ខេត្តស្វាយរៀង ៖ ប្រជាកសិករប្រកបមុខរបរដាំបន្លែ ជាលក្ខណៈគ្រួសារចំនួន០៥គ្រួសារ នៅភូមិជៀសប្ញស្សី ត្អូញត្អែរនិងព្រួយបារម្ភពីករណីដំណាំបន្លែមានកើតជំងឺផ្សិត បង្កឱ្យផលដំណាំលូតលាស់មិនបានល្អ និងទទួលទិន្នផលទាប ជាពិសេស ផ្លែក៏មិនសូវធំល្អ ពិបាកប្រកួតប្រជែងលើទីផ្សារ ដោយមានបន្លែ នាំចូលពីប្រទេសវៀតណាមច្រើន ។

ការត្អូញត្អែរនេះ កើតឡើងនាព្រឹកថ្ងៃទី២៨ មិថុនា ២០២៥ នៅភូមិជៀសឬស្សី ឃុំចំឡង ស្រុកស្វាយជ្រំ ។ បើតាមកសិករឈ្មោះរ៉ា អាយុ៤៧ឆ្នាំ នៅភូមិជៀសឬស្សីឃុំចឱឡង បានប្រាប់កោះសន្តិភាពថា រូបគាត់ប្រលបមុខរបរដាំបន្លែជាលក្ខណៈគ្រួដារ ដំណាំវិលជុំ លើផ្ទៃដី០២ហិកតា ដាំបណ្តេញគ្នា ។ ដំណាំបន្លែ រួមមាន ត្រសក់ ននោង ត្រឡាច ។

ហើយនៅឆ្នាំ២០២៥នេះ ដីថយចុះជីជាតិ ដំណាំមិនសូវល្អ ហើយមានជំងឺផ្សិតទៀត បង្កឲ្យដើមរិញលូតលាស់មិនបានល្អ ពេលផ្កាផ្លែ តូច ទិន្នផលទាប ហើយតម្លៃក៏បានថោកដែរ ពិបាកប្រកួតប្រជែងនៅលើទីផ្សារ ដោយមានឈ្មួញវៀតណាមនាំបន្លែពីប្រទេសវៀតណាម មកលក់ផ្ទាល់នៅតាមផ្សារក្នុងខេត្តស្វាយរៀងតែម្តង។

អ្នកដាំបន្លែរូបនេះបានបញ្ជាក់ថា នៅភូមិជៀសឬស្សី មានប្រជាកសិករប្រកបមុខរបរដាំបន្លែជាលក្ខណៈគ្រួសារមានចំនួន០៥គ្រួសារលើផ្ទៃដីប្រមាណជាជិត១០ហិកតា ។ ហើយបន្លែគឺយកទៅលក់បោះដុំនៅផ្សារក្រុងស្វាយរៀង ត្រសក់១គីឡូតម្លៃ២,០០០រៀល ទៅ២,៥០០រៀល បើប្រៀបធៀបកាលពីឆ្នាំ២០២៣_២០២៤ ត្រសក់១គីឡូតម្លៃ៣,០០០រៀល។ ននោង ក្នុង១គីឡូតម្លៃ២៥០០រៀល ត្រឡាច១គីឡូ៣,០០០រៀល។

អ្នកដាំបន្លែឈ្មោះរ៉ា បានប្រាប់អ្នកសារព័ត៌មានយើងថា ការដាំបន្លែរបស់ប្រជាកសិករ គឺដាំតាម ការយល់ដឹងខ្លួនឯង មិនដែលបានរៀនជំនាញបច្ចេកទេសពីស្ថាបន័ ជំនាញនៃមន្ទីរកសិកម្មទេ គឺដាំដំណាំមើលតាមគ្នាក្នុងភូមិ ការរៀបចំដី លើករងដាក់ជី ធ្វើទ្រើង និងការថែទាំ ការដាក់ទឹករហូតទទួលផល។

ហើយការដាក់ជីទ្រាប់បាតគឺប្រើជីក្បាលក្របី ទោះបីការប្រើជីក៏ដោយដីស្រែ គឺការដាំវិលជុំបណ្តេញគ្នា គឺគុណភាពដីចេះតែហិរ ជីវជាតិដីថយចុះបន្តិចម្តង ដាំដំណាំលែងសូវទទួលបានផល ដាំឆ្នាំកន្លងទៅដី៣០អាត្រសក់បេះបាន២ទៅ៣០០គីឡូ ទៅ៥០០គីឡូ ។ ត្រសក់អាយុរស់វាគឺ
រយៈពេល៣០ថ្ងៃ ចាប់ផ្តើមបេះលក់បានហើយបណ្តើៗ។

ប្រជាកសិករអ្នកដាំបន្លែបានសំណូមពរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសការដាំបន្លែដល់ប្រជាកសិករ ដើម្បីធានាបាននូវសុវត្ថិភាព មុខរបរ និងសុវត្ថិភាពបន្លែ ៕






ចែករំលែកព័តមាននេះ