ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ទទួលទាន​អាហារ​​​ពេល​ព្រឹក​​​​ច្រើន​​​​ជាង​ថ្ងៃត្រង់​និង​ពេល​ល្ងាច​​​​ជួយ​កាត់​​​បន្ថយ​​ការ​ឡើង​ទម្ងន់

10 ឆ្នាំ មុន

ជា​ទូទៅ​​ការបរិភោគ​​អាហារ​​ប្រចាំ​ថ្ងៃ​​​យ៉ាង​​ហោច​ណាស់​​​​​​​​៣​ដង​ក្នុងមួយថ្ងៃ​គឺ​​ពេល​ព្រឹក​​ ថ្ងៃ​ត្រង់ និង​​ពេល​ល្ងាច​​​ ហើយ​​ការ​ទទួល​ទាន​​​​តម្រូវ​ឱ្យ​​មាន​​​ភាព​​ទៀង​ទាត់​​​ពេល​វេលា​​​ដើម្បី​សម្រួល​​​​ដល់​​អវយ​វៈ​​​ក្នុង​រាងកាយ​​​បញ្ចៀស​ពី​ជំងឺ​ដង្កាត់​​​ផ្សេង​​ៗ ។​

ជា​ទូទៅ​​ការបរិភោគ​​អាហារ​​ប្រចាំ​ថ្ងៃ​​​យ៉ាង​​ហោច​ណាស់​​​​​​​​៣​ដង​ក្នុងមួយថ្ងៃ​គឺ​​ពេល​ព្រឹក​​ ថ្ងៃ​ត្រង់ និង​​ពេល​ល្ងាច​​​ ហើយ​​ការ​ទទួល​ទាន​​​​តម្រូវ​ឱ្យ​​មាន​​​ភាព​​ទៀង​ទាត់​​​ពេល​វេលា​​​ដើម្បី​សម្រួល​​​​ដល់​​អវយ​វៈ​​​ក្នុង​រាងកាយ​​​បញ្ចៀស​ពី​ជំងឺ​ដង្កាត់​​​ផ្សេង​​ៗ ។​

​លោកវេជ្ជបណ្ឌិត​​​​សេង សេរី​ ឯក​ទេស​​​ជំងឺ​ទឹក​នោម​ផ្អែម​​​នៃមន្ទីរ​ពេទ្យ​​​ព្រះកុសុមៈ​​​​បាន​ប្រាប់​កោះ​​សន្ដិ​ភាព​​​ឱ្យ​ដឹងថា ​​​ការ​ទទួល​ទាន​​​​​មាន​សារ​សំខាន់​​ណាស់​ដើម្បី​ទ្រ​ទ្រង់​​ជីវិ​តរស់នៅ​​​ ហើយការ​ទទួលទាន​​អាហារ​​ចាំបាច់​ត្រូវ​តែអនុវត្ត​​​ឱ្យ​បាន​ទៀង​ទាត់​​ដោយ​អាហារ​​​ពេល​ព្រឹក​​គួរ​តែ​​ទទួល​ទាន​​​ឱ្យបាន​ច្រើនជាង​​​​​អាហារ​ពេល​ថ្ងៃត្រង់​និងល្ងាច ។ ​​​​បើ​​​លោក​អ្នក​​អាចធ្វើ​​យ៉ាងនេះ​​​បាន​ជា​រៀង​រាល់ថ្ងៃ​​នោះអាច​​កាត់បន្ថយ​​​​ជំងឺ​លើស​ទម្ងន់​​ធាត់​​ លើស​ឈាម​ ​ទឹកនោម​ផ្អែម​​​ ​និង​​ក្រពះ​​ ​ពោះ​វៀន​​បាន​យ៉ាង​ប្រសើរ​ ។​​ សម្រាប់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​​​ការបរិភោគ​​​ចំណី​អាហារ​​គឺ​​មាន​លក្ខណៈ​​​​ខុស​គ្នា​​ពីអ្នក​ដែល​គ្មាន​​​​ជាតិ​ស្ករ​ច្រើន​​ត្រូវ​​​តែទទួល​ទាន​​​​អាហារតិច​ៗ​​​តែ​ច្រើន​ដង​គឺ​​៤​ទៅ​​៥​​ដង​ក្នុងមួយថ្ងៃ​​​ ហើយ​ត្រូវ​ហូប​​​ឱ្យ​ទៀង​​ទាត់​​​ពេល​វេលា​​​​​ ។ ​​បើ​អ្នក​​​អាច​អនុវត្ត​​​​តាមវិធី​​នេះ​បាន​​​នឹង​​ជួយ​ឱ្យអត្រា​​​​ស្ករ​​ក្នុង​ឈាម​​​មាន​លំនឹង​​​​ល្អ​​​​ជា​ពិសេស​​​​ជួយ​​​ការ​ពារ​​ខ្វះ​​ជាតិស្ករ​​ឬ​​​​​កម្រិត​​​​​​​ស្ករ​ក្នុង​​ឈាមធ្លាក់​​ចុះខ្លាំង​ ។ ​

​អ្នកជំងឺ​​ទឹកនោម​ផ្អែម​​​គប្បី​​ចេះជ្រើស​រើស​​​ម្ហូបអាហារ​និង​កំណត់​​​ពេល​វេលា​ទទួល​​ទានឱ្យ​បាន​​​ទៀង​ទាត់​​ទោះ​​ជា​រវល់​​​ឬ​ក៏​មិន​ឃ្លាន​​​​ក៏​ដោយ​​​ត្រូវ​​តែ​ទទួល​​ទាន​​សិន ។ ​កា​រ​ធ្វើ​បែប​នេះ​​​​​​​​មាន​ប្រសិទ្ធ​​ភាព​ជួយ​ព្យា​បាល​​ជំងឺ​​ទឹកនោម​ផ្អែម​​និង​អាច​​​​ទប់ស្កាត់​​ផល​វិបាក​​ក្នុង​កម្រិត​​ខ្ពស់​ព្រម​ទាំង​​​​​​ជួយ​​សម្រាល​​ភាព​តប់ប្រមល់ទល់​ពុទ្ធោ​​​​​ក្នុង​អារម្មណ៍​​មិន​​ឱ្យស្មុគស្មាញ ​​​ហើយ​លើក​កម្ពស់​​​​គុណ​​ភាព​នៃជីវិត​​ឱ្យរស់​​នៅ​​ប្រកប​ដោយ​​​ភាព​ស្រស់​​ថ្លា​ ៕​​