ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​បំបែ.ក​បាន! សំណុំរឿងបើកកាណូត​បុ.ក​មនុស្ស​ស្លា.ប់ បង្វែរ​សាច់​រឿង​ទៅ​ជា​ករណី​ចោរកម្ម

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ករណី​បើកកាណូត​បុក​មនុស្ស​ស្លាប់ រួច​យក​កាណូត​ទៅ​លាក់​ទុក​  ហើយ​ធ្វើ​ជា​ជន​រង​គ្រោះ ទៅ​ប្ដឹង​សមត្ថកិច្ច​ថា​ខ្លួន​បាន​បាត់​កាណូត មួយ​គ្រឿង លុះ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទើប​ដឹង​ការ​ពិត​ថា ម្ចាស់​កាណូតដែល​ដើរតួជា​ជន​រង​គ្រោះ​…

ខេត្តកំពង់ឆ្នាំង ៖ ករណី​បើកកាណូត​បុក​មនុស្ស​ស្លាប់ រួច​យក​កាណូត​ទៅ​លាក់​ទុក​  ហើយ​ធ្វើ​ជា​ជន​រង​គ្រោះ ទៅ​ប្ដឹង​សមត្ថកិច្ច​ថា​ខ្លួន​បាន​បាត់​កាណូត មួយ​គ្រឿង លុះ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទើប​ដឹង​ការ​ពិត​ថា ម្ចាស់​កាណូតដែល​ដើរតួជា​ជន​រង​គ្រោះ​ គឺជា​ជនល្មើស​ដែលបាន​បើក​កាណូត​បុក​​ក្មេងប្រុសម្នាក់​​អាយុ១៤​ឆ្នាំ​ បណ្ដាល​ឱ្យស្លាប់​ ។​ ទោះ​បីយ៉ាងណា​ ជន​បង្ក​ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រួច​ហើយ​កាលពី​ថ្ងៃ​ទី ២៨ ខែកញ្ញា កន្លង​ទៅ​នេះ ។​

លោក​ឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួល​ផែន​ចរាចរណ៍​ផ្លូវទឹក បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង ពី​ជន​បង្ក ដែល​ដើរតួ​ជា​ជន​រង​គ្រោះ​ថា​បាន​បាត់​កាណូត​មួយ​គ្រឿង សមត្ថកិច្ច​នគរបាល​ជំនាញ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់ ពី​សំណាក់​ឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ស្រាវជ្រាវ​រក​ភស្តុ​តាង​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​ដែល​បាន បើកកាណូត​លឿន​បង្ក​គ្រោះថ្នាក់​  បុក​មនុស្ស​ស្លាប់ ដែល​ព្យាយាម​បង្វែរ​សាច់​រឿង​  ភូត​កុហក​សមត្ថកិច្ច ពី​ករណី បុក​មនុស្ស​ស្លាប់​ទៅ​ជា​រឿង​ចោរកម្ម​វិញ ។ ក្នុង​ប្រតិបត្តិការ ស្វែងរក​ភស្តុ​តាង ដើម្បី​ដាក់បន្ទុក​លើ ជនសង្ស័យ​នេះ​  សមត្ថកិច្ច​ជំនាញ​ប្រើ​រយៈពេល​០៥​ថ្ងៃ​  ក្នុង​ការ​ប្រមូល​ភស្តុ​តាង ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ជា​ម្ចាស់​កាណូត បង្ក​មាន ឈ្មោះ ហែម សៀង​ហៃ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​  មុខរបរ​ជា​ជាង​ធ្វើ​ម៉ាស៊ីន និង ទូក រស់នៅ​ភូមិ​កណ្តាល​  ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ រូបគេ​ពិតជា​បាន​បើក​  កាណូត​របស់​ខ្លួន​បង្ក​គ្រោះថ្នាក់​  ទៅ​បុក​កាណូត​ជន​រង​គ្រោះ ឈ្មោះ ខោល សុវណ្ណ​រាជ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បណ្តាល​អោយ​ស្លាបចក្រ​ម៉ាស៊ីន​កាណូត កាប់​ទៅ​លើ​ជន​រង​គ្រោះ សុះ​ខ្លួន​ធ្លាក់ទឹក​ស្លាប់ ពិតប្រាកដ​មែន ។

ក្រោយ​បង្កហេតុ រូបគេ​បាន​យក​កាណូត​របស់​ខ្លួន​ទៅ​ផ្ញើ​អ្នក​ស្គាល់​ម្នាក់​ទៀត​រស់ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ​ផ្សារឆ្នាំង​ថា មាន​ចោរលួច​កាណូត​របស់​ខ្លួន​ទៅ​វិញ​។​  មិន​ត្រឹមតែ​ប៉ុណ្ណឹង​រូបគេ​បា​ឱ្យ​មិត្ត​ភក្តិ​ បង្ហោះ​រូបភាព​កាណូត​នៅ​ក្នុង​បណ្ដាញ​សង្គម facebook ថា​កាណូត​នេះ​បាន​បាត់​ហើយ​បើ​បងប្អូន​បានឃើញ​ជួយ​ប្រាប់​ផង ដែល​ជា​ការ​បំភាន់​ព័ត៌មាន ។

ក្រោយ​ការ​សាកសួរ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​កាណូត​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ