ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករបារាំង Ogier ឈ្នះ​ជើងឯកប្រណាំង​រថយន្តរ៉ែលលី​នៅម៉ិកស៊ិក

11 ឆ្នាំ មុន

កីឡាករ​ Sebastien Ogier​ បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​ព្រឹត្តិការ​ណ៍​​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែល​លី​ Mexico Rally បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅជុំ​ផ្តាច់​ព្រ័ត្រ​កាល​ថ្ងៃ​អា​ទិត្យ​ទី៩​ ខែ​មីនា​ ។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង​ Leon ​ប្រ​ទេស​​ម៉ិក​​ស៊ិក​​​ ។

កីឡាករ​ Sebastien Ogier​ បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​ព្រឹត្តិការ​ណ៍​​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែល​លី​ Mexico Rally បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅជុំ​ផ្តាច់​ព្រ័ត្រ​កាល​ថ្ងៃ​អា​ទិត្យ​ទី៩​ ខែ​មីនា​ ។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង​ Leon ​ប្រ​ទេស​​ម៉ិក​​ស៊ិក​​​ ។

Ogier​ បើក​បរ​ឱ្យ​ក្រុម​ Volkswagen​ បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រណាំង​ក្នុង​ថិរវេលា​៤ម៉ោង​២៧​​​នាទី​ និង៤១.៨​​​​វិនាទី ​។ កីឡាករ​ហ្វាំងឡង់​ Jari-Matti Latvala ដែល​បើក​បរ​ឱ្យ​ក្រុម Volkswagen ផងដែរ​នោះ​ បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​២​ បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​៤ម៉ោង២៨​នា​ទី​ និង៥៤.៤​​វិនា​ទី​នាំមុខ​កីឡាករ​បែល​ហ្ស៊ិក​ Thierry Neuville ​ដែល​បញ្ចប់​ការ​ប្រ​ណំាំង​ក្នុងលំ​ដាប់​ទី​៣ ​។ អ្នក​បើក​បរ​​ឱ្យ​ក្រុម​ Hyundai រូប​នេះ​បាន​ប្រើ​អស់​ថិរវេលា​៤ម៉ោង​៣៣នា​ទី​​ និង​១០.៤​វិនា​ទី​ ។​

បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​ចំ​ណាត់​ថ្នាក់លេខ​៤​ គឺ​កីឡាករអង់​គ្លេស Elfyn Evans ។ E​v​a​n​s​ដែល​បើក​បរ​ឱ្យ​ក្រុម M-Sport Ford ប្រើ​អស់​ថិរវេលា​៤​ម៉ោង ៣៤នា​ទី​ និង​ ៣១.១​វិ​នា​ទី​  ។ ឯកីឡាករ​ជើង​ខ្លាំង​របស់​ហ្វាំង​ឡង់ Mikko Hirvonen ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​នៅ​ក្នុង​ការ​ប្រណាំង​លើក​នេះ ។ គេ​ប្រើ​អស់​ថិរវេលា​ដល់​ទៅ​៤​ម៉ោង៤៤នា​ទី​ និង​៤៨.៦​វិ​នា​ទី​នាំ​មុខ​២៥នា​ទី​ និង​៤១.៦​វិ​នា​ទី​លើ​កីឡាករ​ជើង​ខ្លាំង​របស់​ន័រ​វែស​ Mads Ostberg ដែល​បើក​បរ​ឱ្យ​ក្រុម Citroen ។

សម្រាប់​ Ogier​ នេះ​គឺ​ជា​ជ័យ​ជម្នះ​ពាន​ជើង​ឯក​លើក​ទី​២​របស់​គេ​ក្នុង​រដូវ​កាល​ថ្មី ។ គេ​បាន​និយាយ​ថា​៖ «ខ្ញុំ​បើក​បរ​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ​ ។​ ឈ្នះ​ការ​ប្រណាំង​លើក​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​ ។ នេះ​ជា​ការ​ប្រណាំង​ដ៏​ពិ​បាក​បំ​ផុត​។ ការ​ប្រណាំង​៥​​ថ្ងៃ​ខ្ញុំ​បាន​យក​ឈ្នះ​ស្ទើរ​គ្រប់​ថ្ងៃ​ទាំង​អស់​​» ។ដោយ​ឡែក​​កីឡាករ​សេបា​ស្ទៀន ឡូ​អែប​​ដែល​ជា​គូ​ប្រ​ជែង​ដ៏​ខ្លាំង​របស់​ Ogier ​មិន​បាន​​មក​ចូល​រួម​ការ​ប្រ​ណាំង​​លើក​នេះ​ទេ ។ ​

នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​ កីឡាករ Ogier​ កំពុង​នាំ​មុខ​គេ​ជា​មួយ​នឹង​ពិន្ទុ៦៣​ពិន្ទុ ។ ស្ថិត​នៅ​លំ​ដាប់​ទី​២គឺ​កីឡាករ Jari-Matti Latvala ដែល​សន្សំ​បាន៦០​ពិន្ទុ​ ខណៈ​កីឡាករ​Mads Ostbergសន្សំ​បាន​៣២ពិន្ទុ​ស្ថិត​នៅ​លំ​ដាប់​ទី​៣ ។សូម​បញ្ជាក់​ថា​ ការ​ប្រណាំង​រថយន្ត​ប្រភេទ​Rally សម្រាប់​ឆ្នាំ​២០១៤នេះ​មាន​១៣ដំ​ណាក់​កាល​ ។​ ដំ​ណាក់​ទី​១ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១៤​ ខែ​មករា​​ ដើម​ឆ្នាំ​នៅ​ប្រទេស​បា​រាំង​​ និង​ដំណាក់​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី​១៤​ដល់​ទី១៦​​ ខែ​វិច្ឆិកា​ ខាង​មុខ​នៅ​ប្រ​ទេសអង់​គ្លេស​​ ។ ការ​ប្រណាំង​ដំណាក់​ទី​៤​នឹង​ធ្វើ​នៅ​ប្រ​ទេសព័រ​ទុយ​ហ្គាល់​​ក្នុង​កម្ម​វិធី​ឈ្មោះ Vodafone Rally de Portugal ។ កម្ម​វិធី​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ ខែ​មេសា ៕