ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ពល​​រដ្ឋ​​សម្រុក​​ទៅ​ទស្សនា​កម្សាន្ត​រមណី​ដ្ឋាន​​​កោះ​ដាច់​​​នៅថ្ងៃ​បុណ្យ​​​សិទ្ធិ​នារី​​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ មិ​ន​ថា​​​​តំបន់​​ទេស​ចរណ​៍​​ណា​​នោះ​ទេ ឱ្យ​តែ​​ថ្ងៃ​ចុង​សប្តាហ៍​​ឬ​ថ្ងៃ​​បុណ្យ​​ជាតិ​ម្តង​ៗ​​មាន​ភ្ញៀវ​​ទេស​ចរ​​​ជាតិ​​និង​អន្តរ​ជាតិ​​ ​បាន​នាំ​​ក្រុម​គ្រួសារ​មិត្ត​ភក្តិ​​ស្រី​ប្រុស​ ទៅ​ទស្សនា​​កម្សាន្ត​​លំហែ​កាយ ដើ​ម្បី​​​ផ្លាស់​ប្តូរ​​បរិយាកាស​ និង​រំសាយ​​អារម្មណ៍​​បន្ទាប់​ពី​​នឿយ​ហត់​ ក្រោយ​បំ​ពេញ​​ការ​ងារ​​ទាំង​មន្ត្រី​​បម្រើ​​ការ​ងារ​រដ្ឋ​​ និង​ឯក​ជន​ ។ តំបន់​ទេសចរណ៍​​ក្នុងប្រទេស​កម្ពុជា​​​​​​​​​មាន​ច្រើ​ន​កន្លែង​​ណាស់​ ទាំង​តំបន់​ធម្មជាតិ​​ និង​តំបន់​​ប្រាសាទ​នានា​ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ មិ​ន​ថា​​​​តំបន់​​ទេស​ចរណ​៍​​ណា​​នោះ​ទេ ឱ្យ​តែ​​ថ្ងៃ​ចុង​សប្តាហ៍​​ឬ​ថ្ងៃ​​បុណ្យ​​ជាតិ​ម្តង​ៗ​​មាន​ភ្ញៀវ​​ទេស​ចរ​​​ជាតិ​​និង​អន្តរ​ជាតិ​​ ​បាន​នាំ​​ក្រុម​គ្រួសារ​មិត្ត​ភក្តិ​​ស្រី​ប្រុស​ ទៅ​ទស្សនា​​កម្សាន្ត​​លំហែ​កាយ ដើ​ម្បី​​​ផ្លាស់​ប្តូរ​​បរិយាកាស​ និង​រំសាយ​​អារម្មណ៍​​បន្ទាប់​ពី​​នឿយ​ហត់​ ក្រោយ​បំ​ពេញ​​ការ​ងារ​​ទាំង​មន្ត្រី​​បម្រើ​​ការ​ងារ​រដ្ឋ​​ និង​ឯក​ជន​ ។ តំបន់​ទេសចរណ៍​​ក្នុងប្រទេស​កម្ពុជា​​​​​​​​​មាន​ច្រើ​ន​កន្លែង​​ណាស់​ ទាំង​តំបន់​ធម្មជាតិ​​ និង​តំបន់​​ប្រាសាទ​នានា​ ។ ​​ ​​ក្នុង​នោះ​កោះ​ដាច់​ ​ជា​រ​មណី​យ​ដ្ឋាន​​មួយ​ ដែល​គួរ​​ឱ្យ​ចាប់​អារម្មណ៍​​ និង​ជា​តំបន់​​មួយ​ដែល​នៅ​ជិត​​​រាជ​ធានី​ភ្នំពេញ​ ហើយ​បើ​យើង​ធ្វើ​ដំណើរ​​តាម​​ផ្លូវ​ជាតិ​​លេង​៦​ ​​ប្រហែល​​ជា​​១២​គីទ្បូ​ម៉ែត្រ​​ប៉ុណ្ណោះ​ ​រួច​ឆ្លង​តាម​កំពង់​ចម្លង​​ក្តី​ចាស់​ យើង​នឹង​​​ទៅ​ដល់​តំបន់​​រមណី​ដ្ឋាន​កោះ​ដាច់​ ។

​ប្រជាពល​រដ្ឋ​រស់​នៅ​កោះ​នេះ​ ​ប្រកប​របរ​កសិ​កម្ម​ និង​ដាំ​ដំណាំ​ដូច​តំបន់​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ។ ​​ទន្ទឹម​នឹង​នេះ​ បើ​មើល​ពី​ចំណាយ​កោះ​ដាច់​​មាន​សម្រស់​គួរ​ឱ្យ​ចង់​គយ​គន់​​ ព្រោះ​ថា​មាន​ឆ្លេរ​ខ្សាច់​​នៃ​ទន្លេ​​មេ​គង្គ​​ ដែល​មាន​​ទឹក​ពណ៌​ផ្ទៃ​​មេឃ​ និង​អាច​ឱ្យភ្ញៀវ​ទេស​ចរ​​ងូត​ទឹក​លេង​យ៉ាង​សប្បាយ​រី​ក​រាយ​ ។ ​រមណី​យ​ដ្ឋាន​​កោះ​ដាច់​ នៅ​ថ្ងៃ​ទិវា​​​​អន្តរ​ជាតិ​នារី​​៨​មី​នា​ ​មាន​ភ្ញៀវ​​ទេស​ចរ​​ទៅ​ទស្សនា​​យ៉ាង​ច្រើន​​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ព្រម​ទាំង​​មាន​សេវា​​កម្ម​ម្ហូប​អាហារ​​ដូច​កន្លែង​ទេសចរណ៍​នានា​ផង​ដែរ​ ​​។ ទន្ទឹង​នឹង​នេះ​ យើង​ក៏​អាច​យក​ម្ហូ​ប​អាហារ​​ពី​ផ្ទះ​ដោយ​ខ្លួន​​ឯង​ទៅ​ញុំ​នៅ​លើ​​ក្យូស​​​នៅ​​​នោះ​បាន​ថែម​ទៀត​ ។ ​ចំពោះ​ភ្ញៀវ​ទេស​ចរ​​​​ចូល​​ទៅ​ទស្សនា​តំបន់​រមណី​យ​ដ្ឋាន​​កោះ​ដាច់​នេះ​ ត្រូវ​តែ​បង់​​ថ្លៃ​ចំនួន​​២​ពាន់​រៀល ​និង​តម្លៃ​ផ្ញើ​យាន​​ជំនិះ​​ផ្សេង​ទៀត​ ។ ​​ម​ន្ត្រី​​រាជ​ការ​ម្នាក់​ដែល​បាន​នាំ​​ក្រុម​គ្រួសារ​​ទៅ​លំហែ​កាយ​នៅ​ថ្ងៃ​បុណ្យ​សិទ្ធ​ិ​នារី​​៨មីនា​ នៅ​រមណី​យ​ដ្ឋាន​​កោះ​ដាច់​​ បាន​និយាយ​​ថា រមណី​យ​ដ្ឋាន​​កោះ​ដាច់​​ គឺ​ជា​កន្លែង​​ទេសចរណ៍​​មួយ​ដែល​គួរ​ឱ្យ​ចង់​មក​លេង​ ព្រោះ​ថា​កន្លែង​​នេះ​មាន​ទឹក​​ងូត​​លេង​ ​អាកាស​ធាតុ​ត្រជាក់​ ​និង​​ទី​ធ្លា​ធំ​ទូ​លាយ​ ។ ទោះ​យ៉ាង​ណា​ក្តី​ មន្ត្រី​រូប​នេះ​​ក៏​មិន​សូវ​ពេញចិត្ត​​នឹង​​សេវាក​ម្ម​​របស់​ម្ចាស់​តូប​ ​ព្រោះ​ថា​មិន​បាន​កំណត់​​​តម្លៃ​ច្បាស់​លាស់​​សម្រាប់​មុខ​ម្ហូប​​ និង​​សេវា​កម្ម​​ផ្សេងទៀត​​ ​ក៏​នៅ​​មិន​ទាន់​ទទួល​​បាន​ផង​ដែរ​ ។ ​

ភ្ញៀវ​ទេសចរ​​ដែរទៅ​លំហែកាយ​​ក៏​បាន​នាំ​គ្នា​​និយាយ​​សរសើរ​​មិន​ដាច់​ពី​មាត់​​ថា​ រមណី​យ​ដ្ឋាន​​កោះ​ដាច់​​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​ទៅ​ទស្សនា​​ និង​មិន​ចេះ​​ណាយ​ ប៉ុន្តែ​ពួក​គាត់​ក៏​បាន​ស្នើ​​​សុំ​ឱ្យអ្នក​គ្រប់​គ្រង​​រមណី​យ​ដ្ឋាន​​កោះ​ដាច់​​ដាក់​តម្លៃ​​ឱ្យ​បា​ន​ច្បាស់​លាស់​​ និង​បម្រើ​សេវាកម្ម​​ឱ្យ​បាន​ល្អ​ជាង​នេះ​ ។ ​គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ថ្ងៃ​បុណ្យ​​​​អន្តរ​ជាតិនារី​​៨មីនា​ ​ក្រុម​​ការងារ​​កោះ​សន្តិភាព​​ក៏​បាន​​ទៅ​ទស្សនា​​នៅ​រមណី​យ​ដ្ឋាន​កោះ​ដាច់​នេះ​ដែរ​ ដើ​ម្បី​លំហែ​កាយ​​​​​ក៏​ដូច​ជា​​ពង្រឹង​​ចំណង​មិត្ត​​ភាព​​ និង​សា​មគ្គី​ភាព ក្រោយពេល​សម្រាក​​ពី​ការ​ងារ​ ៕