ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីស្រាអែល​ចាប់​បាន​គ្រាប់​រុ៉ក្កែត​អុីរ៉ង់​40​គ្រាប់​ដែល​បញ្ជូន​ទៅ​ហ្គា​ហ្សា​

11 ឆ្នាំ មុន

កង​ទ័ព​អុីស្រា​អែល​ប្រកាស​កាល​ពី​ថ្ងៃទី​៩ មីនា​ ថា បាន​រក​ឃើញ​គ្រាប់​រុ៉ក្កែត​អាច​បាញ់​បាន​ចម្ងាយ​​១៦០​គីឡូ​ម៉ែត្រ​ចំនួន​៤០​គ្រាប់​ក្នុង​នាវា​មួយ​គ្រឿង​ ដែល​ចាប់​​កាល​ពី​ថ្ងៃទី​៥ មីនា​ នៅ​សមុទ្រ​ខ្មៅ​ ដោយ​កង​កុំម៉ង់​ដូ​មួយ​ក្រុម​ក្នុងដែន​ទឹក​នៃ​កំពង់​ផែ​ស៊ូ​ដង់​មួយ ។​ យោង​តាម​ក្រុង​តែល​អាវីវ​ថា​ អាវុធ​ទាំង​នោះ​បញ្ជូន​ដោយ​អុីរ៉ង់​ដែល​គោល​ដៅ​ចុង​ក្រោយ​ គឺ​នាំ​ទៅ​កាន់​ហ្គា​ហ្សា។​

ក្នុង​សេចក្តី​ប្រកាស​មួយ​កង​ទ័ព​អុីស្រាអែល​និយា​យ​ថា កង​ទ័ព​បាន​បង្ហើយ​ការ​ប្រមូល​យក​គ្រាប់​ទាំង​នោះ និង​ការ​ត្រួត​ពិនិត្យ​បណ្តា​កុង​តឺ​ន័រ​ផ្ទុក​អាវុធ​ដែល​រក​ឃើញ​ក្នុង​នាវា​កា​ហ្គោ​ឈ្មោះ​ KLOS-C ។ ក្នុង​នាវា​នេះ​ កង​ទ័ព​រក​ឃើញ​គ្រាប់​រុ៉ក្កែត​ប្រភេទ M-302 ចំនួន​៤០​គ្រាប់​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់​១៦០​គីឡូ​ម៉ែត្រ​ គ្រាប់​កាំ​ភ្លើង​ត្បាល់​ទំហំ​១២២​មីលី​ម៉ែត្រ​ចំនួន​១៨១​គ្រាប់​ ព្រម​ទាំង​គ្រាប់​កាំ​ភ្លើង​កាលីប៧,៦២​ ចំនួន​ប្រមាណ​ជា​៤០០.០០០​គ្រាប់ ។​នាយ​សេនា​ធិការ​កង​ទ័ព​អុីស្រាអែល​ ឧត្តម​សេនីយ៍​ BENNY GANTZ ថ្លែង​ថា​ គ្រាប់​រុ៉ក្កែត​ទាំង​នោះ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​របស់​ពល​រដ្ឋ​អុីស្រា​អែល​ ៕​