ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះ ទាល់តែ​លោកឧត្តមសេនីយ៍ សៅ សុខា ទើបធ្វើបែក..!

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ គេ​កំពុង​សង្ស័យ​ថា ​រថយន្ត​ប៉ា​កុង​ដឹកឈើ (​អា​រ៉េវ​) រាប់​សិប​គ្រឿង​របស់​ក្រុមហ៊ុន​មួយ ដែល​តែង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុងស្រុក​សំឡូត នា​ពេល​កន្លង​មក កំពុង​សំងំលាក់ខ្លួន​យ៉ាង​សុខសាន្ត នៅ​ក្នុង​ព្រៃនៃ​ភូមិសាស្ត្រ​នានា​នៅ​ក្នុងស្រុក​នេះ​នៅឡើយ…

​ខេត្តបាត់ដំបង ​៖ គេ​កំពុង​សង្ស័យ​ថា ​រថយន្ត​ប៉ា​កុង​ដឹកឈើ (​អា​រ៉េវ​) រាប់​សិប​គ្រឿង​របស់​ក្រុមហ៊ុន​មួយ ដែល​តែង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុងស្រុក​សំឡូត នា​ពេល​កន្លង​មក កំពុង​សំងំលាក់ខ្លួន​យ៉ាង​សុខសាន្ត នៅ​ក្នុង​ព្រៃនៃ​ភូមិសាស្ត្រ​នានា​នៅ​ក្នុងស្រុក​នេះ​នៅឡើយ ខណៈ​ការ​ចុះ​បង្ក្រាប ឬការ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បទ​ល្មើស​ព្រៃឈើ និងវត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ពី​សំណាក់​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ហាក់​មិន​កម្រើក​ក្នុង​ស្ថានភាព​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ។ អ្នក​បាត់ដំបងថា ទាល់តែ​ស្នា​ដៃ​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ទើបធ្វើបាន ។ ក្រៅពីហ្នឹង សុទ្ធតែគ្នាគេ ។

ប្រភព​ព័​ត៌​មាន​នានា​ពី​អ្នកស្រុក​សំឡូត​បាន​ទម្លាយ​ប្រាប់​កោះសន្តិភាព កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ប៉ា​កុង​ ដឹកឈើ​រាប់​សិប​គ្រឿង​ ​កំពុង​សំងំ​លាក់ខ្លួន​ពូន​អាត្មា​នៅ​ក្នុង​ព្រៃ​ជ្រៅ នៅ​តំបន់ ​«​ថ្ម​បាំង ឬតំបន់​ភ្នំ​សំ​កុស ឬនៅ​តាម​តំបន់​ព្រៃ​ដទៃ​ទៀត​» ក្នុងភូមិ​សាស្ត្រ នានា នៃ​ទឹកដី​ឃុំ​តា​តោក ស្រុក​សំឡូត​។ ប្រភព​នេះ​បាន​ប្រាប់​ថា រថយន្ត​ទាំងនោះ​ភាគច្រើន​ជា​រថយន្ត​ដឹកឈើ​របស់ក្រុមហ៊ុន​«​រ័​ត្ន​សម្បត្តិ​» ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​អូរ​ក្រូច ឃុំ​តា​តោក ស្រុក​សំឡូត​។

bty

គេ​និយាយ​ថា ពេល​ខ្លះ​ក៏​គេ​ធ្លាប់​ប្រទះ​ឃើញ​រថយន្ត​ប្រភេទ​នេះ​រាប់​សិប​គ្រឿង​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ពី​តំបន់​ដទៃ​ទៀត ចូល​មកសំងំលាក់ខ្លួន នៅ​ក្នុងភូមិ​សាស្ត្រ​នានានៃ​ស្រុក​សំឡូតនេះ​ដែរ ដែល​ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​។ រថយន្ត​ប៉ា​កុង​ទាំងនោះ ​ទំនង​ពួក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បញ្ជូន​មក​ពី​តំបន់ ស្រុក​​វាល​វែង ខេត្តពោធិ៍សាត់ ឆ្លង​ព្រំប្រទល់​ខេត្ត​ទាំង​២ ឆ្ពោះ​ចូល​មក​កាន់ស្រុក​សំឡូត ដើម្បី​រត់គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ ។

គេ​ក៏​មិន​ធ្លាប់​ឃើញ​អាជ្ញាធរ ឬមន្ត្រី​ព្រៃឈើ ឬស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៅ​ក្នុងស្រុក​សំឡូត ឬកម្លាំង​មក​ពី​ខេត្ត ចុះ​បង្ក្រាប​ឬ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​ប៉ា​កុង ឬវត្ថុ​តាង​ប្រព្រឹត្ត​ព្រៃឈើ​ទាំងនេះ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឲ្យ​ស្រុក​នេះ កំពុង​ក្លាយជា​ជម្រក​ដ៏​សុខសាន្ត នៃ​ការ​លាក់បាំង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ ពោល​គឺ​ស្ងាត់ជ្រៀប​តែ​ម្ដង ខណៈ​ការ​បង្ក្រាប​នេះ កំពុង​កក្រើក​ខ្លាំង នៅ​តាម​បណ្ដា​ខេត្ត ភាគ​ឥសាន្ត នៃ​ប្រទេស​។

អ្នកស្រុក​សំឡូតបាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​តាម​ការ​តាមដាន​នូវ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និងការ​ដឹក​ជញ្ជូន​ឈើ​នានារបស់​ក្រុមហ៊ុន​នេះ ហាក់​ទើប​មានការ​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​កន្លង​ទៅ​នេះ​ទេ​។ ប៉ុន្តែ​សម្ភារ
(​គ្រឿងយន្ត​ ឬរ​ណារ​យន្ត​) សម្រាប់​អារច្រៀក ឬកាប់​បំផ្លាញ​ព្រៃឈើ និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​រាប់​សិប​គ្រឿង ហាក់​មិន​ទាន់​ឃើញ​មាន​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ចេញពី​ទឹកដី ស្រុក​សំឡូតនៅឡើយ តែ​អាច​បញ្ជូន​ចេញពី​ទីតាំង​ក្រុមហ៊ុនយក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ តាម​តំបន់​ភ្នំ​នានាក្នុងស្រុក​នេះ​។ (សម្រួល​ដោយ៖ ស្រីណា)

ព័ត៌មានពិស្តារមានផ្សាយជូននៅលើ​ទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ