ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្សសាលាម្នាក់ ​បើក​ម៉ូតូ​វ៉ា​ខាងស្តាំ​ដៃ បុក​​ចិញ្ចើម​ផ្លូវដួល​ចូល​រថយន្ត​កិន​ស្លា.ប់

12 ម៉ោង មុន

ខេត្តកណ្តាល​ ៖ ក្មេង​ប្រុស​ម្នាក់ ចេញពី​រៀន ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ បាន​ជិះ​ម៉ូតូវ៉ា​ខាងស្តាំ​ដៃ​រថយន្ត​ បុក​ឃឿន​បណ្ដាល​ឲ្យ​ដួល​ចូល​រថយន្ត​ដែល​មក​ពីក្រោយ​(ស្របទិសគ្នា) បណ្ដាលឲ្យកិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ…

ខេត្តកណ្តាល​ ៖ ក្មេង​ប្រុស​ម្នាក់ ចេញពី​រៀន ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ បាន​ជិះ​ម៉ូតូវ៉ា​ខាងស្តាំ​ដៃ​រថយន្ត​ បុក​ឃឿន​បណ្ដាល​ឲ្យ​ដួល​ចូល​រថយន្ត​ដែល​មក​ពីក្រោយ​(ស្របទិសគ្នា) បណ្ដាលឲ្យកិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង១០និង៥០​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ត្រង់​ចំណុច​ខាង​មុខ​ហាង ឌីស្មា​តហ្គា​ស លើ​ផ្លូវជាតិ​លេខ​២១A ស្ថិត​នៅ​ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

លោក​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ បាន​អោត​ដឹង​ថា ​ស.ព​ក្មេង​ប្រុស​រង​គ្រោះ ​មានឈ្មោះ តាំង លាង សួគ៌ ភេទ​ប្រុស អាយុ១៤​ឆ្នាំ មុខរបរជា​សិស្ស ​នៃ​វិទ្យាល័យ ​ហ៊ុន ​សែន ​សេរីភាព មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​HONDA CUB90 ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កណ្តាល​1I-4686 បាន​បើកបរ​ម៉ូតូ​មាន​ទិស​ដៅ​ពី​ជើង ទៅត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​វ៉ា​ខាងស្តាំ​រថយន្ត​មួយ​គ្រឿង ​ពណ៌​លឿងខ្ចី ពាក់ស្លា​ក​លេខ កណ្តាល​3A-1305 ដែល​បើកបរ​ស្រប​ទិញ​គ្នា​ បណ្ដាលឲ្យ​ម៉ូតូ​​ឡើង​លើ​ឃឿ​ន​ចិញ្ចើម​ផ្លូវ ​ដួល​ម៉ូតូ រួច​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ ចូលក្រោម​រថយន្ត កិន​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នក​បើករថយន្ត​បាន​ចុះ​ពី​រថយន្ត ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ផែ្ន​ក​ចរាចរណ៍ ​មក​ធើ្វ​ការ​វាស់វែង​យក​មធ្យោបាយ​ទាំង​០២​គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការ​ក្រុង​តា​ខ្មៅ​ដើម្បី​បន្ត​និ​តិ​វិធី​ច្បាប់ ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ