ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ភី​សម្បត្តិ​ពាណិជ្ជ​ផ្គើន​អាជ្ញាធរ​បង្ក​ក្តៅក្រហាយ​ដល់​ពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​ព្រែក​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​(​សុ​ភី​សម្បតិ​ពាណិជ្ជ​) បាន​ដឹក​សំរាម​ទៅ​ចាក់​នៅ​រណ្តៅ​ចាស់​ដដែល ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​បញ្ចប់​គម្រោង​ចាក់សំរាម​នៅ​រណ្តៅ​ចាស់​ភូមិ​ចុង​ព្រែក​បង្ក​ឲ្យ​ជះក្លិន​ស្អុយ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​ជិត​ទីតាំង​ចាក់សំរាម​ធ្វើ​ឲ្ប​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ហើយ​លោក​អភិបាល​ខេត្តស្វាយរៀង​បាន​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ភី​សម្បត្តិ​ពាណិជ្ជ បញ្ឈប់​ការ​ចាក់សំរាម​នៅ​ក្នុង​រណ្តៅ​ភូមិ​ចុង​ព្រែក​នេះ​ទៀត ​ព្រមទាំង​​បាន​ប្រគល់​ដី​នៅ​ទីតាំង​ថ្មី​ឲ្យ​វិនិយោគ​អភិវឌ្ឍន៍​កសាង​រណ្តៅ​ដី ឆ្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​សុ​ភី…

ខេត្តស្វាយរៀង ​៖​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​ព្រែក​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​(​សុ​ភី​សម្បតិ​ពាណិជ្ជ​) បាន​ដឹក​សំរាម​ទៅ​ចាក់​នៅ​រណ្តៅ​ចាស់​ដដែល ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​បញ្ចប់​គម្រោង​ចាក់សំរាម​នៅ​រណ្តៅ​ចាស់​ភូមិ​ចុង​ព្រែក​បង្ក​ឲ្យ​ជះក្លិន​ស្អុយ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​ជិត​ទីតាំង​ចាក់សំរាម​ធ្វើ​ឲ្ប​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ហើយ​លោក​អភិបាល​ខេត្តស្វាយរៀង​បាន​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ភី​សម្បត្តិ​ពាណិជ្ជ បញ្ឈប់​ការ​ចាក់សំរាម​នៅ​ក្នុង​រណ្តៅ​ភូមិ​ចុង​ព្រែក​នេះ​ទៀត ​ព្រមទាំង​​បាន​ប្រគល់​ដី​នៅ​ទីតាំង​ថ្មី​ឲ្យ​វិនិយោគ​អភិវឌ្ឍន៍​កសាង​រណ្តៅ​ដី ឆ្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​សុ​ភី សម្បត្តិ​ពាណិជ្ជ ទទួល​ម៉ៅ​ការ​ប្រមូល​សំរាម​ក្រុង​ស្វាយ​រៀង​ផ្គើន នៅ​តែ​ដឹក​សម្រាម​ទៅ​ចាក់​នៅ​ក្នុង​រណ្តៅ ហាមឃាត់​ដ៏​ដែល​មិន​ព្រម​ដឹក​សំរាម​ទៅ​ចាក់​នៅ​ទីតាំង​ថ្មី​ទេ​។

​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ​​នៅ​រសៀល​ថ្ងៃ​ទី​១៧​មក​រា​២០២៦​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។​

ទាក់ទិន​ករណី​នេះ​ដែរ​ មន្ត្រី​សាលាក្រុង​ស្វាយ​រៀង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ករណី​ក្រុមហ៊ុន​ម៉ៅ​ការ​ប្រមូល​សំរាម សុ​ភី​សម្បត្តិ​ពាណិជ្ជ ចាក់សំរាម​នៅ​រណ្តៅ​ចាក់សំរាម​ភូមិ​ចុង​ព្រែក​នេះ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ធ្លាប់​បាន​ដោះស្រាយ​បញ្ចប់​រួច​ហើយ ក្រោយ​ពី​ក្រុម​កា​ងារ​ចុះ​ទៅ​ពិនិត្យ​វាយតម្លៃ​ឃើញ​ថា ទីលាន​ដាក់ កាក​សំណល់​សំរាម ជាទី​លាន​ឯកជន ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៣​ហិ​កតា ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ប្រើប្រាស់​និង​ទុកដាក់​សំណល់​នៅ​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​ទីលាន​នេះ​ពុំ​មាន​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​បរិស្ថាន ហើយ​ការ​ចាក់សំរាម​មាន​លក្ខណៈ​ចំហរ​មិន​មានការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ជះក្លិន​ស្អុយ​សាយភាយ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​តំបន់​នោះ​។

ក្រោយ​ពី​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​ក្រុមការងារ​ឃើញ​ថា ទីលាន​ចាក់សំរាម​នេះ​មិន​អាច​អនុញ្ញាតឲ្យ​ប្រើប្រាស់​បន្ត​ទៀត​បាន​ទេ​ដោយសារ​ទីលាន​នេះ គ្មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដា​បរិស្ថាន​នោះ​ទេ​។​

ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​ប្រើប្រាស់​ទីលាន​រហូត​ដល់​ចុងខែ​ធ្នូ​ឆ្នាំ​២០២៤ ហើយ​ក្រុមហ៊ុន​ត្រូវ​ធានា មិន​ត្រូវ​ឲ្យ​ទីលាន​មាន​ក្លិន​មិនល្អ និង​ត្រូវ​លុប​សំណល់​សំរាម​ឲ្យ​អស់​។

ហើយ​បាន​បញ្ចប់​ទីលាន​ចាក់សំរាម​ភូមិ​ចុង​ព្រែក​ចាប់ពី​ដើម​ខែមករា​ឆ្នាំ​២០២៥​រហូត​មក និង​បាន​ផ្តល់​ទីតាំង​ទីលាន​ចាក់សំរាម​ថ្មី នៅ​ភូមិ​អក​នាគ​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយ​រៀង​រហូត​បច្ចុប្បន្ន ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​សុ​ភី​សម្បត្តិ​ពាណិជ្ជ នៅ​តែ​បន្ត​ដឹក​សំណល់​សំរាម​មក​ចាក់​នៅ​ទីលាន​ចាស់​ភូមិ​ចុង​ព្រែក​ទៀត ហើយ​ការ​ចាក់​សំណល់​សំរាម​ទាំងនេះ​គ្មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដា​បរិស្ថាន​ធ្វើ​ឲ្យ​ជះក្លិន​ស្អុយ​សាយភាយ​ប៉ះពាល់​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ជា​ពិសេស​ក្មេង​ៗ ។​

ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​សុ​ភី​សម្បត្តិ​ពាណិជ្ជ​បាន​ទេរ​ហូត​ដល់​ល្ងាច​នេះ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ