ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​សណ្ដោង​កុង​តឺន័រឡើង​ចំណោត​យាយ​ម៉ៅ​ពេជ្រ​និល​មិនរួច​ ប៉ះ​គ្នាប្រាវ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ បាន​កកស្ទះ​ជា​ច្រើន​ម៉ោង ទាល់តែ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ទើប​អាច​ធ្វើ​ដំណើរ​បាន ក្រោយ​ពី​រថយន្ត​សណ្តោង​កុងតឺន័រ​ឡើង​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​មិន​រួច ថយក្រោយ​ប៉ះ​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែលបើក​ពីក្រោយ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​នៅ​ទទឹង បិទផ្លូវ​ជាតិ​លេខ​៤​តែ​ម្តង ។…

ខេត្តកំពង់ស្ពឺ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ បាន​កកស្ទះ​ជា​ច្រើន​ម៉ោង ទាល់តែ​សមត្ថ
កិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ទើប​អាច​ធ្វើ​ដំណើរ​បាន ក្រោយ​ពី​រថយន្ត​សណ្តោង​កុងតឺន័រ​ឡើង​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​មិន​រួច ថយក្រោយ​ប៉ះ​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល
បើក​ពីក្រោយ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​នៅ​ទទឹង បិទផ្លូវ​ជាតិ​លេខ​៤​តែ​ម្តង ។ ចំណែក​អ្នកបើកបរ ដោយ​ការ​ភិតភ័យ​ក៏៏​ចត​រថយន្ត​ទុក​ចោល រួច​រត់គេចខ្លួន​បាត់​អស់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៤-១០៥ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ។ នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ករណី​នេះ​បណ្ដាល​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​កកស្ទះ​ច​រា​ចរាចរណ៍​ជា​ច្រើន​ម៉ោង ទាល់តែ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ទើប​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​រលូន​វិញ ។ រថយន្ត
កុងតឺន័រ​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ផ្លា​កលេខ កណ្តាល ៣A-៣១០១៧ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ ៤A-១៦៣៧ បើកបរ​តាម​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ឡើង​ចំណោ​ត​មិន​រួច ក៏​រអិល​ថយក្រោយ​ទៅ​ប៉ះ​នឹង​រថ
យន្ត​កុងតឺន័រ​១​គ្រឿង​ទៀត ម៉ាក​ហ៊្វុយ​សូ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៣០៧៥ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤B-៩៨២៨ ដែល​បើកបរ​ស្រប​ទិស​គ្នា ប៉ុន្ដែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា គ្រោះថ្នាក់​នេះ​បណ្ដាលឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់ និង​ខូចខាត​រនាំង​សុវត្ថិភាព​អម​ផ្លូវ​ចំនួន​៣​ផ្ទាំង​ប្រវែង​១២​ម៉ែត្រ ។ រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បានសមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ