ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​​ដាល់​ឈាន​ចូល​ដល់​​ជុំ​ទី​3ប្រកួតវាយ​កូន​​បាល់​ BNP Paribas Open នៅអាមេរិក

11 ឆ្នាំ មុន

យុទ្ធ​នា​ការ​ការ​ពារ​ជើង​ឯក​កម្ម​វិធី BNP Paribas Open​​​ របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល​ណា​ដាល់​បាន​សម្រេច​ជោគជ័យ​មួយ​ជំ​ហាន​ហើយ​ខណៈកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៩​ មី​នា​​ រូប​គេ​​​​បាន​ឆ្លងចូល​ទៅ​ជុំ​ទី​៣​​អំ​ឡុ​​ង​ការ​ប្រ​កួត​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Indian Wells ​រដ្ឋ​កា​លី​ហ្វ័រ​​​នី​​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​ ។ Radek Stepanek​ក្នុង​លទ្ធផល ​២-៦, ៦-៤​ និង ៧-៥​ ។​

​នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ ណា​ដាល់​បាន​គ្រប​់​គ្រង​ការ​ប្រកួត​របស់​​​ខ្លួន​បាន​ល្អ​គួរ​សម​ ជាពិ​សេស​ពី​រ​សិតចុង​ក្រោយ ។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​មិន​បាន​ល្អ​ក្នុង​សិត​ទី​១​ត្រូវ​កីឡាកររូប​នេះ​បន្ទោស​ទៅ​លើ​ចង្វាក់​លេង​របស់​ខ្លួន ។ គេ​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើងចង់​បាន​នៅ​សិត​ដំ​បូង​គឺ​ស្វែង​រក​ចង្វាក់​ប្រ​កួត​មួយ​ដែល​ស៊ី​គ្នា ។ មួយ​វិញ​ទៀត ការ​ជួប​ជា​មួយ​កីឡាករ​Stepanek គឺ​ពិ​បាក​គ្រប់​ចំណុច​ទាំង​អស់ » ។

ឡើង​ទៅ​ជុំ​ទី​៣​ព្រម​ពេល​ជា​មួយ​គ្នានោះ​ ដែរ​ គឺ​កីឡាករ​ស្វ៊ីស Stanislas Wawrinka ។ Wawrinka បាន​បំ​បាក់​កីឡាករ​ក្រូ​អា​ស៊ី Ivo Karlovic ក្នុង​លទ្ធផល​ ៦-៣ ​និង​ ៧-៥ ។ គេ​បាន​ថ្លែង​ថា ៖ «ជួប​ជា​មួយ​កីឡាករ Karlovic​គឺ​ជា​ការ​ប្រ​កួត​ដ៏​លំ​បាក​មួយ ។ គេ​ជា​កីឡាករ​ដ៏​ស្វិត​ស្វាញ​ម្នាក់ ។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​អាច​ដណ្តើម​បាន​ជ័យ​ជម្នះ »។ លទ្ធផល​នៃ​ការ​ប្រកួត​ផ្សេង​ទៀត​​ កីឡាករ​អង់​គ្លេស​អ៊ែ​នឌី មូ​រ៉េ​​បំ​បាក់​កីឡាករ​ឆែក​​ Lukas Rosol ក្នុង​លទ្ធផល ៤-៦, ៦-៣​ និង​៦-២​ ។

​មូ​រ៉េ​​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី​នេះ​ ចំ​នួន​មួយ​លើក​គឺ​នៅ​ឆ្នាំ ២០០៩ ។ ប៉ុន្តែ​៣ឆ្នាំ​ចុង​ក្រោយ​នេះ គេ​បាន​បរា​ជ័យ​ក្នុងជុំ​ទី​១​ចំ​នួន​២​លើក ។កីឡាករ​កូ​ឡុំ​ប៊ី Alejandro Fallaបាន​យក​ឈ្នះ​កីឡាករ​ប៉ូ​ឡូញ Jerzy Janowicz ក្នុង​លទ្ធផល​ ៦-៣, ២-៦ ​និង​៧-៦ ។ នៅ​ជុំ​បន្ទាប់​ គេ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​កា​ណា​ដា Milos Raonic​ ដែល​បាន​យក​ឈ្នះ​កីឡាករ​បា​រាំង Edouard Roger-Vasselin ក្នុង​លទ្ធផល​ ៧-៦, ៤-៦ ​និង​៧-៦ ។

លទ្ធផល​នៃ​ការ​ប្រកួត​ផ្នែក​នា​រី​វិញ ​នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កីឡាការិនី​កា​ពារ​ជើង​ឯក​​បំ​បាក់​កីឡា​ការិនី​អា​ល្លឺ​ម៉ង់​ Julia Goerges ក្នុង​លទ្ធផល​ ៦-១ និង​៦-៤ ​។ កីឡាការិនីរុស្ស៊ី​រូប​នេះ​​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ» ៕​ ​