ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការថ្មី ៖ មិនអនុញ្ញាតឱ្យមានការលក់ដូររំលោ.ភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនៅតំបន់ជុំវិញផ្សារដើមគ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា​នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់ រំ​លោ​.​ភ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ នៅ​មហាវិថី​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា​នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់ រំ​លោ​.​ភ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ នៅ​មហាវិថី​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង និង​តំបន់​ជុំវិញ​ផ្សារ​ដើម​គ​ឡើយ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំពុង​រៀបចំ​លាង​សម្អាត​អនាម័យ មហាវិថី​ម៉ៅ​សេ​ទុង មហាវិថី​ព្រះ​មុន្នី​រ៉េ​ត ផ្លូវ​២៣០ និង​តំបន់​ជុំវិញ​ពាក់ព័ន្ធ ដើម្បី​តៀម​រៀបចំ​ជួសជុល និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​នោះ ។ នេះ​បើ​យោង​តាម រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា​នេះ ។

សូម​បញ្ជាក់​ជូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ហេដ្ឋារចនាសម្ព័ន្ធ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់ រំ​លោ​.​ភ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ នៅ​មហាវិថី​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង និង​តំបន់​ជុំវិញ​ផ្សារ​ដើម​គ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​ជុំវិញ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​កំពុង​ប្រកប​របរ​លក់ដូរ​នៅ​តំបន់​ខាងលើ មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ធ្វើការ​អធ្យាស្រ័យ​ដោយ​ក្ដី​អនុគ្រោះ​បំផុត ចំពោះ​ការ​រៀបចំ​ដើម្បី​ប្រយោជន៍​រួម​នៃ​ទីក្រុង​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ