ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ជល់​មាន់​ក្នុង​ខេត្តបាត់ដំបង​កាន់តែ​ទូលំ​ទូលាយ ​នៅ​ពេល​សមត្ថកិច្ច​មិន​ខ្វាយខ្វល់

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សង្វៀន​ជល់​មាន់​ដែល​សមត្ថកិច្ច​តែង​អះអាង​ជា​រឿយ​ៗ​ថា «​គ្មាន​ច្បាប់​អនុញ្ញាត​»​នោះ ពេល​នេះ ​ហាក់​កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំង​នា​រដូវប្រាំង​នេះ និង​ដោយ​ចំហ​​ទៀត​ផង នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ទឹកដី​អាណាចក្រ​ខេត្តបាត់ដំបង ដោយ​គ្មាន​កម្លាំង​សមត្ថកិច្ច​ក្នុង​អង្គភាព​ណាមួយ​អើពើចុះ​ទប់​ស្គា​ត់…

ខេត្តបាត់ដំបង​ ៖ សង្វៀន​ជល់​មាន់​ដែល​សមត្ថកិច្ច​តែង​អះអាង​ជា​រឿយ​ៗ​ថា «​គ្មាន​ច្បាប់​អនុញ្ញាត​»​នោះ ពេល​នេះ ​ហាក់​កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំង​នា​រដូវប្រាំង​នេះ និង​ដោយ​ចំហ​​ទៀត​ផង នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ទឹកដី​អាណាចក្រ​ខេត្តបាត់ដំបង ដោយ​គ្មាន​កម្លាំង​សមត្ថកិច្ច​ក្នុង​អង្គភាព​ណាមួយ​អើពើចុះ​ទប់​ស្គា​ត់ ឬ​ចុះ​បង្ក្រាប​ឡើយ​ ។

សូ​ម្បី​តែ​លោកស្នងការ​ខេត្ត ក៏​ហាក់ដូចជា​គ្មាន​វិធានការ​ជាក់លាក់​ជា​ដុំ​កំ​ភូ​ន​ដែរ​ ។ ម្សិល​ម៉ិ​ញ (០៥ ១២ ២៥) ក្រុម​អ្នក​ជល់​មាន់​បាន​ស្រែក​ហ៊ោ​រក​ញ្ជ្រៀវ​នឹង​ល្បែង​ជល់​មាន់​គ្មាន​ច្បាប់​នេះ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​ស្រុក​រុក្ខ​គិរី ដែល​បាន​បើក​លេង​រាប់​ខែ តែ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ​ ។

ហើយ​ថ្ងៃនេះ (០៦ ១២ ២៥) ក្រុម​អ្នក​ជល់​មាន់​បាន​នាំ​គ្នា​ចោមរោម​មើល​មាន់​ជល់​គ្នា ​ក្នុង​សង្វៀន​ក្រោម​ម្លប់​ប្ញ​ស្សី​ ។ គេ​ឮ​តែ​សម្លេង​ហ៊ោ​រក​ញ្ជ្រៀវ​ជាមួយនឹង​សម្លេង​ស្រែក​ភ្នាល់​ដាក់​លុយ​យ៉ាង​សប្បាយ​រីករាយ នៅ​ស្រុក​មោង​ប្ញ​ស្សី ហើយ​ក៏​មិន​រំខាន​ដល់​សមត្ថកិច្ច ឬ​អាជ្ញាធរ​នៅ​ទីនោះ ដូច​នៅ​ស្រុក​រុក្ខ​គិរី​ដែរ​។

ប្រភព​ព័​ត៌មាននៅ​កន្លែង​ជល់​មាន់​បាន​រាយ​ការ​ណ៏​ថា សង្វៀន​ជល់​មាន់​នេះ ចាប់​បើក​ស្វា​គម​ន៍​ភ្ញៀវ​តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​០៦ ធ្នូ នេះ នៅ​ភូមិ​អំពិល​ឈូង ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី​។ គេ​មិន​ទាន់​ស្គាល់​ម្ចាស់​សង្វៀនមាន់​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​សង្វៀនមាន់​នេះ​បាន​បើក​ទ​ទូល​អតិថិជន​ដែល​ញៀន​នឹង​ល្បែង​ជល់​មាន់​មាន​រយៈពេល​យូរ​ក្រែល​ហើយ ក្រោម​ក្រសែភ្នែក​សមត្ថកិច្ច និង​អាជ្ញាធរ​មូល​ដ្ឋា​ន​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សង្វៀនមាន់​មួយ​នេះ បើ​លេង​ជា​ប្រចាំ​ឲ្យ​តែ​មាន​គូប្រ​កូត​។ ថ្ងៃ​ខ្លះ​មាន​មនុស្ស​រាប់រយ​នាក់ តែ​ថ្ងៃ​ខ្លះ​ក៏​មិនសូវ​មាន​អ្នកលេង​ដែរ​។ ពោល​៖ បើ​មាន​គូ​​ល្អ​ៗ មាន​អ្នក​លេង​មក​ច្រើន​កកកុញ តែបើ​មាន​គូអន់​ៗ អ្នកលេង​ក៏​បែក​ទៅ​លេង​នៅ​សង្វៀន​ផ្សេង​ ។

អធិការ​ស្រុក​ស្រុក​មោង​ប្ញ​ស្សី លោក ស គឹ​ម​ឡុ​ង មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​វត្តមាន​«​សង្វៀន​ជល់​មាន់​» ខាងលើ​នេះ​។

ប៉ុន្តែ​ជា​ទម្លាប់​លោក​អធិការ​រូប​នេះ មិនសូវ​លើក​ទូរស័ព្ទ​និយាយ​ទេ បើ​លេខ​ទូរស័ព្ទ​មិន​ស្គាល់ ឬ សង្ស័យ​លេខ​អ្នក​សារ​ព័​ត៌​មាន​ទួ​រ​ស័ព្ទ​ទៅ​សាកសួរ​ព័​ត៌​មាន​ផ្សេង​ៗ ​។ បច្ចុប្បន្ន​នេះ ល្បែង​បញ្ជល់មាន់ ត្រូវ​គេ​សង្កេត​ឃើញ​បាន​និង​កំពុង​រីក​លូតលាស់​ច្រើន​កន្លែង​ណាស់​ ។ ជា​ពិសេស​ នៅ​តាម​បណ្ដា​ស្រុក​នានា ដាច់​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ថ្នាក់ដឹកនាំ​។ ដោយឡែក​ ការ​ទប់ស្កាត់ ឬ ការ​ចុះ​បង្ក្រាប​វិញ ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ រីឯ​វិធា​នការ​ថ្នាក់លើ​ក៏​នៅ​មាន​កម្រិត​ដែរ​ ។

ជា​ពិសេស កម្លាំង​ស្នងការ​ខេត្ត ដែល​គេ​ចាត់ទុកជា​កម្លាំង​ជួរ​មុខ ក្នុង​ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បែប​នេះ ហាក់​គ្មាន​សកម្មភាព​សោះ​ ។ គេ​មិនដឹង​ថា តើ​កន្លង​មក ​លោកស្នងការ​ខេត្ត បានដឹង​ឬ ធ្លាប់​បាន​ទ​ទួល​ព័​ត៌​មាន​ស្ដី​ពី​ល្បែង​ស៊ី​ង​សង​កើន​ឡើ​ង​យ៉ាង​អនា​ធិ​ប​តេ​យ្យ តាម​បណ្ដា​ស្រុក​នានា​បាន​កម្រិត​ណា​ទេ ? ឬ​ក៏​លោក​ទ​ទួល​បាន​តែ​របាយ​ការ​ណ៍​ភូត​កុហក់​ពី​មន្ត្រី​ថ្នាក់
​ក្រោម ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ