ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិត​​ត្រឹមវេលា​ម៉ោង​០៤ និង៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ​សីហា ស្ថានភាព​កម្ពស់​​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ 115-116 ក្នុង​ភូមិ​ស្ទឹង​សំរោង…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិត​​ត្រឹមវេលា​ម៉ោង​០៤ និង៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ​សីហា ស្ថានភាព​កម្ពស់​​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ 115-116 ក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គឺទឹក​មានកម្ពស់​៥,៣៥​ម៉ែត្រ​ពី​បាត​ស្ទឹង (សភាព​ទឹក​នៅ​
នឹង​) រីឯ​អាកាសធាតុ​នៅ​ភ្លៀងរលឹម​ស្រិច​ៗដដែល ។

សេចក្តីរាយការណ៍ប​ន្តថា កំលាំង​មូលដ្ឋានអហ ស្រុក​កំពង់​សីលា និង​កំលាំងអហស្នាក់​ការ​សន្តិសុខ​៤០២ កំពុង​ឈរ​នៅ​គោលដៅ​ស្ពាន​ស្ទឹង​សំរោង ​ដើម្បី​ធ្វើការ​តាមដាន​ប​ន្តទៀត ។

សូម​រំលឹក​ទៀត​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០ សីហា នៅ​ចំណុច​ខាងលើ ទឹកបាន​ហូរ​កាត់​លើ​ផ្លូវ​កម្ពស់​១​តឹក ប្រវែង​៣០​ម៉ែត្រ ចំពោះ​ចរាចរណ៍​លើ​ផ្លូវជាតិ​ចំណុច​នោះ នៅ​មាន​សកម្មភាព​ធម្មតា ក្នុង​ស្ថានភាព​នេះ កម្លាំង​ក៏​បាន​សហការ​ជាមួយ​បញ្ជាការ​ឯកភាព​ស្រុក​កំពង់​សិលា បាន​សម្រួល​ចរាចរណ៍ ។

នៅ​ស្រុក​ព្រៃ​នប់ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​)​ចូល​ទៅភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ចំណុច​កំពង់​ផ្កានា​ល្ងាច​ថ្ងៃ​ទី​២៩ ខែសីហា ទឹកបាន​ហូរ​កាត់កម្ពស់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ​សាមគ្គី លោក នេន​ចំរើន ។

ប្រភព​ដដែល​បន្ត​ថា សម្រាប់​ការ​ធ្វើ​ច​រាចរណ៍​បាន​ត្រឹម​ថ្មើរជើង ចំណែក​រថយន្ត​ជា​ពិសេស​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ប្រមាណ​ជា​១០​គ្រឿង ដែល​ត្រូវ​ឆ្លងកាត់​ពេល​ចេញពី​ធ្វើការ​ពេល​ល្ងាច ត្រូវ​ចត​ទុក​នៅ​បន្ទាយ​ទាហាន​១០៥​ដែល​នៅ​ក្ប​រែ​នោះ ហើយ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្លង​កាត់ទឹក​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ ។ ទោះបីជា​បែប​ណា ស្ថានភាព​ហាក់​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ តែ​ទាំង​ក្រុម​កា​ងារចុះ​​ជួយ​ឃុំ និង​ក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន ​កំពុង​ប្រចាំការ​តាមដាន​នៅ​តំបន់​នោះ ៕ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ