ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាល់ សហការជាមួយ Night Runners Club គាំទ្រសកម្មភាពរត់សហគមន៍ ៣ ដងក្នុងមួយសប្តាហ៍

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ វីតាល់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយ Night Runners Club ដើម្បីបង្កើនកិច្ចសហការលើការលើកកម្ពស់សុខភាព…

រាជធានីភ្នំពេញ ៖ វីតាល់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយ Night Runners Club ដើម្បីបង្កើនកិច្ចសហការលើការលើកកម្ពស់សុខភាព សុខុមាលភាព និងរបៀបរស់នៅសកម្មរបស់ប្រជាជនកម្ពុជា តាមរយៈសកម្មភាពរត់ជាសហគមន៍ ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅរោងចក្រទឹកពិសាវីតាល់ ដោយមានការចូលរួមពី លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) លោក  BERTRAND LUCAS ប្រធានគ្រប់គ្រងទូទៅ Night Runners Club ថ្នាក់ដឹកនាំក្រុមហ៊ុនទឹកពិសាវីតាល់  ស្ថាប័នសារព័ត៌មាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។

កិច្ចសហការនេះមានគោលបំណងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពកីឡា និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព តាមរយៈការគាំទ្រសកម្មភាពរត់របស់ Night Runners Club ដែលរៀបចំជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងអាទិត្យ ចាប់ពីខែតុលា ឆ្នាំ ២០២៥ រហូតដល់ ខែធ្នូ ឆ្នាំ ២០២៦ នៅទីតាំងសំខាន់ៗ រួមមាន វិមានឯករាជ្យ មាត់ទន្លេ និងកោះនរា ។ កិច្ចសហការនេះក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រសុខុមាលភាពសង្គម និងវប្បធម៌រស់នៅសកម្មនៅកម្ពុជា ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានថ្លែងថា ការសហការជាមួយ Night Runners Club គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងវត្តមានរបស់វីតាល់ ក្នុងវិស័យសុខភាព សុខុមាលភាព និងការរស់នៅសកម្ម សម្រាប់មនុស្សគ្រប់ជំនាន់ ។ លោកបានបន្ថែមថា សកម្មភាពរត់សហគមន៍ កំពុងក្លាយជាចលនាសង្គមវិជ្ជមាន ដែលជួយលើកកម្ពស់ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដូច្នេះការចូលរួមគាំទ្ររបស់វីតាល់ គឺជាផ្នែកមួយនៃបេសកកម្ម ក្នុងការរួមចំណែកបង្កើតសង្គមដែលមានសុខភាពល្អ ។

លោក Bertrand Lucas ប្រធានគ្រប់គ្រងទូទៅ Night Runners Club បានបង្ហាញថា កិច្ចសហការជាមួយវីតាល់ នឹងជួយពង្រីកសកម្មភាពរត់សហគមន៍ឱ្យកាន់តែទូលំទូលាយ បង្កើនការចូលរួមរបស់សាធារណជន និងលើកកម្ពស់វប្បធម៌រស់នៅយ៉ាងសកម្មនៅកម្ពុជា ។ លោកក៏បានថ្លែងអំណរគុណចំពោះវីតាល់ ដែលបានជឿជាក់ និងគាំទ្រកម្មវិធីរត់ជាសហគមន៍បន្តបន្ទាប់ ។

គួរបញ្ជាក់ដែរថា វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបដោយបច្ចេកវិទ្យាពីសហគមន៍អ៊ឺរ៉ុបមានប្រទេសអាឡឺម៉ង់ អ៉ីតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្កិសមសម្រាប់ អ្នកលេងកីឡា ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ ។ ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បញ្ជាក់ដោយស្ថាប័នវាយតម្លៃគុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បន្ថែមពីលើការទទួលស្គាល់លើគុណភាពផ្សេងៗទៀតកន្លងមក ដូចជា វិញ្ញាបនបត្រពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា ។ វីតាល់ មោទនភាព ផលិតផលជាតិ ៕ អត្ថបទសហការ