ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រមូល​ផល​ពោត​លក់​ឆ្នាំ​នេះ​ ឈ្មួញ​ទិញ​តម្លៃ​ថោក​ ក្នុង​១​តោន​តំលៃ​៣៧​ម៉ឺន​រៀល​

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ប្រជា​កសិករ​ប្រមូល​ផល​ពោត​លក់​ឆ្នាំ​នេះ​ ឈ្មួញ​ទិញ​តំលៃ​ថោក​ក្នុង​១​តោន​តំលៃ​៣៧​ម៉ឺន​រៀល បើ​ប្រៀបធៀប​ឆ្នាំ​មុន​ ១​តោន​តំលៃ​ជាង​៦០​ម៉ឺន​រៀល​ គិតត្រឹម​​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ប្រជា​កសិករ​ប្រមូល​ផល​ពោត​លក់​ឆ្នាំ​នេះ​ ឈ្មួញ​ទិញ​តំលៃ​ថោក​ក្នុង​១​តោន​តំលៃ​៣៧​ម៉ឺន​រៀល បើ​ប្រៀបធៀប​ឆ្នាំ​មុន​ ១​តោន​តំលៃ​ជាង​៦០​ម៉ឺន​រៀល​ គិតត្រឹម​​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​ ។

ប្រជា​កសិករ​ឃុំ​ថ្មពួក​បាន​ប្រាប់​ថា​ តំលៃ​ពោតក្រហម​ឈ្មួញ​ទិញ ​គឺ​តំលៃ​ថោក​ក្នុង​១​តោន​ទិញ​តំលៃ​៣៧​ម៉ឺន​រៀល​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ ក្នុង​១​តោន​ឈ្មួញ​ទិញ​តំលៃ​ជាង​៦០​ម៉ឺន​រៀល ។ ហើយ​ឆ្នាំ​នេះ ​ប្រជា​កសិករ​បង្កបង្កើន​ពោតក្រហម​ គឺ​មាន​ផល​ក្នុង​១​ហិ​កតា​ទទួលផល​ចន្លោះ​ពី​៤​ ទៅ​៥​តោន​តែ​​ចំ​ណោ​យ​ទៅ​វិញ​លើ​ការ​បង្កបង្កើន​ផល​ ​ដូច​ជា​ភ្ជួរ​រាស់​ដាំ​ ​​ប្រើ​ថ្នាំ ​ជី ​និង​កម្មករ​ប្រមូល​ផល​១​ហិ​កតា​ចំណាយ​ជាង​២​លាន​រៀល​ ។

ប្រជា​កសិករ​សុំ​អោយ​អាជ្ញា​ស្រុក​/​ខេត្ត​មន្ទី​ជំនាញ​ និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ពោតក្រហម​ជូន​ដល់​ប្រជា​កសិករ ​ដើម្បី​បាន​ទីផ្សារ​ ឬ​តំលៃ​អោយ​បាន​ប្រហាក់ប្រហែល​ដូច​ឆ្នាំ​មុន ឬ​ប្រសើ​ជាង​ឆ្នាំ​មុន​ ប្រជា​កសិករ​អោយ​បាន​សល់​ខ្លះ ​បើ​តម្លៃដូច​ឆាំ្ន​នេះ ​ពោត​ឈ្មួញ​ទិញ​ថោក​លក់​បាន​សង​តែ​ថ្លៃ​ជី​ថ្នាំ​មិន​ចង់​គ្រប់​ផង ​។

លោក លីវ សុ​គុណ មេឃុំ​ថ្មពួក​បាន​បញ្ជាក់​ថា ​ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ប្រជា​កសិករ​ប្រមូល​ផល​ពោត​ឆ្នាំ​នេះ​ ឈ្មួញ​ទិញ​ថោក​ជាង​ឆ្នាំ​មុន ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​ និង​មន្ទី​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ជួយ​រក​ទីផ្សារ​ជូន​ដល់​ប្រជា​កសិករ​ តែ​ខាង​មន្ទីរ​ជំនាញ​តប​ថា បើ​អាច​ប្រជា​កសិករ​ប្រមូល​ផល​ពោត​បាន​ហើយ ​ដាក់​ឡូ​ត៍សំ​ងួ​ត​ទុក​សិន​ និង​រក​ទីផ្សារ​ជូន​ តែ​ពេល​នេះ​ប្រជា​កសិករ​ដល់​រដូវ​ប្រមូល​ផល​ ហើយ​មិន​អាច​រង់ចាំ​បាន​ទេ ​ប្រមូល​ផល​អស់​ និង​ដាំ​ដំណាំ​ផ្សេង​ទៀត​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ​ខេត្តបន្ទាយមានជ័យ​ ប្រជា​កសិករ​ដាំពោត​ក្រហម​ មាន​ផ្ទៃដី​ប្រមាណ​ជាង​១៦.០០០​
ហិ​កតា ហើយ​រហូត​ដល់​ពេល​នេះ​ ប្រជា​កសិករ​បាន​ប្រមូល​ផល​ពោត​បាន​ប្រមាណ​ជាង​៤០​ភាគរយ​ហើយ​​ដែល​ប្រជា​កសិករ​ដាំ​មាននៅ​ស្រុក​ជាប់​ជាយ​ដែន​ មានស្រុក​ថ្មពួក​ និង​ស្រុក​ម៉ា​ឡៃ​និង​នៅ​តាម​ស្រុក​មួយ​ចំនួន​ទៀត​មាន​តិចតួច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ