ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រមុខ ​ចូល​ព្រៃ​តស៊ូ​​ដោយ​អាវុធ​ឡើងវិញ

4 ឆ្នាំ មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ បណ្ដា​អតីត​ប្រមុខ​ពួក​ឧទ្ទាម​នៃ​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី​FARC ដែល​ស្ថិត​នៅ​ក្រៅ​ដំណើរការ​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​ទី​២៩​សីហា​បាន​លេច​មុខជា​ថ្មី ក្នុង​វី​ដេ​អូ​មួយ​ដោយ​ដៃ​កាន់​កាំភ្លើង ហើយ​ប្រកាស ពី​ការ​តស៊ូ​ដោយ​អាវុធ​ឡើង​វិញ និង​បរិហារ​អំពើ​ក្បត់​របស់​រដ្ឋ​ចំំ​ពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៦​។ ក្នុង​វី​ដេ​អូ​រយៈពេល​៣២​នាទី​មួយ…

ប្រទេស​កូ​ឡុំ​ប៊ី ៖ បណ្ដា​អតីត​ប្រមុខ​ពួក​ឧទ្ទាម​នៃ​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី​FARC ដែល​ស្ថិត​នៅ​ក្រៅ​ដំណើរការ​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​ទី​២៩​សីហា​បាន​លេច​មុខជា​ថ្មី ក្នុង​វី​ដេ​អូ​មួយ​ដោយ​ដៃ​កាន់​កាំភ្លើង ហើយ​ប្រកាស ពី​ការ​តស៊ូ​ដោយ​អាវុធ​ឡើង​វិញ និង​បរិហារ​អំពើ​ក្បត់​របស់​រដ្ឋ​ចំំ​ពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៦​។

ក្នុង​វី​ដេ​អូ​រយៈពេល​៣២​នាទី​មួយ ផ្សាយ​តាម​YOUTUBE អតីតជន​ទី​២​របស់​ពួក​ឧទ្ទាម​FARC លោក​IVAN MARQUEZ​អះអាង​ថា យើង​សូម​ប្រកាសប្រាប់​ពិភពលោក​ថា យើង​ចាប់ផ្ដើម​ការ​តស៊ូ​លើក​ទី​២ ក្នុង​នាម​នៃ​សិទ្ធិ​ជា​សកល​របស់​ប្រជាជន ហើយ​លើក​អាវុធ​តតាំង​ជាមួយ​ការ​ជិះជាន់​សង្កត់សង្កិន​។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក​IVAN DUQUE ដែល​ប៉ុនប៉ង​កែប្រែ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​លោក​យល់​ថា ទន់ភ្លន់​ជ្រុល​ពេក​ចំំ​ពោះ​ពួក​ឧទ្ទាម​នោះ មាន​ប្រតិកម្ម​តប​ដោយ​ប្រកាស​ពី​ការ​វាយលុក​មួយ ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា ពួក​បន​ជួញដូរ​គ្រឿងញៀន​និង​ភេរវកម្ម ជួយ​ទ្រទ្រង់​ដោយ​ជន​ផ្ដាច់​កា​រវេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។

លោក​ថា លោក​បាន​បញ្ចា​ឲ្យ​បង្កើត​កងឯកភាព​ពិសេស​មួយ ដើម្បី​ដេញ​តាម​កម្ចាត់​ពួក​ឧក្រិដ្ឋជន​ទាំងនោះ​។ លោក​សន្យា​ផ្ដល់​រង្វាន់​៨៨០.០០០​ដុល្លារ សម្រាប់​ការ​ចាប់ខ្លួន​មេដឹកនាំ​ឧទ្ទាម​ម្នាក់​ៗ ដែល​បង្ហាញមុខ​ក្នុង​វី​ដេ​អូ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ