កុងតឺន័រ​ពន្លះ​ដើមឈើ​ខ្ទេច​មុខ


ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ ស្រាប់​បុក​ដើមឈើ​មួយ​ដើម​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៨-១២៩ ស្ថិត​ក្នុងភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​សណ្តោង​កុង​តឺ​ន័​រ​មួយ​គ្រឿង​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-០១២៣ បើកបរ​ដោយ​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ខេត្តកំពង់ស្ពឺ បាន​រង​របួសស្រាល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ