ខេត្តកំពត ៖ មានករណីបាញ់បោះមួយបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី០៨មិនា២០១៤នៅមុខមន្ទីរពេទ្យអង្គជ័យបណ្តាលឱ្យយុវជនម្នាក់ជានិស្សិតត្រូវមួយគ្រាប់ត្រង់ជើងរងរបួសត្រូវបានមិត្តភក្ត័ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកលុចស៊ីសមិនចាំស្លាកលេខបើកមកពីរាជធានីភ្នំពេញដោយមានមនុស្សជិះក្នុងរថយន្ត០៣នាក់ក្នុងនោះមានស្រីម្នាក់ហើយជាក្រុមនិស្សិតហើយមានម៉ូតូធំមួយគ្រឿងជិះស្គករថយន្តលុចស៊ីសនោះអ្នកជិះម៉ូតូក៏ជានិស្សិតដែរ។លុះជិះមកដល់ចំណុចកើតហេតុរថយន្តនិងម៉ូតូបានឈប់ពិភាក្សាគ្នារកផ្ទះសំណាក់ជួលដេកមួយសន្ទុះក៏មានរថយន្តលុចស៊ីសមួយគ្រឿងទៀតពាក់ស្លាកលេខក្លែងក្លាយក៏មិនដឹងព្រោះគ្មានអ្នកណាពិនិត្យគ្រាន់តែគេឃើញថារថយ្តនេះពាក់ស្លាកលេខខ.មតែប៉ុណ្ណោះ។ពេលមកដល់ក៏ឈប់រថយន្តលើម៉ូតូធំនិងរថយន្តដែលឈប់ជជែកគ្នាមុននេះរួចបាញ់ចេញពីក្នុងរថយន្តចំនួន១២គ្រាប់ចំជើងនិស្សិតម្នាក់និងប៉ុន្មាននាក់ទៀតបានរត់ចូលកន្លែងស្នាក់នៅ។តាមការពិនិត្យសន្និដ្ឋានរថយន្តដែលបាញ់បោះនេះបានបត់ទៅតាមផ្លូវ៣១សំដៅទៅផ្សារស្រុកបន្ទាយមាសបាត់ទៅ។មានប្រភពខ្លះខ្សឹបឱ្យដឹងថាករណីបាញ់បោះបណ្តាលឱ្យមនុស្សរងរបួសនេះគឺបណ្តាលមកពីបញ្ហាស្នេហាត្រីកោណដោយស្រ្តីម្នាក់ពេលមួយជិះទូកពីរ។តាមប្រភពដែលខ្សឹបឱ្យដឹងនោះគឺស្រ្តីម្នាក់នេះធ្លាប់មានប្រតិពន្ធ័ជាមួយលោកផ្កាយពីរជាមួយលោកផ្កាយពីរដ៏មានឥទ្ធិពលម្នាក់ហើយទៅមានប្រតិពន្ធ័ជាមួយនិស្សិតម្នាក់ទៀតទើបគូរចាស់ខឹងក៏តាមប្រម៉ាញ់តាំងពីភ្នំពេញរហូតមកផ្ទុះអាវុធនៅស្រុកអង្គជ័យខេត្តកំពត។
ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការដ្ឋានខេត្តថាខ្លួនឈ្មោះវេទ សុវណ្ណនាថអាយុ២០ឆ្នាំនិងមិត្តស្រីមិនបញ្ចេញឈ្មោះព្រមទាំងមិត្តភក្ត័៤នាក់ទៀតជានិស្សិតរៀននៅភ្នំពេញជាមួយគ្នាុ។កន្លងមកគេពានធ្វើបុណ្យហើយបានអញ្ជើញពួកគេមកចូលរូមនៅថ្ងៃទី៨មិនា២០១៤ហើយមិត្តស្រីខ្លួនក៏បានអញ្ជើញមិត្តប្រាំនាក់មកលេងស្រុកអង្គជ័យមិនទាន់ទៅដល់កន្លែងបុណ្យផងក៏ជួបហេតុការណ៏នេះទៅ។
លោក ធន ប៊ុនស៊ីដេតអធិការនគរបាលស្រុកអង្គជ័យបានប្រាប់អោយដឹងថាករណីលោកពុំទាន់កំណត់មុខសញ្ញាថាជាករណីអ្វីនៅឡើយទេលោកកំពុងតែរកមូលហេតុនៃការបាញ់នោះថាតើជាបញ្ហាគំនុំឬជាបញ្ហាផ្សេងទៀតព្រោះទាំងជនរងគ្រោះទាំងជនល្មើសពុំមានប្រភពច្បាស់ការណាមួយហ៊ានអះអាងលើករណីខាងលើឱ្យពិតប្រាកដនៅឡើយ។
ចែករំលែកព័តមាននេះ