រាជធានីភ្នំពេញៈសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកប្រឡាយដោយពុំស្គាល់អត្តសញ្ញាណឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទី ព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៦នៅក្នុងប្រឡាយទឹកមួយកន្លែងក្នុងភូមិអន្លុង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានកម្មករនៅ ឃ្លាំងក្បែរនោះបានយកសំរាមយកទៅបោះចោលក៍ស្រាប់តែប្រទះឃើញសាកសពកប់និងកំប្លោកចេញតែដៃរួចបង្កឲ្យមានការភ្ញាក់ផ្អើល។
តាមព័ត៌បានបានអោយដឹងថា កាលវេលាម៉ោងប្រហែល១៦ និង៤០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦មានគេប្រទះឃើញជនរងគ្រោះកំពុងឈរនៅក្នុងទឹកប្រឡាយដៃកាន់ធុងទឹកពណ៌ក្រហម ដោយគេថា អ្នកស្ទួចត្រីដោយ ពុំ ចាប់អារម្មណ៍។លុះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ មានអ្នកស្គាល់គ្នាបានមកប្រាប់ ថាមានសាកសពអណ្តែតក្នុងទឹកប្រឡាយទើបដឹងថា ជាបុរសរូបនោះ។
តាមការត្រួតពិនិត្យ សាកសពជនរងគ្រោះអណ្ដែតទឹកផ្កាប់មុខ នៅក្បែរសាកសពមានធុងទឹកពណ៌ក្រហម១ ។សពមានលក្ខណះហើមស្អុយ។
តាមការពិនិត្យកន្លែងកើតហេតុលោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញសន្និដ្ឋាន ថាបុរសរូបនោះ ស្លាប់ដោយលង់ទឹក៕



ចែករំលែកព័តមាននេះ