ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​អា​​មេរិក​ ​Reed ឈ្នះ​ជើង​​ឯក​វាយ​កូន​គោល​នៅ​​លើ​ទឹក​ដី​​កំណើត

11 ឆ្នាំ មុន

Patrick Reed បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ពាន​ឆ្នាំ​២០១៤​ របស់​កម្ម​វិធី​ WGC – CadillacChampionship ដែល​​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៩លាន​​ដុល្លារ​ប្រារព្វ​ធ្វើ​នៅ​លើ​ទី​លាន​ Doral Golf Resort And Spa ស្ថិត​ក្នុង​ទី​ក្រុងម៉ៃ​អា​មី​ រដ្ឋ​ផ្ល​រី​ដា​ សហ​រដ្ឋ​​អា​មេរិក​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​៩ ​មី​នាម្សិល​មិញ ​។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ នៅ​ឯ​ទី​លាន​វាយ​កូន​គោល Trump

Patrick Reed បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ពាន​ឆ្នាំ​២០១៤​ របស់​កម្ម​វិធី​ WGC – CadillacChampionship ដែល​​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៩លាន​​ដុល្លារ​ប្រារព្វ​ធ្វើ​នៅ​លើ​ទី​លាន​ Doral Golf Resort And Spa ស្ថិត​ក្នុង​ទី​ក្រុងម៉ៃ​អា​មី​ រដ្ឋ​ផ្ល​រី​ដា​ សហ​រដ្ឋ​​អា​មេរិក​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​៩ ​មី​នាម្សិល​មិញ ​។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ នៅ​ឯ​ទី​លាន​វាយ​កូន​គោល Trump International Golf Club ស្ថិត​ក្នុង​ទី​ក្រុង​ Rio Grande ប្រ​ទេស​ព័រតូ​រី​កូ​ កីឡាករ ​Chesson Hadley បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី Puerto Rico Open ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៣លាន​ និង​៥​សែន​ដុល្លារ​អា​មេរិក ។​

Patrick Reed ឆ្លងកាត់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប ៤​អាន់​ឌ័រ ២៨៤​​យក​ឈ្នះ​ពាន​ជើង​ឯក​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​ជាង​១លាន​​ដុល្លារ ។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​អា​មេរិក​ដដែល​ គឺ Bubba Watson ។ Watson ឆ្លង​កាត់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប​ ៣អាន់​ឌ័រ ២៨៥​​ និងទទួល​បាន​ប្រាក់​រង្វាន់ជាង៨៤​ម៉ឺន​ដុល្លារ​ ស្ថិត​នៅ​ចំណាត់​ថ្នាក់លេខ២​​ស្ទួន​ជា​មួយ​កីឡាករ Jamie Donaldson ដែល​បញ្ចប់​ការ​ប្រ​កួត​ក្នុង​លទ្ធផល​ស្មើ​គ្នា ។

ចំណែក​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង Richard Sterne ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​ Even ប៉ា​ ២៨៨​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៤​ស្ទួន​ជា​មួយ​កីឡាករ​អា​មេរិក Dustin Johnson ។ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ពាន​ជើង​ឯក Patrick Reed បាន​បញ្ជាក់​ថា​ ៖ «ខ្ញុំ​ដឹង​ថា ការ​ប្រកួត​របស់​ខ្ញុំ​ ពិត​ជា​បាន​ល្អ​តាំង​ពី​ដំ​បូង​មក​ម៉្លេះ។ ខ្ញុំ​មាន​អា​រម្មណ៍​ថា អ្វី​មួយ​ល្អ​នឹង​ពិត​ជា​កើត​ឡើង​ជា​មិន​ខាន​»។

ចំណែក​កីឡាករ​អា​មេរិក​ Chesson Hadley ​​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី Puerto Rico Open អម​ជា​មួយ​ប្រាក់​រង្វាន់​៦៣​ម៉ឺន​ដុល្លារ​ បន្ទាប់​ពី​បញ្ចប់​៤​ជុំ​ប្រកួត​ធ្វើ​បាន​ពិន្ទុ​ច្រើន​ជាង​គេដល់​ទៅ​ ២១​អាន់ឌ័រ ២៦៧ ។ ​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ Chesson Hadley ​​​​សម្រេច​បាន​ពិន្ទុ​បឺឌី​នៅ​៣​ឡូ​ចុង​ក្រោយ​ ទទួល​បាន​ពិន្ទុ​ ៥​​អាន់​ឌ័រ ៦៧​នាំ​មុខ​កីឡាករ​ Danny Lee ដែល​បញ្ចប់​៤​ជុំ​ប្រកួត​ធ្វើ​បាន​ពិន្ទុ ១៩អាន់​ឌ័រ ២៦៩​៕