ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញកម្មករ​យាមឃ្លាំង​ហ្គា​សម្នាក់​​ដេក​ស្លា.ប់​សង្ស័យ​ឡាន​ដឹក​ហ្គា​ស​កិ.ន​ រួច​គេច​បាត់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​បុរស​ជា​កម្មករ​យាមឃ្លាំង​ហ្គា​ស​មួយ​កន្លែង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​បេតុង​ក្នុង​ឃ្លាំង​ដែល​គេ​សង្ស័យ​ថា ត្រូវ​រថយន្ត​ដឹក​ហ្គា​ស​ថយ​កិន​ស្លាប់​ហើយ​បិទទ្វារ​ឃ្លាំង​បើក​គេច​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ ២០២៦​នៅ​ចំណុច​ឃ្លាំង​ហ្គា​ស​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ឈ្មោះ ផល សុភាព…

រាជធានី​ភ្នំពេញៈ​បុរស​ជា​កម្មករ​យាមឃ្លាំង​ហ្គា​ស​មួយ​កន្លែង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​បេតុង​ក្នុង​ឃ្លាំង​ដែល​គេ​សង្ស័យ​ថា ត្រូវ​រថយន្ត​ដឹក​ហ្គា​ស​ថយ​កិន​ស្លាប់​ហើយ​បិទទ្វារ​ឃ្លាំង​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ ២០២៦​នៅ​ចំណុច​ឃ្លាំង​ហ្គា​ស​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ផល សុភាព ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​កម្មករ​យាមឃ្លាំង​ហ្គា​ស មាន​ទីលំនៅ​ភូមិ​ខ ១ សង្កាត់​ច្រាំង​ចំ​រ៉េះ​២ ខណ្ឌ​ឬ​ស្សី​កែវ​និង​ស្នាក់​នៅ​យាមឃ្លាំង​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា ព្រឹក​ម្ដាយមីង​បាន​យក​បាយ​ទៅ​អោយ​ក្មួយ​ដូច​សព្វដង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​លើ​បេតុង នៅ​ក្នុង​ឃ្លាំង​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។
តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​មួយ​គ្រឿង​បាន​បើក​ចូល​ទៅ​ក្នុង​ឃ្លាំង​ក្រោយមក​ស្រាប់តែ​បិទទ្វារ​ឃ្លាំង​បើក​ចេញ​ទៅ​បាត់​ដោយ​ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ​។​លុះ​ក្រោយមក​នៅ​ពេល​ដែល​ម្ដាយមីង​យក​បាយ​ទៅ​ឲ្យ​ក្មួយ​ស្រាប់តែ​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​រួច​ទ្រ​ហូរ​យំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

តាម​ភិនភាគ​និង​ស្លាកស្នាម​ជន​រង​គ្រោះ​គេ​សង្ស័យ​ថា​ត្រូវ​រថយន្ត​ដឹក​ហ្គា​ស​ថយ​កិន​ស្លាប់​ខណៈ​ពេល​ដែល​រថយន្ត​ដឹក​ហ្គា​សយ​ក​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ឃ្លាំង​ខាងលើ​ត្រូវ​បាន​ម្ចាស់​ជួល​ដាក់​ហ្គា​ស​ទើបតែ​បាន​ពីរ​ថ្ងៃ​។​ហើយ​ឲ្យ​កម្មករ​រង​គ្រោះ​យាម​តែ​ម្នាក់ឯង​។​មិន​នឹក​ស្មានថា កម្មករ​រូប​នោះ​រង​គ្រោះ​ដោយសារ​រថយន្ត​កិន​ស្លាប់​បែប​នេះ​។

ភ្លាម​ៗ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ក​ន្លែ​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​ឃាត់​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​មក​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ