ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសច្រើនណាស់រត់ប្រសាចចេញពីកាស៊ីណូឡឺស៊ីងអនឡាញ ក្រុងបាវិត

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​នាំ​គ្នា​រត់​ចេញពី​ក្នុង​អគារ​កាស៊ីណូ​online​មួយ​កន្លែង​មិនដឹង​មូលហេតុ ស្រាប់តែ​ឃើញ​អុស​វ៉ាលិស និង​សាក់​កាដូ ដើរ​ចេញ​មក​តាម​ថ្នល់​ខ្លះ​ដើរ​តាម​ផ្លូវលំ ខ្លះ​ដើរ​រក​រថយន្ត​តាក់ស៊ី​និង​រថយន្តក្រុង​ដើម្បី​ជិះ​ចេញ​តាម​ផ្លូវជាតិ​នៃ​ស្រុក​ច​ន្ទ្រា មិនដឹង​ថា​ទៅ​ទីណា​ទេ​រីឯ​ខ្លះ​ទៀត​ដើរ​វង្វេង​តាម​ភូមិ​អ្នកស្រុក​។​បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ជនបរទេស​នាំ​គ្នា​ដើរ​ចេញពី​អគារ​កាស៊ីណូ​ឡឺ​ស៊ី​ង​អន​ឡាញ​នេះ​កើតឡើង​កាលពី​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦​មក​រា​២០២៦​រហូត​ដល់​ម៉ោង​៥​ល្ងាច ស្ថិត​នៅ​ចំណុច​ខាងកើត​ទីរួមស្រុក​ច​ន្ទ្រា…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​នាំ​គ្នា​រត់​ចេញពី​ក្នុង​អគារ​កាស៊ីណូ​online​មួយ​កន្លែង​មិនដឹង​មូលហេតុ ស្រាប់តែ​ឃើញ​អុស​វ៉ាលិស និង​សាក់​កាដូ ដើរ​ចេញ​មក​តាម​ថ្នល់​ខ្លះ​ដើរ​តាម​ផ្លូវលំ ខ្លះ​ដើរ​រក​រថយន្ត​តាក់ស៊ី​និង​រថយន្តក្រុង​ដើម្បី​ជិះ​ចេញ​តាម​ផ្លូវជាតិ​នៃ​ស្រុក​ច​ន្ទ្រា មិនដឹង​ថា​ទៅ​ទីណា​ទេ​រីឯ​ខ្លះ​ទៀត​ដើរ​វង្វេង​តាម​ភូមិ​អ្នកស្រុក​។​បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ជនបរទេស​នាំ​គ្នា​ដើរ​ចេញពី​អគារ​កាស៊ីណូ​ឡឺ​ស៊ី​ង​អន​ឡាញ​នេះ​កើតឡើង​កាលពី​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦​មក​រា​២០២៦​រហូត​ដល់​ម៉ោង​៥​ល្ងាច ស្ថិត​នៅ​ចំណុច​ខាងកើត​ទីរួមស្រុក​ច​ន្ទ្រា ព្រំប្រទល់​សង្កាត់​ប្រាសាទ សង្កាត់​បាទីភូមិ​ ក្រុង​បា​វិត​ និង​ឃុំ​មេស​ថ្ង​ក ​ស្រុក​ច​ន្ទ្រា​ ។

ប្រភព​បន្ត​ថា មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​មក​រស់នៅ​ក្នុង​កាស៊ីណូ ឡឺ​ស៊ី​ង អន​ឡាញ​ច្រើន​រហូត​រាប់​ពាន់​នាក់​ក្នុង​រដ្ឋបាល​សង្កាត់​ប្រាសាទ​ក្រុង​បា​វិត​គឺ​បាន​នាំ​គ្នា​រើ​បង្វិច​ចេញពី​ក្នុង​អគារ​កាស៊ីណូ​អន​ឡាញ​តាំងពី​វេលា​ម៉ោង​២​និង​០០​នា​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៥​ល្ចា​ច​ដើរ​អុស​វ៉ា​លី​តាម​ថ្នល់​គ្មាន​គោលដៅ​ច្បាស់លាស់ មិន​ទាន់​រក​រថយន្ត​ជិះ​បាន​នៅឡើយ​។​

ប្រភព​បន្ត​ថា បើ​តាម​ការ​សាកសួរ​ក្រុម​ជនបរទេស​ទាំងនោះ​មាន​ចម្រុស​ជាតិ​សាសន៍ ក៏​ប៉ុន្តែ​ភាគច្រើន​គឺ​ជនជាតិ​ចិន ឥណ្ឌូ​ណេ​ស៊ី វៀតណាម ថៃ បង់​ក្លា​ដេ​ស ប៉ា​ហ្គី​ស្ថាន មី​យ៉ា​ន់​ម៉ា និង​ជនជាតិ​ជា​ច្រើន​ទៀត​។

ប្រភព​បន្ត​ថា​ កន្លង​មក​គេ​គ្រាន់តែ​ធ្វើការ​សន្និដ្ឋាន​ថា អគារ​ទាំងនោះ ជា​កាស៊ីណូ​online ហើយ​មិន​និក​ស្មានថា​មាន​មនុស្ស​ស្នាក់​នៅ​ច្រើន​បែប​នេះ​ទេ​ហើយ​មើលទៅ​គឺ​ជនបរទេស​ទាំងនោះ​ផ្អើល​ភ័យ​ខ្លាច​នាំ​គ្នា​រើ​បង្វិច​រត់​ចេញ​នៅ​ក្រុង​បា​វិត ស្រុក​កំពង់​រោ​ទ៌ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា​នេះ​គឺថា ជនបរទេស​ដើរ​វង្វេង​ពេញ​វាល​និង​តាម​ផ្លូវ​មិនដឹង​ថា​គោលដៅ​ទៅ​ណា​ទេ​។​

បើ​តាម​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទំនង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ទាំងនេះ​មានការ​ភិតភ័យ ដោយ​បែកធ្លាយនូវពាក្យ​ថា​ សមត្ថកិច្ច​រដ្ឋបាល​ខេត្តស្វាយរៀង​និង​ចុះ​ធ្វើ​រដ្ឋបាល​បង្ក្រាប​ក្រុម​ឧក្រិដ្ឋកម្ម​ល្បែង​អន​ឡាញ ខុសច្បាប់​ទើប​ក្រុម​ជនបរទេស​ទាំងនោះ​ភិតភ័យ​ក៏​នាំ​គ្នា​វិច​បង្វិច​ដើរ​ចេញពី​អគារ ដើរ​តាម​ផ្លូវថ្នល់​មក​រក​រថយន្ត​តាក់ស៊ី​និង​រថយន្តក្រុង​ជិះ​ចាកចេញ​។​

ហើយ​ពេល​ពួក​សមត្ថកិច្ច​សាកសួរ​ពួក​គេ​ថា​ទៅ​រាជធានី​ភ្នំពេញ​ត្រៀម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។​អ្នកខ្លះ​និយាយ​ថា ពួក​គេ​ធ្វើការ​ជា​បុ​គ្គ​លិ​ក​កាស៊ីណូ​ឡឺ​ស៊ី​ង អន​ឡាញ ពុំ​ទាន់​បាន​បើក​ប្រាក់ខែ​ផង​ស្រាប់តែ​ថៅកែ​ឲ្យ​ឈប់​ហើយ​ដេញ​ឲ្យ​ចេញពី​កាស៊ីណូ ដូច្នេះ​ពួ​ក​​គេ​គ្មាន​ប្រាក់​សូម្បី​តែ​១​ដុល្លារ​ក៏​គ្មាន​ដែរ​មិនដឹង​ថា​ត្រឡប់​ទៅ​ស្រុក​វិញ​បែ​បណា​ទេ​ ។

​ទាក់ទិន​ករណី​នេះ​ដែរ ​សមត្ថកិច្ច​ក្រុង​បា​វិ​តមិន​អាច​បំភ្លឺ​បាន​ទេរ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​ មក​រា​នេះ គឺ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ​កំពុងធ្វើការ បើ​បាន​លទ្ធផល​យ៉ាងណា​សឹម​ផ្តល់​ព័ត៌មាន​តាម​ក្រោយ​​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ