ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងរៀបចំចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយបន្ថែមទៀត

20 វិនាទី មុន

ដើម្បី​ជំរុញ​សក្តានុពល​ពាណិជ្ជកម្ម និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា​បាន​កំពុង​តែ​រៀបចំ​ដំណើរការ​ចូលរួម កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ចម្រើន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។ ដំណើ​ការ​រៀបចំ​ក្លាយទៅជា​រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ គឺ​បាន​កំពុង​តែ​ធ្វើ​ដោយ​លោក សុក…

ដើម្បី​ជំរុញ​សក្តានុពល​ពាណិជ្ជកម្ម និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា​បាន​កំពុង​តែ​រៀបចំ​ដំណើរការ​ចូលរួម កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ចម្រើន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។

ដំណើ​ការ​រៀបចំ​ក្លាយទៅជា​រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ គឺ​បាន​កំពុង​តែ​ធ្វើ​ដោយ​លោក សុក ស៊ី​ផា​ន់​ណា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អ្នក​ដែល​ផ្តួចផ្តើម និង​នាំ​កម្ពុ​ជាមួយ​រូប​ឲ្យ​ចូល​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០៤ ។

នៅ​ក្នុង​ស​ប្តា​ហ៍​នេះ លោក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ហើយ​បាន​ចូល​ជួប​ជាមួយនឹង​តំណាង​និង​អ្នកជំនាញ​សិង្ហ​បុរី​ជា​ច្រើន​រូប ដោយ​រួម​ទាំង​លោក វី​រៀន បា​ឡា​គ្រី​សណាន រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ហើយ​ក៏​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​កម្ពុជា​ចូលរួម​CPTPP នេះ​ផង​ដែរ ។

លោក វី​វៀន បា​ឡា​គ្រី​សណាន បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម CPTPP ដែល​នឹង​ជួយ​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​របស់​ខ្លួន ទៅ​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​ក្នុង​តំបន់ ពង្រីក​ការ​ចូល​ទីផ្សារ និង​ពង្រឹង​ទំនុកចិត្ត​របស់​វិនិយោគិន​» ។

កិច្ចព្រមព្រៀង CPTPP ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ ២០១៨ នៅ​ទីក្រុង​សាន់​ទី​យ៉ា​ហ្គោ ប្រទេស​ឈី​លី ដោយ​ប្រទេស​អូស្ត្រាលី ប្រ៊ុ​យ​ណេ​ដា​រូ​សា​ឡឹម កា​ណា​ដា ឈី​លី ជប៉ុន ម៉ា​ឡេ​ស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម​។ ក្រោយមក ចក្រភព​អង់គ្លេស​ក៏​បាន​ចុះហត្ថលេខា​ចូលរួម​ជា CPTPP ក្នុង​ខែកក្កដា ឆ្នាំ​២០២៣​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ