អស្ចារ្យ​ម៉្លេះ! ត្រឹម​អាហារ​៣​ប្រភេទ​ តែ​អាច​​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន


ពិត​ណាស់​គ្មាន​អ្វី​អាច​ការពារ​អ្នក​បាន​ពី​ពន្លឺព្រះអាទិត្យ​ក្រៅពី​ឡេ​ការពារ​ក្តៅ​ព្រះអាទិត្យ​នោះ​ទេ​។​ប៉ុន្តែ ការ​ញា់ំ​អាហារ​មួយ​ចំនួន​ដែល​មានការ​អះ​អាត​តាម​បែប​វិទ្យាសាស្ត្រ ដែល​ថា​អាច​ការពារ​ស្បែក​អ្នក​បាន នោះ​អ្នក​គួរតែ​សាកល្បង​ដែរ​ទោះបីជា​វា​មិន​មាន​ច្រើន​ក៏​ដោយ​។ ខាងក្រោម​នេះ​គឺជា​អាហារ ៣​ប្រភេទ​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​បាន​៖

១-ការ៉ុត ៖ ក្រៅពី​ជួយ​ឲ្យ​ភ្នែក​មើលឃើញ​កាន់តែ​ច្បាស់ សារធាតុ Beta-carotene ដែល​មាន​យ៉ាងច្រើន​ក្នុង​ការ៉ុត​នោះ​ក៏​ជួយ​ទប់ស្កាត់​ឥទ្ធិពល​នៃ​ការ​ហាលថ្ងៃ​ច្រើន​ៗ​បាន​ដែរ​។ នេះ​ដោយ​សារ​តែ សារធាតុ Beta-carotene គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ដែល​ល្អ​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​ពី​រ៉ា​ឌី​កាល​សេរី​។

២-ស្ត្រ​បឺ​រី ៖ វីតាមីន C ក្នុង​ស្ត្រ​បឺ​រី​គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ដែល​អាច​បន្សាប​រ៉ា​ឌី​កាល​សេរី​បាន​យ៉ាង​ល្អ​មុន​ពេល​វា​មានឱកាស​បំផ្លាញ​ស្បែក​របស់​អ្នក​។ ស្ត្រ​បឺ​រី​ក៏​ពូ​កេង​ក្នុង​ការ​លុប​បំបាត់រោគ​សញ្ញា​នៃ​ការ​រលាក​ស្បែក​ដោយសារ​ព្រះអាទិត្យ​ព្រមទាំង​ជួយ​ឲ្យ​របួស​ឆាប់​ជា​ដែរ​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺ​កិន​ស្ត្រ​បឺ​រី​ឲ្យ​ម៉ោ​ត​ហើយ​យក​វា​មក​លាប​លើ​រាង​កាយ​។

៣-តែ​បៃតង ៖ សារធាតុ Catechins ក្នុង​តែ​បៃតង​មាន​សមាសធាតុ​អង់​ទី​អុក​ស៊ី​ដង់​ដ៏​អស្ចារ្យ ហើយ​វា​ក៏​ជា​ហេតុផល​ដែល​ត្រូវការ​ញ៉ាំ​តែ​បៃតង​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​កាត់​បន្ថយឥទ្ធិពល​របស់​ពន្លឺព្រះអាទិត្យ​មក​លើ​ស្បែក​ដែរ​។ អ្នក​ក៏​អាច​ញ៉ាំ​តែ​លាប​តែ​បៃតង​ត្រជាក់​ៗ​នៅ​លើ​ស្បែក​ដែល​រលាក​ដោយសារ​ព្រះអាទិត្យ​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ