ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​ម៉ាឡេស៊ី​ ChongWei ឈ្នះ​ជើងឯកកីឡាវាយ​សី​ The All England Open Badminton Championships នៅ​​អង់​គ្លេស​

11 ឆ្នាំ មុន

Lee Chong Wei បាន​ក្លាយ​ជា​កីឡាករ​ទី​១​ក្នុង​ប្រ​វត្តិ​សាស្រ្ត​កីឡាវាយ​សីរបស់​ប្រ​ទេស​ម៉ាឡេស៊ី​ បន្ទាប់​ពីរូប​​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្មវិ​ធី​ The All England Open B​a​d​m​i​-nto​ Championships ជា​លើក​ទី​៣នៅ​ទី​ក្រុង​ Birmingham ប្រ​​ទេស​​អង់​​គ្លេស​​ កាល​​ពី​ថ្ងៃ​​អាទិត្យ​ទី៩​ មីនា​ ។​Chong Wei បាន​ក្លាយ​ជា​ម្ចាស់ពាន​​បន្ទាប់​ពី​ផ្តួល​​​កីឡាករ​ការ​ពារ​ជើង​ឯក​សញ្ជាតិ​ចិន Chen Long នៅ​វគ្គ​

Lee Chong Wei បាន​ក្លាយ​ជា​កីឡាករ​ទី​១​ក្នុង​ប្រ​វត្តិ​សាស្រ្ត​កីឡាវាយ​សីរបស់​ប្រ​ទេស​ម៉ាឡេស៊ី​ បន្ទាប់​ពីរូប​​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្មវិ​ធី​ The All England Open B​a​d​m​i​-nto​ Championships ជា​លើក​ទី​៣នៅ​ទី​ក្រុង​ Birmingham ប្រ​​ទេស​​អង់​​គ្លេស​​ កាល​​ពី​ថ្ងៃ​​អាទិត្យ​ទី៩​ មីនា​ ។​Chong Wei បាន​ក្លាយ​ជា​ម្ចាស់ពាន​​បន្ទាប់​ពី​ផ្តួល​​​កីឡាករ​ការ​ពារ​ជើង​ឯក​សញ្ជាតិ​ចិន Chen Long នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​​ ២១-១៣​និង​ ២១-១៨​ ។

ថ្លែង​បន្ទាប់​ពី​បញ្ចប់​​ការ​ប្រកួត Chong Wei​បានបញ្ជាក់​ថា​៖«ខ្ញុំ​មិន​ដឹង​ថា ខ្លួន​ឯង​អាច​លេង​បាន​ល្អ​នោះ​ទេ ។ ប៉ុន្តែ​ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​នៅ​ថ្ងៃ​នេះ ។ មុន​មក​កាន់​ទី​នេះ ខ្ញុំ​មាន​បញ្ហា​សុខ​ភាព​ខ្លះ​ៗ​ដែរ ។ ទោះ​ជា​យ៉ាង​​ណា ខ្ញុំ​គិត​ថា វា​ប្រ​ហែល​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​នៅ​ទី​នេះ​​» ។កាល​ឆ្នាំ​កន្លង​ទៅ កីឡាករ​ម៉ា​ឡេស៊ី​រូប​នេះ​បាន​ដក​ខ្លួន​ទាំង​ពាក់​កណ្តាល​ប្រ​កួត​បន្ទាប់​ពី​មាន​របួស​ ។ រូប​គេ​បញ្ជាក់​ថា ឆ្នាំ​ក្រោយ​ ប្រ​ហែល​ជា​គ្មាន​វត្ត​មាន​រូប​គេ​ក្នុង​កម្ម​វិធី​នេះ​ទៀត​នោះ​ទេ។

ឯ Chen Long ​បាននិយាយ​ថា​៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ។ កីឡាករ​ Chong Wei​ ពិត​ជា​លេង​បាន​ល្អ​ខ្លាំង​ណាស់​នៅ​ថ្ងៃ​នេះ ។ ខ្ញុំ​អាច​ទទួល​យក​បាន​ បើ​ទោះ​ជា​ចាញ់​ឬ​ឈ្នះ​» ។ ចំណែក​លទ្ធផល​ប្រ​កួត​វាយ​ទោល​ផ្នែក​នា​រី​វិញ ពាន​ជើង​ឯក​បាន​ទៅ​លើ​កីឡាការិនី​ចិន​ដដែល​គឺ​នាង Wang Shixian ។ នាង​ Shixian បាន​បំ​បាក់​កីឡាការិនី​មិត្ត​រួម​ជាតិ​ខ្លួន​គឺ​នាង Li Xuerui ​ក្នុង​លទ្ធផល​២​សិត​ ២១-១៩​ និង ២១-១៨ ។​  នាង​បាន​ថ្លែង​ថា ៖«ប្រ​កួត​ជា​មួយ​មិត្ត​រួម​ជាតិ​ខ្លួន​ឯង​គឺ​មិន​ពិ​បាកខ្លាំង​ទេ ដ្បិត​យើង​ធ្លាប់​បាន​ជួប​គ្នា​ច្រើន​លើក​រួច​មក​ហើយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។​ សង្ឃឹម​ថា ពួក​យើង​នឹង​ដណ្តើម​បាន​ជ័យ​ជម្នះ​ប្រ​កួត​ជា​ក្រុម​លើក​ក្រោយ​​ជា​មួយ​គ្នា ។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​ខ្ញុំ​ពិត​ជា​ចង់​បា​ន​ជ័យ​ជម្នះ​ខ្លាំង​ណាស់​នៅ​ឆ្នាំ​នេះ» ៕