមយុទ្ធ​យោធា​លើក​នេះ​ជា​ឱកាស​សម្រាប់​អ៊ីរ៉ង់​ពិនិត្យ​កែ​សម្រួល​ឡើង​វិញ​នូវ​ការ​ត្រៀម​ប្រតិ​បត្តិ​ការ​សឹក​ និង​ការ​រៀប​យុទ្ធ​សាស្ត្រ​។ សមយុទ្ធ​នេះ​រំលេច​ឱ្យ​ឃើញ​ការ​ប្រើ​ប្រាស់​ឱ្យ​ស៊ី​សង្វាក់​គ្នា​រវាង​មីស៊ីល ដ្រូន ប្រព័ន្ធ​ឈ្លប​យក​ការណ៍​ និង​សង្គ្រាម​ប្រើ​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដើម្បី​​​ឱ្យ​កង​ទ័ព​ជើង​ទឹក​កាន់​តែ​មាន​សមត្ថ​ភាព​ចាប់​បាន​សញ្ញា​គំរាម​កំហែង និង​ចាត់​វិធាន​ការ​ឆ្លើយ​តប​។ ​ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ