ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​អាយុ​១០​ឆ្នាំម្នាក់​ត្រូវ​ក្រ​បី​វាត់​ធ្លាយ​ពោះ​នៅ​ស្រុកកំពង់រោទ៍

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​កុ​មារ​​ម្នាក់​ត្រូវ​ក្រ​បី​វាត់​ធ្លាយ​ពោះ​កាល​ពី​​វេ​លា​​ម៉ោង​រ១​សៀល​ថ្ងៃ​ទី​០៩​មិនា​២០១៤​នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍​ខណះពេល​​ដែល​គេយក​ផ្លែ​ចន្ទ័​គិរី​(អំពិល​បារាំង​)អោយ​ក្រ​បី​នោះ​ស៊ី​។

បើ​តាម​ឪពុក​កុមាររង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​កូន​របស់​គាត់​ឈ្មោះ​វ៉ុន សា​វ៉ាន​អាយុ​១០​ឆ្នាំ​បាន​រើស​ផ្លែ​

ខេត្ត​ស្វាយ​រៀង​ ៖ ​កុ​មារ​​ម្នាក់​ត្រូវ​ក្រ​បី​វាត់​ធ្លាយ​ពោះ​កាល​ពី​​វេ​លា​​ម៉ោង​រ១​សៀល​ថ្ងៃ​ទី​០៩​មិនា​២០១៤​នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍​ខណះពេល​​ដែល​គេយក​ផ្លែ​ចន្ទ័​គិរី​(អំពិល​បារាំង​)អោយ​ក្រ​បី​នោះ​ស៊ី​។

បើ​តាម​ឪពុក​កុមាររង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​កូន​របស់​គាត់​ឈ្មោះ​វ៉ុន សា​វ៉ាន​អាយុ​១០​ឆ្នាំ​បាន​រើស​ផ្លែ​ចន្ទ័​គិរី​កន្លះ​បង្គី​យក​ឱ្យ​ក្រ​បី​ញី​មួយ​ក្បាល​ស៊ី​ស្រាប់​តែ​មិន​ដឹង​ជា​យ៉ាង​មិន​​នៅ​ពេល​ដែល​កូន​គាត់​ចាក់​ផ្លែចន្ទ័​គិរី​ឱ្យ​វា​ស៊ី​ស្រាប់​តែ​ក្រ​បី​ញី​នោះ​បាន​វាត់​កូន​គាត់​មួយ​ស្នែង​បណ្តាល​ឱ្យ​ធ្លាយ​ពោះ​តែ​ម្តង​រួច​ក្របី​នេោះ​ស៊ី​ផ្លែ​ចន្ទ័​គិរី​ធម្មតា​ដោយ​ពុំ​វាត់​ទៀតទេ​។ក្រ​បី​ញី​មួយ​ក្បាល​នេះ​ពី​មុន​ស្លូត​ណាស់​កូន​ៗ​របស់​គាត់​ឡើង​ជិះ​លេង​និង​ជិះ​ទៅ​ឃ្វាល​ដោយ​មិនដែល​វាត់​ឬ​ឆ្កឹ​ម្ចាស់​នោះ​ទេ​។ពេល​កើត​ហេតុ​មិន​ដឹង​ថា​ក្រ​បី​នេះ​វា​រមាស់​ស្នែង​ឬ​យ៉ាង​ណា​នោះ​ទេ​បាន​ជា​វា​ត់​មក​លើ​ម្ចាស់​ខ្លួន​ឯង​ដូច្នេះ​ប៉ុន្តែ​វា​វាត់​មួយ​ស្នែង​ហើយ​វា​ស៊ី​ផ្លែ​ចន្ទ័​គិរី​ធម្មតា​។ប្រ​ហែល​វា​ឆ្កឹះ​ស្នែង​ប្រលែង​ជា​មួយ​ម្ចាស់​ហើយ​ជ្រុល​ចំពោះមួយ​ស្នែង​ធ្លាយ​ពោះ​តែ​ម្តង​។

បន្ទាប់ពី​កើត​ហេតុ​ឪពុក​ម្តាយ​បាន​ហៅរយន្ត​ដឹក​មក​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​សង្រ្គោះ​​។គ្រូពេទ្យ​ក៏​សំអាត​ហើត​លាង​មុខ​របួស​និង​បាន​ឱ្យ​សំរាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។បើ​សិន​ជា​ក្រ​បី​នោះ​កាច​បើវា​វាត់​នោះ​វា​នឹង​វាត់​ដល់​ស្លាប់នេះទំនង​គ្រាន់តែ​វា​ឆ្កឹះ​​លេង​ជា​មួយ​ម្ចាស់​មួយ​ស្នែង​តែ​ប៉ុណ្ណោះ​។