ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! ចៅហ្វាយស្រុកស្ទឹងហាវអើយ ហេតុអីទុកឱ្យគេសាងសង់បានយ៉ាងរលូនបែបនេះ?​

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កន្លង​មក​ថ្មី​ៗ​នេះ​ អ្នក​ទេសចរធ្វើ​ដំណើរ​តាម​បណ្តោយ​តិ​រវិ​ថី​សម្តេច​តេ​ជោ​ចូល​មក​កំសាន្ត​នៅ​ឆ្នេរ​ព្រែក​ត្រែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​លាន់មាត់​សោកស្តាយ​ស្ទើរ​គ្រប់​គ្នា​ ដោយសារ​ឆ្នេរ​ទេសចរណ៍​​កម្សាន្ត​​ខាងលើ​ដែល​មាន​ខ្សាច់​សរ​ក្បោះ ជំ​រាល​ឆ្នេរ​រាបស្មើ​ល្អ​,…

ខេត្តព្រះសីហនុ ៖ កន្លង​មក​ថ្មី​ៗ​នេះ​ អ្នក​ទេសចរធ្វើ​ដំណើរ​តាម​បណ្តោយ​តិ​រវិ​ថី​សម្តេច​តេ​ជោ​ចូល​មក​កំសាន្ត​នៅ​ឆ្នេរ​ព្រែក​ត្រែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​លាន់មាត់​សោកស្តាយ​ស្ទើរ​គ្រប់​គ្នា​ ដោយសារ​ឆ្នេរ​ទេសចរណ៍​​កម្សាន្ត​​ខាងលើ​ដែល​មាន​ខ្សាច់​សរ​ក្បោះ ជំ​រាល​ឆ្នេរ​រាបស្មើ​ល្អ​, ទឹកសមុទ្រ​ថ្លា​ខៀវ​ឆ្លុះ បង្ក​លក្ខណ​:​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរលើក​ឡើង​ថា ពេល​នេះ​កំពុង​រង​ការ​ដណ្តើម​យក​ធ្វើ​ជា​ការដ្ឋាន​សាងសង់​សំណង់​រឹង​មាំ​ប៉ះពាល់​ធ្ងន់ធ្ងរ​សោ​ភ័​ណ្ឌ​ភាព​ឆ្នេរ​អនាម័យ​បរិស្ថាន​ ។

យោង​តាម​សេចក្តីជូនដំណឹង​( ស​ជ​ណ )​ចុះ​ថ្ងៃ​ទី​១៤ ខែ មក​រា ឆ្នាំ ២០២៦ របស់​រដ្ឋបាល​សាលាស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​​បាន​ជូនដំណឹង​ដល់​លោក​គួ​ច វិន័យ ​និង​លោកស្រី​អ៊ុ​ច ស្រីរ​ត្ន័ ម្ចាស់​ភោជនីយដ្ឋាន BEACE HOUSE​ ឲ្យ​​រុះរើ​ស្ពានបេតុង​រឹង​មាំ​និង​សំណង់​ផ្សេង​ៗ​ដែល​បាន​លប​លួច សាង់សង់​មិន​មានច្បាប់​អនុញ្ញាតរំលោភ​ចូល​ទៅ​ក្នុង​សមុទ្រ ចេញ​ឲ្យ​អស់​រយៈពេល​១៥​ថ្ងៃ​ ជា​កំហិត​ដោយ​យោង​តាម​អនុក្រឹត្យ​លេខៈ ៩៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​គ្រប់គ្រង​អាង​ទន្លេ​,​ សមុទ្រ​ជា​សម្បត្តិ​របស់​រដ្ឋ​ ។

ឱ! លោកចៅហ្វាយស្រុកស្ទឹងហាវអើយ…ហេតុអីទុកឱ្យគេសាងសង់បានរួចរាល់ ទើបភ្ញាក់ផ្អើលបែបនេះ ។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ខាងលើ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​រយៈ ពេល​គឺ​គិត​ចាប់ពី​ថ្ងៃ​១៤​ទៅ​ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ ជា​កំហិត ក្នុង​ករណី​ម្ចាស់​ទីតាំង​ខាងលើ​​សង្ស័យ​​ចូល រួម​សហ​ការណ៍ និង​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​និង​ចុះ​រុះរើ​ដោយ​ផ្ទាល់​ចំពោះ​ផល​ប៉ះពាល់​ខូចខាត​សំណង់​មិន​ទទួលខុសត្រូវ​ឡើយ​។​

បើ​តាម​ការ​ខ្សឹបខ្សៀវ​ពី​មន្ត្រី​មូលដ្ឋាន​តូចតាច​បែប​មាត់ចាបមាត់ព្រាប​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា​មាន​មន្ត្រី​ម្នាក់​ដែល​ស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ខាងលើ​បាន​ចុះ​ទៅ​ជួប​ម្ចាស់​ទីតាំង​ខាងលើ​សង្ស័យ​​ទទួល​បាន​ផល​លាភ​បាន​សើម​មាត់​សើម​ករ​ជា​ថ្នូរ​និង​ដំណើរការ​សាងសង់​សំណង់​រឹង​មាំ​រំលោភ​យក​ដី​ចំណី​ឆ្នេរ​ធ្វើ​ជា​កម្ម​សិទ្ធ​បាន​ដោយ​រលូន ។ លុះដល់​ពេល​បែក​ពាង​ប្រហុក​ទើប​ធ្វើ​ជា​ចេញ​លិខិត​ជូនដំណឹង​មួយ​សន្លឹក​មក​ជំនួស​វិញ​ដើម្បី​ស្តារ​ប្រជាប្រិយភាព​ជាមួយ​ថ្នា​ក់ដឹកនាំ​ខេត្ត ដែល​លោក​កំពុង​តែ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​និង​រំដោះ​យក​មក​វិញ​បាន​ដឺ​ឆ្នេរ​ជា​ច្រើន​កន្លែង​ដែល​ពី​មុន​គ្រប់គ្រង​ដោយ​ឯកជន​ ។​

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៍​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​កំពុង​តែ​នាំ​គ្នា​រាប់​ថយក្រោយ រង់ចាំ​អ៊ុត​មើល​ថា​ដល់​ថ្ងៃ​អ​សាន្ត​វាទ​នៃ​លិខិត​ជូនដំណឹង​(​ស​ជ​ណ​) របស់​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ តើ​ហ៊ាន​ប្រើ​កណ្តាប់ដៃ​វះកាត់​សំណង់​មិន​រៀបរយ​ដ៍​គឃ្លើន​ខាងលើ​ដែរ​ទេ​?

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​លោក​សៅ បុរី​វឌ្ឍន​:​អភិបាលស្រុក​ស្ទឹង​ហាវ​បាន​ទេ​គឹ​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​ម​រា​ ឆ្នាំ ២០២៦ ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ