ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីរបស់ប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប

52 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ ១៩៩៣ ដែមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក ។ យោងតាមប្រភពពីក្រសួងទេសចរណ៍…

រាជធានីភ្នំពេញ ៖ ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ ១៩៩៣ ដែមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក ។

យោងតាមប្រភពពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទស្សនាវដ្តីទេសចរណ៍ដ៏ល្បី និងបោះពុម្ពច្រើនជាងគេនៅប្រទេសអង់គ្លេស និងតំបន់អឺរ៉ុប Wanderlust Magazine សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោក ។

ក្រសួងទេសចរណ៍ ឱ្យដឹងទៀតថា នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៍ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥  ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust  ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ ១៩៩៣ និងមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីជ្រាបកាន់តែច្បាស់ពី សក្តានុពលទេសចរណ៍កម្ពុជា ដើម្បីជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ